ការដោះស្រាយបញ្ហាទំនាស់ជាតិសាសន៍របស់លោក បារ៉ាក់ អូបាម៉ា
Connect with us

គួរដឹង

ការដោះស្រាយបញ្ហាទំនាស់ជាតិសាសន៍របស់លោក បារ៉ាក់ អូបាម៉ា

ការដោះស្រាយបញ្ហាទំនាស់ជាតិសាសន៍របស់លោក បារ៉ាក់ អូបាម៉ា
—-
នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០៩ លោកសាស្ត្រាចារ្យជនជាតិអាមេរិក-អាហ្វ្រិកមួយរូបនៃសាកលវិទ្យាល័យ ហាវើដ (Havard) លោក ហិនរី លូវីស ហ្គេត ចេ.អ (Henry Louis Gates. Jr) ត្រូវបានប៉ូលិសក្នុងតំបន់មួយរូបចាប់ខ្លួន។

មូលហេតុនៃការចាប់ខ្លួននេះ គឺដោយសារតែលោកសាស្ត្រាចារ្យបានព្យាយាមបើកទ្វារចូលទៅក្នុងគេហដ្ឋានរបស់លោក បន្ទាប់ពីលោកបានវិលត្រឡប់មកពីប្រទេសចិនវិញ ប៉ុន្តែទ្វារនោះមានបញ្ហាពិបាកក្នុងការបើក ទើបតម្រូវឲ្យលោក ជាមួយអ្នកបើកបររថយន្តរបស់លោក ប្រើកម្លាំងខ្លាំង ក្នុងការបង្ខំបើកវាឲ្យចេញ។ អ្នកជិតខាងរបស់លោក ហិនរី បានយល់ច្រឡំថា ក្រុមចោរកំពុងលួចគាស់ទ្វារផ្ទះរបស់លោក ទើបពួកគេបានរាយការណ៍ទៅប៉ូលិសក្នុងតំបន់។ ប៉ូលិសបានសម្រេចចាប់ខ្លួនលោក ហិនរី ដោយសារលោកមិនព្រមសហការផ្ដល់ចម្លើយទៅឲ្យខាងប៉ូលិស ប៉ុន្តែលោក ហិនរី បានមើលឃើញថា ការចាប់ខ្លួនមួយនេះមានទំនោរទៅរកការរើសអើងជាតិសាសន៍ច្រើនជាង។ ព្រឹត្តិការណ៍មួយនេះបានទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ជាពិសេសសមាគមន៍ប្រជាជនស្បែកខ្មៅ។

ជាដំណោះស្រាយទៅលើបញ្ហានេះ លោក បារ៉ាក់ អូបាម៉ា ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាម៉េរិកនៅពេលនោះ បានអញ្ជើញគូភាគីទាំងសងខាង ដែលរួមមានលោកសាស្ត្រាចារ្យ ហិនរី និងប៉ូលិសក្នុងតំបន់ដែលទទួលខុសត្រូវលើសំណុំរឿងមួយនេះ មកកាន់សេតវិមាន ដើម្បីទទួលទានស្រាបៀរជុំគ្នា និងធ្វើការសម្របសម្រួលទៅលើទំនាស់ដែលបានកើតឡើង។ ដំណោះស្រាយមួយនេះ ត្រូវបានគេឲ្យឈ្មោះ “កិច្ចប្រជុំស្រាបៀរ (Beer Summit)”។

ដកស្រង់ចេញពីសៀវភៅ៖ សហរដ្ឋអាម៉េរិកក្នុងរដ្ឋបាល បារ៉ាក់ អូបាម៉ា

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK