ឈប់ស្ត្រេសរឿងលុយ! ទិកនិចមូលដ្ឋានគ្រិះ នៃការកសាងភាពមានបានយ៉ាងពិតប្រាកដ
Connect with us

គួរដឹង

ឈប់ស្ត្រេសរឿងលុយ! ទិកនិចមូលដ្ឋានគ្រិះ នៃការកសាងភាពមានបានយ៉ាងពិតប្រាកដ

មានមនុស្សមិនតិចទេតែងសួរសំណួរជាច្រើនទាក់ទងនឹងលុយថា តើខ្ញុំអាចបង្កើតលុយបានដោយរបៀបណា? តើខ្ញុំអាចកសាងទ្រព្យសម្បត្តិបានយ៉ាងដូចម្តេច? តើធ្វើយ៉ាងណាទើបអាចទទួលបានភាពមានបាន? បូករួមទាំងសំណួរជាច្រើនផ្សេងទៀត។ 

ទាក់ទងនឹងបញ្ហានេះ Business Cambodia សូមលើកយកយុទ្ធសាស្ត្រ៣យ៉ាង ដែលអ្នកមានតែងតែធ្វើ ហើយជាលទ្ធផលពួកគេកាន់តែទទួលបានភាពមានបានជាលំដាប់ រួមមានដូចខាងក្រោម៖ 

១. មានប្រព័ន្ធតាមដានសាច់ប្រាក់

ប្រសិនបើសួរថា តើអ្នកបានចំណាយលើអ្វីខ្លះកាលពីខែមុន? តើអ្នកបានចំណាយលើការកម្សាន្តនិងរបស់ដែលអ្នកចង់បានប៉ុន្មានភាពរយ? តើអ្នកបានទុកប្រាក់សន្សំសម្រាប់ការវិនិយោគប៉ុន្មានភាគរយ? តើអ្នកមានចម្លើយច្បាស់លាស់ដែរឬទេ?។ បើអ្នកមិនមានចម្លើយច្បាស់លាស់ទេនោះអ្នកប្រាកដណាស់ច្បាស់ជាមិនអាចគ្រប់គ្រងលុយរបស់អ្នកប្រកបដោយប្រសិទ្ធភាពបានឡើយ។

ដូច្នេះដើម្បីគ្រប់គ្រងលុយឲ្យមានប្រសិទ្ធភាពអ្នកត្រូវមានប្រព័ន្ធតាមដានសាច់ប្រាក់ ហើយប្រព័ន្ធតាមដានសាច់ប្រាក់ទៀតសោត វាមាន៣ផ្នែកធំៗ។ ផ្នែកទីមួយគឺ ប្រាក់ចំណូលរបស់អ្នក វាបានមកពីប្រភពដូចជា ប្រាក់ខែ អាជីវកម្ម ការងារក្រៅម៉ោង ឬការវិនិយោគជាដើម។ ផ្នែកទីពីរគឺ កាចំណាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដូចជា ថ្លៃជួលផ្ទះឬបន្ទប់ វិក័យប័ត្រ ឬចំណីអាហារ បូករួមទាំងការចំណាយផ្សេងៗដែលអ្នកត្រូវចំណាយជាចាំបាច់និងមានភាពទៀងទាត់។ 

ចំណែកឯផ្នែកទីបីគឺ ការចំណាយផ្សេងៗ​ មានន័យថា អ្នកចំណាយទៅលើរបស់ដែលអ្នកគ្រាន់តែចង់បានប៉ុន្តែវាមិនមានភាពចាំបាច់សម្រាប់អ្នកនោះឡើយដូចជា ការញ៉ាំកាហ្វេប្រែន ទិញរបស់ថ្លៃៗជាដើម។ នៅពេលដែលអ្នករៀបចំប្រព័ន្ធសាច់ប្រាក់បានត្រឹមត្រូវហើយ វានឹងធ្វើឲ្យអ្នកទទួលបានទិន្នន័យច្បាស់លាស់ថា តើអ្នករកចំណូលបានប៉ុន្មាន? តើអ្នកចំណាយទៅលើរបស់ដែលអ្នកត្រូវការជាចាំបាច់នោះអស់ប៉ុន្មាន? ហើយតើអ្នកចំណាយទៅលើរបស់ផ្សេងទៀតអស់ប៉ុន្មាន? 

២. មានវិន័យចំពោះការសន្សំ

វាមិនសំខាន់ទេថា តើអ្នកអាចរកប្រាក់បានប៉ុន្មាន ប៉ុន្តែអ្វីដែលសំខាន់នោះគឺ តើអ្នកអាចរក្សាប្រាក់ទាំងនោះបានប៉ុន្មាន។ ការសន្សំគឺជាមូលដ្ឋានគ្រឹះក្នុងការបង្កើតទ្រព្យសម្បត្តិសម្រាប់រយៈពេលវែង។ តែទោះជាយ៉ាងណាក៏ដោយ មានមនុស្សមិនច្រើនទេដែលអាចសម្រេចបានគោលដៅផែនការសន្សំនេះ។ ដូច្នេះដើម្បីសម្រេចគោលដៅសន្សំអ្នកត្រូវមានវិន័យ ដោយដកប្រាក់យ៉ាងតិចបំផុត១០%នៃចំណូលសរុបរបស់អ្នកសម្រាប់សន្សំទុកជាមុន ទើបចំណាយជាក្រោយ។ ប្រសិនបើអ្នកអាចដាក់ប្រាក់សន្សំនៅក្នុងកុងធានាគារផ្សេងកាន់តែល្អ ព្រោះវាអាចធ្វើឲ្យអ្នកប្រាកដបានថាអ្នកនឹងមិនប៉ះពាល់ប្រាក់នេះជាដាច់ខាត។ 

៣. យកលុយដែលបានសន្សំទៅបង្កើតទ្រព្យ

ប្រាក់សន្សំគឺជាកញ្ចប់ថវិការមួយដែលសំខាន់បំផុតក្នុងការធ្វើឲ្យជីវភាពរបស់អ្នកកាន់តែមានភាពល្អប្រសើរ ដោយដល់រយៈពេលមួយណាអ្នកអាចដកប្រាក់សន្សំទៅធ្វើការវិនិយោគដើម្បីបង្កើតប្រភពចំណូលបន្ថែមទៀត។ តាមរយៈការទិញទ្រព្យដូចជា អចលនទ្រព្យ ផ្សារភាគហ៊ុន ការវិនិយោគទៅលើអាជីវកម្មទើបកើតថ្មីជាដើម។ វានឹងធ្វើឲ្យចំណូលរបស់អ្នកកើនឡើងជាលំដាប់ និងមានជីវភាពកាន់តែប្រសើរឡើងពីមួយកម្រិតទៅមួយកម្រិត។

អត្ថបទដោយ៖ កាន់ ដារ៉ា (Financial Writer)

ប្រភព៖ www.business-cambodia.com  

ពីនេះពីនោះ10 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ13 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ16 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ17 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ20 hours ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង3 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK