កុំរអ៊ូអត់គូរ! បើ​អ្នកប្រកាន់យកចរិត ៧​ ចំនុចនេះដាក់ខ្លួនពេក​ អ្នកនឹង Single ​ទាល់​ផែន​ដី​ឈប់វិល!
Connect with us

គួរដឹង

កុំរអ៊ូអត់គូរ! បើ​អ្នកប្រកាន់យកចរិត ៧​ ចំនុចនេះដាក់ខ្លួនពេក​ អ្នកនឹង Single ​ទាល់​ផែន​ដី​ឈប់វិល!

ពេលណាទើបឈប់ Single? ពេលណាទើបមានស្នេហាដូចគេ? មុននឹងត្អូញត្អែរ សូមក្រលេកមកមើលខ្លួនឯងជាមុនសិន ថា​តើ​មាន​ចរិត​ទាំង ៧យ៉ាងនេះទេ បើមានសូមប្រញាប់បោះចោលវិញជាបន្ទាន់ ប្រយ័ត្ននៅ Single ទាល់តែផែនដីឈប់វិល។

១. ស្រលាញ់គេ តែមិនខ្ចីសារភាព៖ ពាក្យចាស់ពោលថា គ្មានម្រឹគណាហក់ចូលមាត់សីហៈ ដែលកំពុងតែដេកលក់នោះទេ។ ស្នេហា​ក៏​ដោយ រឿងអ្វី​ក៏ដោយ កាលណាចង់បានតែមិនធ្វើសកម្មភាពដើម្បីឆ្ពោះទៅរកការបាន នោះអ្នកនឹងគ្មាន​ថ្ងៃ​បាន​អ្វីដែល​ចង់​បាន​ជា​ដាច់​ខាត។ មិនមែន​មានន័យថា អ្នកត្រូវតែរត់ទៅរកស្នេហាទេ តែបើស្រលាញ់គេ ត្រូវចេះរកវិធីបង្ហាញពី​អារម្មណ៍​ខ្លួន​ឯង​ឱ្យគេដឹង។ គេដឹង ឬមិនដឹងជារឿងរបស់គេ តែសំខាន់យើងបានធ្វើវារួចហើយ។ ចូរចងចាំថា បើចង់បាន ត្រូវក្លាហានសុំ បើចង់​ឱ្យ​គេដឹង ត្រូវចេះសួរ បើ​ស្រលាញ់​គេ ត្រូវក្លាហានប្រាប់គេ។ លើលោកនេះគ្មានអ្វីដែលបានមកដោយទទេៗទេ គ្រប់យ៉ាង​សុទ្ធតែ​បាន​មក​ដោយសារ​ការ​ខំប្រឹង។

២. ខ្លាចជ្រុលហួសហេតុពេក៖ ខ្លាចមុខ ខ្លាចក្រោយ ខ្លាចអញ្ចេះ ខ្លាចអញ្ចុះ! សួរថាខ្លាចអីក៏ខ្លាចយ៉ាងនេះ។ ធ្វើអ្វីក៏ដោយ បើកាល​ណា​តែ​មានការ​ខ្លាចពេក វាជាការឃុំខ្លួនឯងនៅក្នុងភាពអស់សង្ឃឹម និងភាពបរាជ័យ។ ស្នេហាក៏មិនខុសគ្នាដែរ ដរាបណាអ្នក​នៅតែ​ប្រកាន់​គំនិតខ្លាច ខ្លាចគេអត់​ស្រលាញ់វិញ ខ្លាចពាក្យថា​បែកគ្នា ខ្លាចថាខ្លួនឯង​មិនសមនឹងគេ ខ្លាចថាគ្រួសារ​គេមិន​ពេញ​ចិត្ត​យើង។ល។ យកល្អ​អ្នកគួរ​បោះចោលគំនិត​នេះទៅ គ្មាននរណាគ្រប់ដប់ទេ ហើយបើសិនសាក​ក៏មិនដឹងដែរថា​អ្វីជាអ្វី ផ្ដល់​ឱកាស​ឱ្យខ្លួនឯងសាកល្បងធ្វើវា ជាជាងយក​ពាក្យខ្លាច​មកដាក់មុខ ដើម្បីបង្អាក់សកម្មភាពរបស់អ្នក។

៣. គិតថាខ្លួនឯងអន់ មិនសមស្រលាញ់គេ៖ ឈប់បានឈប់ទៅ! រឿងដែលនិយាយថាខ្លួនឯងអន់ មិនសមឱ្យគេមក​ស្រលាញ់​ទេ។ នេះជាការបំបិទផ្លូវខ្លួនឯងដ៏ធ្ងន់ធ្ងរ កុំថាឡើយ​មនុស្សជុំវិញខ្លួន ទោះបីជាព្រះ​ក៏មនអាចបញ្ជូន​ស្នេហា​ម​ក​ឱ្យ​អ្នក​បាន​ដែរ បើ​អ្នក​នៅតែ​ប្រកាន់​គំនិតបែបនេះ។

៤. ខ្វាយខ្វល់ពីសម្ដីអ្នកដទៃច្រើនពេក៖ ជាធម្មតា ការគិតច្រើនជាងរឿងល្អហើយ តែបើកាលណាការគិតរបស់យើងគ្រាន់តែ​ជាការ​វិភាគ​លើសម្ដីអ្នក​ដទៃច្រើន​ជាងគំនិតខ្លួនឯង នោះយើងនឹងគ្មានភាពច្បាស់លាស់ក្នុងការ​សម្រេចចិត្តឡើយ។ ឧបមាថា​មាន​មនុស្សជាច្រើន​​តាមសុំស្រលាញ់អ្នក តែក៏ស្រាប់តែមានមាត់​មនុស្សជុំវិញខ្លួនខ្សឹបខ្សៀវ​មកថា គេនោះជាមនុស្សមិនល្អ មិនគួរឱ្យ​រាប់​រក ឬក៏មិន​សក្ដិសម​ជាមួយ​អ្នកជាដើម ពេលនោះបើ​អ្នកចាប់ផ្ដើម​យកអ្វីទាំងនោះមកគិត វាអាចធ្វើឱ្យមានភាពស្ទាក់ស្ទើរក្នុង​ការ​ទទួល​យកស្នេហា មិនហ៊ានតបការស្រលាញ់ទៅគេវិញ ទាំងដែលការពិតខ្លួនឯងមិនទាន់បានសាកល្បងធ្វើវាផង គ្រាន់តែ​លឺផ្គរ​លាន់ភ្លាម ក៏សន្មត​ថាមេឃនឹងមានភ្លៀង​ទៅហើយ។

៥. មិនព្រមផ្ដល់ឱកាសឱ្យខ្លួនឯង៖ គេថាធ្វើអ្វីក៏ដោយ បើយើងមានជម្រើសគឺយើងជាមនុស្សឆ្លាត។ រឿងស្នេហាក៏ដូចគ្នាដែរ កាល​ណា​យើងព្យាយាម​បិទផ្លូវខ្លួនឯង គ្មាននរណាអាចមករកយើងឃើញទេ។ ការយល់ពីតម្រូវការខ្លួនឯង និងព្រមបើកឱកាស​ឱ្យខ្លួនឯង ជារឿង​សំខាន់​បំផុត​ក្នុងការចាប់ផ្ដើម​មានស្នេហា និងបើកបេះដូងទទួលយកនរណាម្នាក់មកគិត។

៦. យកភាពអវិជ្ជមានមកដាក់ខ្លួនច្រើនពេក៖ អ្នកខ្លះលឺគេថាមានស្នេហាទៅមិនធ្វើឱ្យជីវិតស្រស់ថ្លាទេ តែថែមទាំងនាំតែបន្ទុកមក​ដាក់​ខ្លួន​លើសដើម នៅខ្លួនមួយ​ស្រួលជាង។ កាលណាអ្នកគិតបែបនេះច្រើនពេក ចំណុចអវិជ្ជមាន​របស់ការមានស្នេហានឹង​ធ្វើឱ្យ​អ្នក​លែង​ចង់សាកល្បង​ស្គាល់ស្នេហា យូរៗទៅក៏ទៅជាទម្លាប់នឹងការរស់នៅម្នាក់ឯង ធ្វើអ្វីក៏ម្នាក់ឯង ទៅណាក៏ម្នាក់ឯង។ ការពិត​ទៅ​វាមិនដូច្នោះ​ទាំងស្រុងទេ ដូចដែលយើងដឹងហើយថាអ្វីក៏សុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិដូចតែគ្នា ឯស្នេហាក៏​អ៊ីចឹង​ដែរ។ ហេតុនេះ​អ្នក​គួរតែ​ផ្ដល់​អទិភាព​លើការ​សម្រេចចិត្ត​របស់ខ្លួនឯង ជាជាងការយកអ្វីដែលបានពីការនិយាយតៗគ្នារបស់គេ​មក​ទុក​ដាក់​​ក្នុងចិត្ត រហូតដល់​បណ្ដោយ​ឱ្យខ្លួនឯង​លែងមាន​ភាពម្ចាស់ការ​លើខ្លួនឯង ក្នុងការសម្រេចចិត្តទទួលយកស្នេហា។

៧. គ្មានភាពជឿជាក់លើខ្លួនឯង៖ អ្នកខ្លះបណ្ដោយឱ្យខ្លួនឯងបាក់សម្រស់ មិនចេះថែ រហូតដល់​មុខចាស់ ហើយក៏ធ្វើឱ្យគ្មានភាព​ជឿជាក់​លើខ្លួនឯង។ កត្តានេះអាចធ្វើឱ្យមនុស្សមួយចំនួនដែលគេបម្រុងនឹងមកស្រលាញ់អ្នក បែរជាមានភាព​ស្ទាក់ស្ទើរ ឬក៏ដក​ថយ​ទៅវិញ ដោយសារតែគេមើលឃើញថា អ្នកជាមនុស្សដែលអត់ចេះ​ស្រលាញ់ខ្លួនឯង មិនខ្វាយខ្វល់ពី​ខ្លួនឯង បណ្ដោយឱ្យខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​​គិតច្រើន គេមើល​តែមុខ​ក៏ឃើញថាក្នុង​ចិត្តផ្ទុកទៅដោយវិបត្តិរាប់លាន។ អ្នកគួរតែប្តូរទម្លាប់​នេះ​ចេញ ចាប់ផ្ដើម​មើល​ថែខ្លួនឯង ធ្វើអារម្មណ៍ឱ្យសប្បាយៗ ទើបមនុស្សដែលលួចស្រលាញ់អ្នក គេព្រមសម្រេចចិត្ត​បោះជំហាន​សំដៅ​មក​រកអ្នក។

បើមិនចង់នៅ Single ទាល់តែផែនដីឈប់វិលដូចពាក្យគេថា អ្នកគួរតែបោះបង់ចោលចំណុចមួយចំនួន ដែលមានក្នុងចំណោម ៧​យ៉ាង​ខាង​លើ​នេះ ហើយព្យាយាមកែប្រែខ្លួនឯងឱ្យកាន់តែមានភាពប្រសើរឡើង។ ស្រលាញ់ខ្លួនឯង មើលថែខ្លួនឯងជាមុនសិន ទើប​អ្នក​ផ្សេង​គេចង់​មកស្រលាញ់ និងចង់មើល​ថែអ្នក៕

អត្ថបទដោយ៖ សំនៀង

ប្រភព៖ www.poraman.com

 

ថ្មីៗ11 mins ago

លោក ស៊ុន ចាន់ថុល ប្រកាសថា ប្រជាពលរដ្ឋកម្ពុជាអាចបើកបរគ្រប់ប្រទេសលើពិភពលោក ពេលមានសម្រេចធ្វើបណ្ណបើកបរអន្តរជាតិនេះ

ថ្មីៗ24 mins ago

ដំណឹងរីករាយ! កម្ពុជានិង​បណ្តា​ប្រទេសអាស៊ាន​ជាប់ដងទន្លេរ​មេគង្គនឹង​បាន​វ៉ាក់សាំង​ប្រឆាំង​កូវីដ ១៩ ចិនមុន​គេ

ពីនេះពីនោះ2 months ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ2 months ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ2 months ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

Trending

Copyright © 2019 ANARCHAK