ទូច ស៊ុននិច បង្ហោះវីដេអូ បកស្រាយរឿងរ៉ាវផ្ទាល់ខ្លួនកាលជាង ១០ឆ្នាំមុន និង សុខភាពបច្ចុប្បន្ន(មានវីដេអូ)
Connect with us

ពីនេះពីនោះ

ទូច ស៊ុននិច បង្ហោះវីដេអូ បកស្រាយរឿងរ៉ាវផ្ទាល់ខ្លួនកាលជាង ១០ឆ្នាំមុន និង សុខភាពបច្ចុប្បន្ន(មានវីដេអូ)

បរទេស៖ ជឿជាក់ថា ប្រិយមិត្តអ្នកអានច្បាស់ជានៅចាំ អតីតតារាចម្រៀងស្រីល្បីឈ្មោះ មានទឹកដមសំនៀងពិរោះ កញ្ញា ទូច ស៊ុននិច។ ហើយមូលហេតុ ដែលតារាស្រីរូបនេះបាន បាត់មុខពីសិល្បៈមកទល់នឹងបច្ចុប្បន្ននេះ ក៏សោយសារ ឧប្បទ្ទវហេតុ ត្រូវក្មាន់កាំភ្លើងឫស្យា បាញ់ប្រហារ កណ្ដាលក្រុងភ្នំពេញ កាលពី អំឡុងឆ្នាំ ២០០៣ រហូតបណ្ដាលឲ្យនាង ត្រូវបញ្ជូនទៅមន្ទីពេទ្យភ្លាមៗទៀតផង។ មិនតែប៉ុណ្ណោះ អ្នកម្ដាយជាទីស្រលាញ់នាង ក៏ត្រូវបានបាត់បង់ជីវិតនៅក្នុងហេតុការនោះផងដែរ។

ជាការពិតណាស់ បើទោះបី កញ្ញា ទូច ស៊ុននិច បានឃ្លាតកាយឆ្ងាយ ទៅរស់នៅបរទេស ដើម្បីព្យាបាល ហើយមិនបានវិលមកកាន់ប្រទេសកំណើតវិញ ក៏នៅមានមហាជន និង ហ្វេនៗជាច្រើន នឹករលឹកដល់តារាស្រីរូបនេះជាខ្លាំង។ ដោយមានបងប្អូនអ្នកគាំទ្រជាច្រើន ចង់ដឹង និង ចង់ឃើញពីសុខទុក្ខនាងជានិច្ច ថាតើរាស្រីរូបនេះ មានសុខភាពយ៉ាងណា ហើយអាចដើរបានធម្មតាឬនៅ?

ជាក់ស្ដែង មុននេះបន្តិច អតីតតារាចម្រៀង ទូច ស៊ុននិច បានបង្ហោះវីដេអូមួយ និយាយបកស្រាយពីរឿងរ៉ាវផ្ទាល់ខ្លួនកាលពីជាង ១០ឆ្នាំមុន និង សុខភាពបច្ចុប្បន្នយ៉ាងដូច្នេះថា បច្ចុប្បន្ន នាងមានសុខសប្បាយជាធម្មតាទេ ហើយសុខភាពក៏ល្អធម្មតាដែរ ក៏ប៉ុន្តែដៃជើងនាងនៅមិនទាន់អាចកម្រើកបាននៅឡើយនោះទេ។ ចំណែកឯទម្ងន់ត្រឹមតែ ៤០ជាងគីឡូប៉ុណ្ណោះ ហើយនាងក៏មិនដែលឡើងទម្ងន់ដល់ជាង ៨០គីឡូ ដូចពាក្យចចាមអារ៉ាមនិយាយដែរ។

ក្នុងនោះដែរ កញ្ញា ទូច ស៊ុននិច បាននិយាយបកស្រាយពីរឿងរ៉ាវ មិនអាចបំភ្លេចបាន កាលពីជាង ១០ឆ្នាំមុន ដើម្បីឲ្យមហាជនទាំងអស់បានដឹងច្បាស់ពី រឿងការបាញ់ប្រហារ កាលពីឆ្នាំ ២០០៣ ផងដែរ។

បើចង់ជ្រាបកាន់តែច្បាស់ សូមទស្សនា វីដេអូខាងក្រោម៖

ប្រភព៖ khmerload.com

ពីនេះពីនោះ4 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ7 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ10 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ11 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ14 hours ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង3 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ2 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

Trending

Copyright © 2019 ANARCHAK