មកដឹងពីជំងឺផ្លូវចិត្ត ៣ ប្រភេទដែលយើងច្រើនតែយល់ច្រឡំថាជាចរិតពីកំណើត
Connect with us

គួរដឹង

មកដឹងពីជំងឺផ្លូវចិត្ត ៣ ប្រភេទដែលយើងច្រើនតែយល់ច្រឡំថាជាចរិតពីកំណើត

ជាញឹកញាប់យើងតែងយល់ច្រឡំចរិតពីកំណើត និងជំងឺផ្លូវចិត្តមួយចំនួន។ មូលហេតុអាចមកពីយើងមិនសូវចាប់អារម្មណ៍ពីបញ្ហាផ្លូវចិត្ត ឬអាចថាចរិតនិងជំងឺនោះមានភាពស្រដៀងគ្នាខ្លាំងពេក ដែលនាំឲ្យពិបាកបែងចែក។ ដូច្នេះតើបញ្ហាផ្លូវចិត្តអ្វីដែលយើងតែងតែយល់ខុសកន្លងមក?

១. ជំងឺអៀនប្រៀន (Shyness)

ជំងឺអៀនប្រៀន ភាគច្រើនកើតមកពីភាពឯកោក្នុងទំនាក់ទំនងជាមួយពិភពខាងក្រៅ។ មនុស្សដែលមានបញ្ហាផ្លូវចិត្តប្រភេទនេះ​ គ្មានអារម្មណ៍រំជើបរំជួល ហើយតែងតែព្យាយាមដាក់កម្រិតលើខ្លួនមិនឱ្យទាក់ទងជាមួយអ្នកដទៃ និងជារឿយៗពួកគេជ្រើសរើសនៅឆ្ងាយពីសកម្មភាពសង្គម។

ជំងឺអៀនប្រៀនមានរោគសញ្ញាដូចជា ព្រងើយកន្តើយចំពោះការរិះគន់ឬការសរសើរ តែងតែអវត្ដមានក្នុងចំណោមមិត្តភក្តិ សុបិនរវើរវាយញឹកញាប់ និងភ័យខ្លាចក្នុងការបង្ហាញខ្លួនដល់មនុស្សជុំវិញ។

វិធីសាស្ត្រព្យាបាលមានប្រយោជន៍ចំពោះជំងឺនេះ គឺឲ្យអ្នកជំងឺចូលរួមសកម្មភាពក្រុមឲ្យបានច្រើនដូចជា រៀនគូរគំនូរ រៀនភាសាបរទេស និងហាត់យូហ្កា។

២. ជំងឺខ្លាចក្រែង (Dedication)

ជំងឺខ្លាចក្រែង កើតឡើងពីការពឹងផ្អែកខ្លាំងពេកលើមិត្តភក្តិជិតស្និទ្ធនិងសមាជិកគ្រួសារដែលមិនបានសម្រេច។ មនុស្សមានជំងឺផ្លូវចិត្តប្រភេទនេះ មិនហ៊ានសម្រេចអ្វីទាំងអស់ បើគ្មានការយល់ព្រមពីអ្នកមានអំណាច ឬពីមនុស្សមានឥទ្ធិពល។

ជំងឺខ្លាចក្រែង មានរោគសញ្ញាដូចជា ចេះតែព្រមព្រៀងជាមួយអ្នកដទៃទោះបីជារឿងនោះមិនត្រឹមត្រូវក៏ដោយ មានអារម្មណ៍មិនស្រួលពេលនៅម្នាក់ឯង ប្រព្រឹត្តមិនល្អឬអំពើថោកទាបដើម្បីផ្គាប់ចិត្តនរណាម្នាក់ និងចេះតែគិតថាមនុស្សគ្រប់គ្នានៅជុំវិញកំពុងក្បត់ខ្លួន។

ដើម្បីជួយអ្នកជំងឺប្រយុទ្ធជាមួយជំងឺផ្លូវចិត្តប្រភេទនេះ គឺទម្លាប់ឲ្យពួកគេនៅក្នុងចំណោមមនុស្សច្រើន រៀនសម្រេចចិត្តឬធ្វើអ្វីដោយខ្លួនឯង និងកុំគំរាមសម្លុតពួកគេឲ្យសោះ។

៣. ជំងឺផ្លូវអារម្មណ៍ (Emotionality)

ជំងឺផ្លូវអារម្មណ៍ កើតឡើងពីការរំជើបរំជួលជ្រុលហួសហេតុ និងការថប់បារម្ភខ្លាំង។

រោគសញ្ញានៃជំងឺនេះរួមមាន ចង់បានការគាំទ្រនិងការសរសើរពីមនុស្សជុំវិញខ្លួន មិនអាចផ្តោតអារម្មណ៍លើកិច្ចការអ្វីមួយរយៈពេលយូរបាន អារម្មណ៍ផ្លាស់ប្តូរឆាប់រហ័ស មិនមានការអត់ធ្មត់និងការតាំងចិត្តដើម្បីសម្រេចប្រាថ្នាអ្វីមួយឡើយ។

វិធីល្អក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្លូវអារម្មណ៍ ត្រូវមានភាពអត់ធ្មត់ពេលនៅជាមួយអ្នកជំងឺ និងព្យាយាមនិយាយតែពាក្យវិជ្ជមានជាមួយពួកគេ។ បើអ្នកជំងឺជាមិត្តស្និទ្ធស្នាលឬជាសាច់ញាតិ គួរកុំដាក់សម្ពាធអ្វីទាំងអស់លើពួកគេ និងកុំឲ្យពួកគេនៅម្នាក់ឯង៕

ប្រែសម្រួល៖ សន្យា

ប្រភពkamoucheathmey.com  

Trending

Copyright © 2019 ANARCHAK