លោកយាយអាយុជាង៦០ឆ្នាំបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅ ថ្ងៃឡើងកុដ្ឋិវត្តសំរោងអណ្តែត កំពុងទទួលការចាប់អារម្មណ៍ខ្លាំង(មានវីដេអូ)
Connect with us

ពីនេះពីនោះ

លោកយាយអាយុជាង៦០ឆ្នាំបង្ហើរសំនៀងយ៉ាងក្រអួនក្រអៅ ថ្ងៃឡើងកុដ្ឋិវត្តសំរោងអណ្តែត កំពុងទទួលការចាប់អារម្មណ៍ខ្លាំង(មានវីដេអូ)

កាលពីម្សិលមិញនេះ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០នេះ វីដេអូឃ្លីបមួយដែលបង្ហោះឡើង ដោយម្ចាស់គណនី ហ្វេសប៊ុកមួយស្ដីពីទិដ្ឋភាពលោកយាយម្នាក់ ដែលមានអាយុប្រហែល ៦០ឆ្នាំទៅហើយ បានធ្វើឲ្យអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពេលដែលលោក យាយ បានឡើងទៅលើឆាក ដោយបង្ហើរសំនៀងរបស់ខ្លួនយ៉ាងក្រអួនក្រអៅ។

ក្នុងនោះដែរ ម្ចាស់គណនី ហ្វេសប៊ុកខាងលើ ក៏បានភ្ជាប់សារយ៉ាងដូច្នេះថា៖”សូមសរសើរលោកយាយច្រៀងបានពិរោះណាស់ នៅក្នុងវត្តសំរោងអណ្តែតថ្ងៃបុណ្យឡើងកុដ្ឋិ”។ យ៉ាងណាមិញ មហាជនក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ក្រោយបានទស្សនាវីដេអូនេះហើយ បាននាំគ្នាចែករំលែកត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ ដោយមានចំនួនរហូតជាង ១មុឺនដងឯណោះ៕

ប្រភព៖ news-kh.com

Trending

Copyright © 2019 ANARCHAK