កុំមើលរំលង! លោកវេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់វិធីហាត់ប្រាណដែលល្អ និងត្រឹមត្រូវបំផុតចំពោះសុខភាព
Connect with us

គួរដឹង

កុំមើលរំលង! លោកវេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់វិធីហាត់ប្រាណដែលល្អ និងត្រឹមត្រូវបំផុតចំពោះសុខភាព

មាន​អ្នកខ្លះ​និយាយ​ថា​ ​ហាត់ប្រាណ​នៅ​ពេលព្រឹក​ល្អ​ ​និង​ហាត់​នៅ​ពេលល្ងាច​មិន​ល្អ​ ​អ្នកខ្លះ​ទៀត​ហាម​ហាត់ប្រាណ​មុន​ចូលគេង​ ​ព្រោះ​អាច​ធ្វើ​ឱ្យ​អ្នក​ហាត់​ទទួលទានដំណេក​មិន​លក់​ស្កប់ស្កល់​។​

​ជុំវិញ​នឹង​ការ​ហាត់ប្រាណ​នេះ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​ណែនាំ​នូវ​គន្លឹះ​សាមញ្ញ​ងាយ​ៗ​មួយ​ចំនួន​ ​ដែល​ជា​ជម្រើស​ល្អ​និង​ត្រឹមត្រូវ​បំផុត​សម្រាប់​សុខភាព​។​ ​គន្លឹះ​ទាំងនោះ​ ​លោក​វេជ្ជបណ្ឌិត​ ​មានប្រសាសន៍​ទាក់ទង​នឹង​ពេលវេលា​ហាត់​ ​ទីកន្លែង​ហាត់​ ​និង​របៀប​ហាត់​ជាដើម​។​ ​ការ​ហាត់ប្រាណ​នេះ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ណែនាំ​ចំណុច​ដូច​ខាងក្រោម​៖​

​ទី​១​ ​ពេលវេលា​ល្អ​បំផុត​សម្រាប់​ការ​ហាត់ប្រាណ​ ​គឺ​នៅ​ពេល​ព្រឹកព្រលឹម​ ​និង​ពេលល្ងាច​ថ្ងៃ​រៀប​លិច​ ​ចន្លោះ​ពី​ម៉ោង​៤​ម៉ោង​៥​ល្ងាច​ ​ព្រោះ​រយៈពេល​នេះ​ពោរពេញ​ដោយ​សារជាតិ​វី​តា​មីឌី​ (​D​) ​ដែល​ខ្លួនមនុស្ស​ត្រូវការ​ស្រូប​យកមក​ប្រើប្រាស់​ដោយ​ប​ម្លែ​ង​ពី​វិ​តា​មីន​ឌី​ (​D​) ​ទៅ​កាល់​ស្យូ​ម​ ​ដើម្បី​ជំនួយ​ដល់​ឆ្អឹង​រឹង​មាំ​។​

​ទី​២​ ​ទីកន្លែង​ហាត់​ ​គឺ​នៅកន្លែង​ដែល​ធម្មជាតិ​ ​ចៀសវាង​ហាត់​តាម​ចិញ្ចើម​ផ្លូវ​ ​ដែល​មាន​រថយន្ត​ស្អេក​ស្អះ ​ព្រោះ​នៅ​ពេល​ហាត់​បេះដូង​លោត​ញាប់​ត្រូវ​ការដកដង្ហើម​ស្រូប​យក​ខ្យល់​បរិសុទ្ធ​ ​មិនមែន​ស្រូប​យក​ផ្សែង​ចេញពី​រថយន្ត​នៅ​តាម​ដង​ផ្លូវ​នោះ​ទេ​ ​ម្ល៉ោះ​ហើយ​បានជា​គេ​ណែនាំ​ឱ្យ​ហាត់ប្រាណ​នៅកន្លែង​ដែល​ធម្មជាតិ​ ​មាន​ដើមឈើ​ ​មាន​វាលស្មៅ​ជាដើម​។​

​ទី​៣​ ​របៀប​ហាត់ប្រាណ​ ​គឺ​រត់​តិចៗ​ដោយ​ជើង​ ​ដើរ​ដោយ​ជើង​ ​និង​ហាត់​ដោយ​ការ​ហែលទឹក​ ​ជា​វិធី​ហាត់ប្រាណ​ដ៏​ល្អ​បំផុត​សម្រាប់​សុខភាព​។​ ​ការ​ហាត់ប្រាណ​ ​គឺ​មិនមែន​ជិះកង់​ ​លើក​អាំង​ទែ​រ​ ​រត់​ក្នុង​ល្បឿន​លឿន​ ​ឬ​លោត​ហក់​យក​តែមួយ​ឈ្នះ​ដៃ​នោះ​ទេ​។​ ​ការហាត់​បែប​នេះ​មិន​ត្រឹមតែ​មិនសូវ​ទទួល​បានផល​ដល់​សុខភាព​ប៉ុណ្ណោះ​ទេ​ ​តែ​ថែមទាំង​នាំ​ឱ្យ​សាច់ដុំ​ ​សរសៃ​ ​និង​ឆ្អឹង​ឆាប់​ខូច​ទៅវិញ​។​ ​ជាពិសេស​ការ​ហាត់ប្រាណ​ ​គឺ​ត្រូវ​ហាត់​ក្នុង​មួយ​ស​ប្ដាហ៍​បី​ទៅ​បួន​ដង​ ​ហើយ​មួយម្ដង​មាន​រយៈពេល​ពី​៣​០​ទៅ​៤​០​នាទី​គ្រប់គ្រាន់​ហើយ​៕​

ប្រភព៖ www.interconrooster.com

ពីនេះពីនោះ7 hours ago

ចិនប្រកាសរកឃើញវីរុសកូរ៉ូណាក្នុងកេសផ្ទុកបង្គាស្រស់ នាំចូលពីប្រទេសមួយ

ពីនេះពីនោះ9 hours ago

សប្បាយក្លាយជាទុក្ខ​! វីដេអូស្តែងៗនារីម្នាក់រអិលធ្លាក់ទឹកជ្រោះនៅ «ទឹកធ្លាក់ថ្មដាតូច» ត្រូវទឹកហូរគួចយកទៅបាត់ ពេលនេះរកសពឃើញហើយ (មានវីដេអូ)

ពីនេះពីនោះ13 hours ago

រដ្ឋាភិបាល អនុញ្ញាត ឲ្យគ្រឹះស្ថានសិក្សាឯកជន រៀបចំការប្រឡងឌីប្លូម និងបាក់ឌុបរៀងៗខ្លួនបាន រយៈពេល២ថ្ងៃ

ពីនេះពីនោះ13 hours ago

រដ្ឋាភិបាលសម្រេចសងថ្ងៃឈប់ចូលឆ្នាំខ្មែរ រយៈពេល ៥ ថ្ងៃ ដោយមិនបូកបញ្ចូលថ្ងៃសៅរ៍-អាទិត្យ គឺចាប់ពីថ្ងៃទី…

ពីនេះពីនោះ1 day ago

ក្រុមឪពុកម្តាយទារក នាំគ្នាដាក់ពាក្យទៅក្រសួងសុខាភិបាល ប្តឹងម្សៅទឹកដោះគោ Nutrilatt ថាធ្វើឲ្យទារក កើតជំងឺខ្វះគ្រាប់ឈាម និង…

Trending

Copyright © 2019 ANARCHAK