ក្រសួងផ្តាំទៅកម្មករថា ! បើមិនទៅបើកលុយពេលទទួលសារពីវីងក្នុង១០ថ្ងៃ នឹងបង្វិលចូលទៅរដ្ឋវិញភ្លាម
Connect with us

ពីនេះពីនោះ

ក្រសួងផ្តាំទៅកម្មករថា ! បើមិនទៅបើកលុយពេលទទួលសារពីវីងក្នុង១០ថ្ងៃ នឹងបង្វិលចូលទៅរដ្ឋវិញភ្លាម

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ ប្រាប់ទៅកម្មករនិយោជិតជិត៥ម៉ឺននាក់ ដែលត្រូវព្យូរការងារ ឲ្យទៅបើកលុយតាមសេវាកម្មវីង ក្រោយពេលទទួលបានសារតាមទូរស័ព្ទ ពីគណនីវីង។ ក្រសួងការងារ បញ្ជាក់ថា ក្រោយទទួលបានសារពីគណនីវីង កម្មករនិយោជិត មានពេល១០ថ្ងៃ ដើម្បីទៅបើកថវិកា ហើយរយៈពេល១០ថ្ងៃនេះ បើខកខានទៅបើក ក្រសួងការងារ នឹងបង្វិលថវិកា ចូលទៅរដ្ឋវិញ។
ក្រសួងការងារ ប្រាប់ថា បើមិនបានទទួលសារពីគណនីវីងទេ កម្មករនិយោជិត អាចទាក់ទងទៅរដ្ឋបាលរោងចក្រ ឬសហគ្រាសរបស់ខ្លួនជាបន្ទាន់ ដោយបញ្ជាក់ពីលេខទូរស័ព្ទរបស់ខ្លួន។ បើតាមក្រសួងការងារ ការផ្តល់ថវិកាឧបត្ថម្ភដល់កម្មករនិយោជិត គឺអាស្រ័យលើថ្ងៃដែលពួកគេបានព្យូរការងារក្នុងអំឡុងវិបត្តិកូវីដ-១៩។ អ្នកដែលព្យូរការងារក្នុងរយៈពេល៧ថ្ងៃទៅ១០ថ្ងៃ ទទួលបានថវិកា១៥ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកដែលព្យូរការងារអស់រយៈពេល១១ថ្ងៃទៅ២០ថ្ងៃ ទទួលបានថវិកា៣០ដុល្លារ។ អ្នក ដែលព្យូរការងារក្នុងរយៈពេល២១ថ្ងៃទៅ១ខែ ទទួលបានថវិកា៤០ដុល្លារ។ ក្រៅពីទទួលបានថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាល កម្មករនិយោជិត ដែលព្យួរការងារ នឹងទទួលបានថវិកា៣០ដុល្លារទៀត ពីម្ចាស់រោងចក្រ ឬសហគ្រាស
ដើម្បីទទួលបានថវិកានេះឲ្យបានទៀងទាត់ ក្រសួងការងារស្នើឲ្យកម្មករនិយោជិត រក្សាលេខទូរស័ព្ទ ហើយបើប្តូរលេខថ្មី ត្រូវប្រាប់ទៅរដ្ឋបាលរោងចក្រ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ រោងចក្រកាត់ដេរ និងសហគ្រាសក្នុងវិស័យទេសចរណ៍៤២៥ទីតាំង បានព្យួរការងារ ដែលប៉ះពាល់កម្មករជាង១៤ម៉ឺននាក់។ ក្នុងនោះទើបតែមានកម្មករនិយោជិតជិត៥ម៉ឺនទេ ដែលមានឈ្មោះក្នុងបញ្ជីទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល៕

ប្រភព៖ isharetoday.com

ពីនេះពីនោះ6 hours ago

ចិនប្រកាសរកឃើញវីរុសកូរ៉ូណាក្នុងកេសផ្ទុកបង្គាស្រស់ នាំចូលពីប្រទេសមួយ

ពីនេះពីនោះ9 hours ago

សប្បាយក្លាយជាទុក្ខ​! វីដេអូស្តែងៗនារីម្នាក់រអិលធ្លាក់ទឹកជ្រោះនៅ «ទឹកធ្លាក់ថ្មដាតូច» ត្រូវទឹកហូរគួចយកទៅបាត់ ពេលនេះរកសពឃើញហើយ (មានវីដេអូ)

ពីនេះពីនោះ12 hours ago

រដ្ឋាភិបាល អនុញ្ញាត ឲ្យគ្រឹះស្ថានសិក្សាឯកជន រៀបចំការប្រឡងឌីប្លូម និងបាក់ឌុបរៀងៗខ្លួនបាន រយៈពេល២ថ្ងៃ

ពីនេះពីនោះ13 hours ago

រដ្ឋាភិបាលសម្រេចសងថ្ងៃឈប់ចូលឆ្នាំខ្មែរ រយៈពេល ៥ ថ្ងៃ ដោយមិនបូកបញ្ចូលថ្ងៃសៅរ៍-អាទិត្យ គឺចាប់ពីថ្ងៃទី…

ពីនេះពីនោះ1 day ago

ក្រុមឪពុកម្តាយទារក នាំគ្នាដាក់ពាក្យទៅក្រសួងសុខាភិបាល ប្តឹងម្សៅទឹកដោះគោ Nutrilatt ថាធ្វើឲ្យទារក កើតជំងឺខ្វះគ្រាប់ឈាម និង…

Trending

Copyright © 2019 ANARCHAK