ប្ដីល្អបែបនេះពិបាករកណាស់ ! អ្នកខ្លះ ក្បត់ប្រពន្ធ ពេលពោះធំតែថមមីវិញ….(មានវីដេអូ)
Connect with us

ពីនេះពីនោះ

ប្ដីល្អបែបនេះពិបាករកណាស់ ! អ្នកខ្លះ ក្បត់ប្រពន្ធ ពេលពោះធំតែថមមីវិញ….(មានវីដេអូ)

ភ្នំពេញ៖ ក្រោយលោក ថមមី និង តារាចម្រៀងស្រី សួស វីហ្សា បានសម្រចចិត្តរៀបការជាមួយគ្នារួចមក អ្នកទាំងពីរតែងតែបង្ហាញពីសុភមង្គលក្នុងគ្រួសារ យ៉ាងមានក្ដីសុខ។ ជាពិសេស បច្ចុប្បន្ន សួស វីហ្សា ក៏កំពុងពរពោះកូនស្រីដំបូង បាន ៥ខែហើយដែរ។យ៉ាងណាមិញ បន្ទាប់ពីបានដឹងថា ភរិយាខ្លូនមានផ្ទៃពោះរួចមក លោក ថមមី កាន់តែយកចិត្តទុកដាក់ ថ្នាក់ថ្នមមើលថែ និង កាន់តែបង្ហាញពីក្ដីស្រលាញ់ចំពោះភរិយាកាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ មិនតែប៉ុណ្ណោះ ស្វាមី ភរិយា មួយគូនេះ តែងតែធ្វើឲ្យ អ្នកគាំទ្រច្រណែន និង រូបភាពស្វីតៗប្រចាំថ្ងៃទៀតផង។
ជាក់ស្ដែង ប៉ុន្មានម៉ោងមុននេះ ថមមី បានបង្ហោះវីដេអូ ពីសកម្មភាព ម៉ាស្សាច្របាច់ដៃ ជើង សម្រាប់ប្រពន្ធ ខណៈពេល សួស វីហ្សា កំពុងពរពោះបាន ៥ខែមកនេះ។ ដោយវីដេអូមួយនោះ ភរិយាលោកជាអ្នកលួចថតឲ្យផ្ទាល់ផងដែរ ហើយទង្វើល្អបែបនេះហើយ ទើបធ្វើឲ្យហ្វេនៗជាច្រើន ទប់មាត់មិនសរសើរមិនបាន ដែលលោកតែងតែចំណាយពេលវលាសម្រាប់ភរិយា និង ធ្វើរឿងល្អៗទៅកាន់ភរិយាខ្លួនយ៉ាងដូច្នេះ។

ប្រភព៖news-kh.com

Trending

Copyright © 2019 ANARCHAK