គួរដឹង
ត្រូវដឹង! អ្នកមានជំងឺហឺតអាលែកហ្ស៊ី គួរនៅឲ្យឆ្ងាយពីរបស់ទាំងនេះ!

១-អាលែកហ្ស៊ីនិងរាងកាយដែលរងគ្រោះដោយសារជំងឺហឺត
អាលែកហ្ស៊ី គឺជាប្រតិកម្មដែលឆ្លើយតបរបស់រាងកាយទៅនឹងសារធាតុមកពីខាងក្រៅចូលមកក្នុងខ្លួនដែលសារធាតុនោះមានឈ្មោះថាអង់ទីសែន ឬអាលែកហ្សែន។ នៅពេលដែលសារធាតុអាលែកហ្សែននេះចូលមកក្នុងខ្លួនបានធ្វើឲ្យប្រព័ន្ធការពារចាប់ផ្ដើមមានប្រតិកម្មអាលែកហ្ស៊ីហើយផលិតនូវសារធាតុគីមីម៉្យាងដែលធ្វើឲ្យរលាកទៅលើសរីរាង្គដែលប៉ះពាល់ ជាពិសេសគឺប្រព័ន្ធដង្ហើមដែលបណ្ដាលឲ្យកើតជំងឺហឺតអាលែកហ្ស៊ី។
២–តើជំងឺហឺតអាលែកហ្ស៊ីជាអ្វី?
ជំងឺហឺតអាលែកហ្ស៊ី គឺជាជំងឺដែលកើតឡើងដោយសារតែបំពង់ខ្យល់ខ្សោយមិនអាចទប់ទល់បានទៅនឹងសារធាតុអាលែកហ្សែនដែលធ្វើឲ្យប្រព័ន្ធការពាររាងកាយឆ្លើយតបឥតឈប់ឈរម៉្យាងទៀតថែមទាំងធ្វើឲ្យសាច់ដុំជុំវិញបំពង់ខ្យល់ខ្ជឹបណែន និងរលាកព្រមទាំងមានស្លេះខាប់ៗកើនឡើង។ ទោះបីជាអ្នកមានជំងឺហឺតប្រភេទណាក៏ដោយ រោគសញ្ញាជាទូទៅមានលក្ខណៈដូចគ្នារួមមាន៖
– ក្អក
– ថប់ដង្ហើម
– ហត់
– ដកដង្ហើមញាប់
– ចុកណែនទ្រូង
៣-សារធាតុដែលបង្កឲ្យអាលែកហ្ស៊ី
គ្រប់សារធាតុទាំងអស់សុទ្ធតែអាចក្លាយទៅជាសារធាតុអង់ទីជែនដែលបង្កឲ្យមានអាលែកហ្ស៊ី។ ឧទាហរណ៍ ដូចជា លំអងផ្កា ធូលីដី គ្រាប់ធញ្ញជាតិ ពពួកផ្សិត និងអ្វីផ្សេងៗក្រៅពីនេះទៀត។
៤-របៀបបង្ការជំងឺហឺតអាលែកហ្ស៊ី
– ជៀសឲ្យឆ្ងាយពីលំអងផ្កា ពពួកផ្សិត និងអ្វីផ្សេងទៀតដែលអាចឲ្យអ្នកមានប្រតិកម្ម
– នៅឲ្យឆ្ងាយពីរោមសត្វនិងដី
– កុំនៅកន្លែងដែលមានផ្សែងបារី និងក្លិនទឹកអប់
– ការប្រែប្រួលសីតុណ្ហភាពឆាប់រហ័ស និងការបំពុលបរិស្ថានជះឥទ្ធិពលខ្ពស់លើអ្នកជំងឺអាលែកហ្ស៊ីរលាកច្រមុះ
– កុំធ្វើឲ្យខ្លួនឯងស្រ្ដេស និងកាត់បន្ថយការប្រើថ្នាំអាស្ពីរីន
– ប្រុងប្រយ័ត្ននឹងការផ្លាស់ប្ដូរអាកាសធាតុ
– ឧស្សាហ៍សម្អាតច្រមុះជាមួយទឹកក្ដៅអ៊ុនៗ និងទឹកសេរ៉ូមប្រៃ
– ជៀសវាងការហិតផ្សែងបារី
៥-ថ្នាំប្រើប្រាស់
ថ្នាំ Antihistamines ដែលជួយទប់ស្កាត់កុំឲ្យមានប្រតិកម្មអាលែកហ្ស៊ីមានដូចជា Spray តូចធំសម្រាប់បាញ់មាត់និងថ្នាំ Corticosteroidsនៅពេលដែលជំងឺមានភាពស្រួចស្រាវ និងធ្ងន់ធ្ងរ។ ចំណែកឯ Immunotherapy គឺត្រូវបានប្រើប្រាស់នៅពេលដែលថ្នាំទាំងពីរខាងលើលែងមានប្រសិទ្ធភាពដែលវាជាវិធីតែមួយគត់សំរាប់ព្យាបាលឫសគល់នៃប្រតិកម្មអាលែកហ្ស៊ីនេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ៕
ប្រភព៖ www.khmerload.com
-
ថ្មីៗ4 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង2 years ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត3 years ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង2 years ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត4 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង4 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ3 years ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង3 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង