ក្រសួងសុខាភិបាលព្រមានជាថ្មីថា លទ្ធភាពនៃការចម្លងវីរុសនៅកម្ពុជានៅតែជាហានិភ័យខ្ពស់
Connect with us

ពីនេះពីនោះ

ក្រសួងសុខាភិបាលព្រមានជាថ្មីថា លទ្ធភាពនៃការចម្លងវីរុសនៅកម្ពុជានៅតែជាហានិភ័យខ្ពស់

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីក្រើនរំលឹកជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដើម្បីបង្ការ និងទប់ស្កាត់លើកទីពីរ នៃការចម្លងវីរុសកូរីដ ១៩ នៅកម្ពុជា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតត្រឹមម៉ោង០៧ ព្រឹកនៃថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ មានករណីឆ្លងវីរុសកូវីដ-១៩ថ្មី ០១នាក់បន្ថែមទៀត (រកឃើញលើអ្នក ដំណើរដែលបានវិលត្រឡប់មកពីប្រទេសបារាំង ឆ្លងកាត់តាមសាធារណរដ្ឋកូរ៉េ) ដែលជាករណីនាំចូល និងជាករណីទី១២៦។ ការរកឃើញករណីឆ្លងថ្មីរប៉ះរបោះៗនេះ បង្ហាញពីស្ថានភាពចម្លងវីរុសកូវីដ-១៩នៅកម្ពុជាមាន ការពិបាកប៉ាន់ស្មាន ពីលទ្ធភាពនៃការចម្លងវីរុសនេះនៅក្នុងប្រទេស និងនៅតែជាហានិភ័យសុខភាពសាធារណៈ ដែលតម្រូវឱ្យបុគ្គលគ្រប់រូប មានការប្រុងប្រយ័ត្នខ្ពស់ និងបន្តការការពារសុខភាពផ្ទាល់ខ្លួនជាប់ជានិច្ច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រសួងសុខាភិបាលបន្តថា ទន្ទឹមនឹងការបន្តរកឃើញករណីឆ្លងថ្មីនេះ ក្រសួងសុខាភិបាល បានសង្កេតឃើញថា បច្ចុប្បន្ននេះ បងប្អូនប្រជាពលរដ្ឋមួយចំនួន បាន និងកំពុងតែចល័តដោយធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ជាពិសេសការដើរកម្សាន្តនានា ឬក៏មានការជួបជុំគ្នាច្រើនជាដើម ដោយមិនបានឬក៏ភ្លេចខ្លួន ក្នុងការបន្តអនុវត្តវិធានការការពារខ្លួនពី ការចម្លងវីរុសកូវីដ-១៩។ ឥរិយាបទធ្វេសប្រហែស និងសន្តិភាពនិយមជាមួយវីរុសកូវីដ-១៩បែបនេះរបស់បងប្អូន ប្រជាពលរដ្ឋមួយចំនួន ជាហានិភ័យសុខភាពសាធារណៈ ដែលអាចនឹងកើតមានឡើងនូវការចម្លងរោគក្នុង ចំណោមក្រុមមនុស្ស នៅទីកន្លែងណាមួយ នៅពេលណាមួយ និងនៅកាលៈទេសៈណាមួយ ហើយដែលអាចឈានទៅដល់ ស្ថានភាពនឹងអាចកើតមាននូវរលកទីពីរនៃការចម្លងវីរុសកូវីដ-១៩នៅក្នុងប្រទេសកម្ពុជាផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ដើម្បីបញ្ចៀសពីហានិភ័យ ដែលពិបាកនឹងប៉ាន់ស្មានបាន នូវការកើតមានឡើងនូវរលកទីពីរនៃ ការចម្លងវីរុសដ៏កាចសាហាវនេះ សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវ ក្រើនរំលឹក និងណែនាំដល់បងប្អូនសាធារណជនទាំងអស់ «ត្រូវតែនាំគ្នាបន្តកិច្ចការពារសុខ ភាពរបស់ខ្លួន ដោយបុគ្គលគ្រប់រូប ត្រូវអនុវត្តន៍វិធានការសាមញ្ញៗ មានដូចជាការរក្សាអនាម័យដៃស្អាតជាប់ជានិច្ច (ដោយលាងដៃដោយប្រើទឹកស្អាតជាមួយនឹងសាប៊ូ ឬអាល់កុល ឬទឹកដែលលាដដៃ ឱ្យបានញឹកញាប់) ការប្រើប្រាស់ម៉ាស់ (ក្នុងករណីចាំបាច់) កន្សែង ឬក្រមាំ ឬក្រដាសជូតមាត់ ដើម្បីខ្ទប់មាត់ និងច្រមុះពេលក្អក កណ្ដាស់ និងការរក្សាគម្លាតសុវត្ថិភាព រួមមាន ការរក្សាគម្លាតសុវត្ថិភាពសង្គម និងការរក្សាគម្លាតសុវត្ថិភាពបុគ្គលជាចាំបាច់។ ទោះជានៅទីណាក៏ដោយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាលបន្តថា ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាន ត្រូវតែគោរពឱ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដែលបានផ្សព្វផ្សាយកន្លងទៅនេះ ដើម្បីធានាថា មិនមានការ ចម្លងវីរុសកូវីដ-១៩ នៅទីតាំងហាងរបស់ខ្លួន។ ដោយឡែក សម្រាប់ការរក្សាគម្លាតសុវត្ថិភាព លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមធ្វើការ ណែនាំក្រើនរំលឹក ដូចខាងក្រោមនេះ៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖isharetoday.com

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK