គួរស្វែងយល់! ជាតិពុលក្នុងឈាមលើសកម្រិត គឺជាមូលហេតុចម្បងនៃជំងឺទាំងនេះ
Connect with us

គួរដឹង

គួរស្វែងយល់! ជាតិពុលក្នុងឈាមលើសកម្រិត គឺជាមូលហេតុចម្បងនៃជំងឺទាំងនេះ

ឈាម គឺជាសារធាតុរាវដ៏មានសារ:សំខាន់ខ្លាំងបំផុតសម្រាប់រាងកាយ ហើយគ្មានអ្វីអាចជំនួសបានឡើយ។ ប៉ុន្តែសារធាតុរាវមួយប្រភេទនេះ ក៏ងាយនឹងទទួលរងនូវផលប៉ះពាល់ផងដែរ តាមរយ:ការបរិភោគអាហារប្រចាំថ្ងៃ ជាពិសេស កូឡេស្តេរ៉ុល ជាតិស្ករ និងជាតិគីមីតែម្តង។ ប្រសិនបើឈាម មានផ្ទុកជាតិពុលកាន់តែច្រើន រាងកាយទាំងមូលត្រូវប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំងឡើង អាស្រ័យហេតុនេះអ្នកត្រូវតែសម្អាតឈាម ឲ្យបានទៀងទាត់។ខាងក្រោមនេះ គឺជាជំងឺមួយចំនួនដែលកើតឡើងដោយសារតែជាតិពុលក្នុងឈាម៖

ខូចប្រព័ន្ធរំលាយអាហារ
បំពង់អាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការកម្ចាត់ជាតិពុល ប៉ុន្តែបើឈាមមានផ្ទុកជាតិពុលច្រើនពេកមិនត្រឹមតែរំខាន់ដល់ការកម្ចាត់ជាតិពុលនោះទេ វាក៏អាចបណ្តោលឲ្យកើតជំងឺដំបៅក្រពះ ការរំលាយអាហារមិនល្អ ទល់លាមក និងជំងឺឬសដូងបាតផងដែរ។

ផ្លាស់ប្តូរអ័រម៉ូន
ជាតិពុលក្នុងឈាមមិនត្រឹមតែអាចប៉ះពាល់ដល់អ័រម៉ូន estrogen ក្នុងរាងកាយ ប៉ុណ្ណោះទេ វាក៏អាចបង្កឲ្យអតុល្យភាពអ័រម៉ូនចំពោះស្ត្រីផងដែរ។ ជាតិពុលក្នុងឈាម អាចបង្កឲ្យមានជំងឺស្បូន ហូរឈាមធ្ងន់ធ្ងរ រមួលក្រពើ ផ្លាស់ប្តូរអារម្មណ៍។ល។ ខណ:ដែលបុរសវិញ អាចធ្វើឲ្យចំនួនមេជីវិតឈ្មោលថយចុះ។

បាត់បង់ការចង់ចាំ
ឈាមមានផ្ទុកជាតិពុល អាចបណ្តោលឲ្យកើតមានជំងឺបាត់ការចង់ចាំ អារម្មណ៍មិនល្អ ធ្លាក់ទឹកចិត្ត។ ជំងឺបាត់ការចង់ចាំនេះ មិនត្រឹមតែកើតមានចំពោះមនុស្សចាស់នោះទេ សូម្បីតែមនុស្សវ័យក្មេងក៏ប្រឈមដូចគ្នាដែរ។

ខូចថ្លើម និងតម្រងនោម
ថ្លើម និងតម្រងនោម ជាអ្នកទទួលខុសត្រូវចំពោះការកម្ចាត់កាកសំណល់ពុលចេញពីរាងកាយ ប៉ុន្តែបើឈាមមានផ្ទុកជាតិពុលច្រើនពេក វានឹងធ្វើការហួសកម្រិត ដែលបណ្តោលឲ្យសរីរាង្គទាំងនេះត្រូវបំផ្លាញ។ លើសពីនេះទៅទៀត បេះដូងក៏អាចចុះខ្សោយ ដោយសារតែជាតិពុលក្នុងឈាមផងដែរ។

ជំងឺស្បែក
នៅពេលដែលឈាមមានជាតិពុលខ្ពស់ វាអាចបណ្តោលឲ្យមានជំងឺស្បែកដូចជា ជំងឺត្រអក បាត់បង់ការចង់ចាំ មុន និងអាឡែស៊ី ជាដើម។

មហារីក
ការរួមផ្សំជាមួយនឹងកត្តាជាច្រើនដូចជា អាហារមិនល្អ របៀបរស់នៅគ្មានផាសុខភាព ភាពតានតឹងញឹកញាប់ ខ្វះសកម្មភាពរាងកាយ ការបំពុលបរិស្ថាន… អាចនាំឲ្យការប្រមូលផ្តុំជាតិពុលលើសកម្រិត។ សារធាតុពុលនៅក្នុងឈាមច្រើនពេក ក៏នាំឲ្យមានជំងឺមហារីកដែរ៕

ប្រភព៖ postnews.com.kh  

ពីនេះពីនោះ54 mins ago

កម្ពុជា រកឃើញអ្នកជំងឺ កូវីដ១៩ ថ្មីចំនួន ១៥ នាក់ ជាអ្នកដំណើរមកពីអារ៉ាប់

ពីនេះពីនោះ15 hours ago

ចិនប្រកាសរកឃើញវីរុសកូរ៉ូណាក្នុងកេសផ្ទុកបង្គាស្រស់ នាំចូលពីប្រទេសមួយ

ពីនេះពីនោះ17 hours ago

សប្បាយក្លាយជាទុក្ខ​! វីដេអូស្តែងៗនារីម្នាក់រអិលធ្លាក់ទឹកជ្រោះនៅ «ទឹកធ្លាក់ថ្មដាតូច» ត្រូវទឹកហូរគួចយកទៅបាត់ ពេលនេះរកសពឃើញហើយ (មានវីដេអូ)

ពីនេះពីនោះ20 hours ago

រដ្ឋាភិបាល អនុញ្ញាត ឲ្យគ្រឹះស្ថានសិក្សាឯកជន រៀបចំការប្រឡងឌីប្លូម និងបាក់ឌុបរៀងៗខ្លួនបាន រយៈពេល២ថ្ងៃ

ពីនេះពីនោះ21 hours ago

រដ្ឋាភិបាលសម្រេចសងថ្ងៃឈប់ចូលឆ្នាំខ្មែរ រយៈពេល ៥ ថ្ងៃ ដោយមិនបូកបញ្ចូលថ្ងៃសៅរ៍-អាទិត្យ គឺចាប់ពីថ្ងៃទី…

Trending

Copyright © 2019 ANARCHAK