វិទ្យាស្ថានប៉ាស្ទ័រ បារម្ភខ្វះសារធាតុ​ធ្វើតេស្ត​រក​វីរុស​កូ​រ៉ូ​ណា​ ដោយសារការធ្វើ​តេស្ត​ចេះតែបន្ត​កើនឡើង
Connect with us

ពីនេះពីនោះ

វិទ្យាស្ថានប៉ាស្ទ័រ បារម្ភខ្វះសារធាតុ​ធ្វើតេស្ត​រក​វីរុស​កូ​រ៉ូ​ណា​ ដោយសារការធ្វើ​តេស្ត​ចេះតែបន្ត​កើនឡើង

ភ្នំពេញ ៖ មន្ត្រី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍ បាន​លើកឡើងថា ការធ្វើ​តេស្ត​សំណាក​ដើម្បី​រក​វីរុស​កូ​រ៉ូ​ណា «​ស្ថិតក្នុង​ភាព​អាច​ទប់ទល់​បាន​» ប៉ុន្តែ​ព្រួយបារម្ភ​អំពី​កំណើន​នៃ​ការធ្វើ​តេស្ត​បន្តទៀត ដែល​អាច​ខ្វះ​សារធាតុ Reagent សម្រាប់ធ្វើ​តេស្ត​រក​វីរុស​កូ​រ៉ូ​ណា​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​អ្នកសារព័ត៌មាន លោក ដួង វាសនា អនុប្រធាន​ផ្នែក​វី​រុ​សាស្ត្រ​នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា មានប្រសាសន៍ថា ក្រោយពី​កម្ពុជា​សម្រេ​លើក​បម្រាម​ធ្វើដំណើរ​ពី​ប្រទេស​ចំនួន ៦ ចូល​កម្ពុជា ការធ្វើ​តេស្ត​សំណាក​កវី​រុស​កូ​រ៉ូ​ណា​កើនឡើង ដោយសារ​អ្នកធ្វើដំណើរ​ទាំង​អស់ត​ម្រូ​វ​ឲ្យ​ធ្វើតេស្ត​ជំងឺ​កូ​វីដ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​មានប្រសាសន៍ថា​៖ «​ហើយ​អាហ្នឹង​ជា​វិធានការ​មួយ​ល្អ​ដែល​ក្រសួង​យើង​បានដាក់ ដាក់​ឲ្យ​គាត់​ធ្វើតេស្ត​ហ្នឹង តែ​ផលវិបាក គឺ​យើង​មាន​ចំនួន Sample (​សំណាក​) ច្រើន តែ​ជា​វិធានការ​មួយ​ទប់ស្កាត់​ការនាំ​ចូល​វីរុស​ចូលមក​នៅក្នុង​ប្រទេស​យើង​»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ចាប់ពី​ពាក់កណ្តាល​ខែឧសភា​មក ប្រទេស​កម្ពុជា​បានសម្រេច​លើក​បម្រាម​ធ្វើដំណើរ​ពី​ប្រទេស​ចំនួន ៦ ចូល​កម្ពុជា រួមមាន​សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អ៊ីតាលី អេ​ស្ប៉ា​ញ និង​អ៊ីរ៉ង់​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
បើតាម​ទិន្នន័យ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា កាលពី​សប្តាហ៍​មុន ការធ្វើ​តេស្ត​សំណាក​ស្ថិតក្នុង​ចន្លោះ​ពី ១៥០ ទៅ ២០០ សំណាក​ក្នុង​មួយថ្ងៃ​។ ប៉ុន្តែ​លោក​ថា នៅ​សប្តាហ៍​នេះ​ការធ្វើ​តេស្ត​មាន​កំណើន​ខ្ពស់ ដែល​ថ្ងៃ​ខ្លះ​មាន​ទៅដល់​ជាង ៣០០ សំណាក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
បើតាម​លោក ដួង វាសនា វិទ្យាស្ថាន​ប៉ាស្ទ័រ​មាន​សមត្ថភាព​ធ្វើតេស្ត​សំណាក​ទៅដល់ ៤០០ ក្នុង​មួយថ្ងៃ ហើយ​បុគ្គលិក​វិទ្យាស្ថាន​ប៉ាស្ទ័រ​បំពេញការងារ​ធ្វើតេស្ត​សំណាក​នេះ ៧ ថ្ងៃ ពេញ​មួយ​សប្តាហ៍ ប៉ុន្តែ​ការធ្វើ​តេស្ត​មិនអាច​ធ្វើឡើង ២៤ ម៉ោង​លើ ២៤ ម៉ោង​នោះទេ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក​ក៏មាន​ការព្រួយបារម្ភ​ថា ប្រសិនបើ​មានការ​ធ្វើតេស្ត​ច្រើន វា​អាច​ខ្វះ​សារធាតុ Reagent សម្រាប់ធ្វើ​តេស្ត​រក​វីរុស​នេះ ហើយ​សារធាតុ​នេះ​ត្រូវ​បញ្ជា​ទិញ​ពី​ក្រៅប្រទេស​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«​យើង​បានគ្រោង​ទុកជាមុន​ហើយ​។ យើង​បាន​កម្មង់​ទិញ​ច្រើន​ហើយ​។ ប៉ុន្តែ​ដោយសារ​មាន​តម្រូវការ​ខ្ពស់ អ៊ីចឹង​អ្នក​ផលិត​ហ្នឹង​មិនអាច​ផ្គត់ផ្គង់​ឲ្យ​បាន​ទាន់ពេលវេលា​ទេ​។ អ៊ីចឹង​អាហ្នឹង វា​អាចជា​បញ្ហា​មួយ​ដែល​យើង​ជួបប្រទះ ដោយសារតែ​កង្វះ [​សារធាតុ​] Reagent»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បើតាម​ទិន្នន័យ​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ចាប់តាំងពី​ថ្ងៃទី ២២ ខែមករា ដល់​ថ្ងៃទី​៤ ខែមិថុនា វិទ្យាស្ថាន​នេះ​បានធ្វើ​តេស្ត​មនុស្ស​ចំនួន ១៣.៨៧០ នាក់ ដែល​ក្នុងនោះ​មាន​អ្នកធ្វើដំណើរ​តាម​កប៉ាល់​ទេសចរណ៍ Westerdam និង Dream World ផងដែរ​។ មនុស្ស​ចំនួន​ជាង ១៣.០០០ នាក់​នេះ​ស្មើនឹង​សំណាក​ចំនួន ១៦.៥០៦ ដែល​ត្រូវបាន​ធ្វើតេស្ត ដោយសារ​មនុស្ស​ម្នាក់​អាច​ទទួល​តេស្ត​លើសពី ២ ដើម្បី​រក​ជំងឺ​នេះ ហើយ​រាល់​ការធ្វើ​តេស្ត​វិជ្ជមាន​ត្រូវធ្វើឡើង​យ៉ាងតិច ២ ដង ដើម្បី​បញ្ជាក់ថា ត្រឹមត្រូវ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​រហូតមក​ពេលនេះ ប្រទេស​កម្ពុជា​បាន​រាយការណ៍​ថា ករណី​ឆ្លង​កូ​វីដ​១៩ សរុប​ក្នុងប្រទេស​មាន​ចំនួន ១២៥ នាក់ ដែល​ក្នុងនេះ ១២៣ នាក់​បានជា​សះស្បើយ ហើយ​មិនមាន​របាយការណ៍​អំពី​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​នេះ​ទេ​៕

ប្រភព៖isharetoday.com

ពីនេះពីនោះ3 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ6 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ10 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ10 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ14 hours ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង3 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ2 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

Trending

Copyright © 2019 ANARCHAK