អ្នកលេង ហ្វេសប៊ុក ប្រុងប្រយ័ត្នទាំងអស់គ្នា! ល្បិចចោរដដែលៗតែនៅអាចបោកបានជាហូរហែរ! (មានវីដេអូ)
Connect with us

ពីនេះពីនោះ

អ្នកលេង ហ្វេសប៊ុក ប្រុងប្រយ័ត្នទាំងអស់គ្នា! ល្បិចចោរដដែលៗតែនៅអាចបោកបានជាហូរហែរ! (មានវីដេអូ)

(ភ្នំពេញ)៖ ជានិច្ចកាលសមត្ថកិច្ចតែងតែបង្ក្រាបករណីឆបោកឲ្យផ្ញើលុយតាមវីង (Wing) ជាហូរហែរ និងតែងតែធ្វើការអំពាវនាវផ្សព្វផ្សាយជាប់ជាប្រចាំ ដើម្បីជៀសវាងជនល្មើសយកល្បិចដដែលនេះ ទៅបោកប្រាស់អ្នកផ្សេងទៀតបាន។

ក្នុងនោះផងដែរ សូម្បីតែលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ធ្លាប់បានចេញមុខអំពាវនាវដោយផ្ទាល់ ឲ្យប្រជាពលរដ្ឋតោងមានការប្រុងប្រយ័ត្នបានខ្ពស់ កុំមានចិត្តលោភលន់ កុំចង់បានអ្វីដែលមិនមានប្រភព ជាពិសេសលាភសក្ការៈដែលនៅសុខៗមកដោយឯកឯង ដោយមិនមានការប្រឹងប្រែងសោះនោះ ច្រើនតែជាអន្ទាក់នាំយើងធ្លាក់ទៅក្នុងការខាតបង់។ទោះបីមានការអំពាវនាវ និងផ្សព្វផ្សាយយ៉ាងណា ក៏គេសង្កេតឃើញថា នៅមានជនរងគ្រោះមួយចំនួន នៅតែចាញ់បោកល្បិចចោរដដែលៗនេះជាដដែល។


ជាក់ស្ដែង នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០នេះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចូនជនឆបោកឲ្យផ្ញើលុយតាមវីងពីរនាក់គូរកន ជនជាតិនីហ្សេរីយ៉ា ភេទប្រុស ឈ្មោះ IWUJI DES MOND អាយុ៣១ឆ្នាំ និងជនជាតិខ្មែរ ភេទស្រី ឈ្មោះ ញឹក សារ៉ាត អាយុ៣៥ឆ្នាំ ទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ បន្ទាប់ពីពួកគេទាំងពីរនាក់ បានរៀបគម្រោងបោកប្រាស់ជនរងគ្រោះម្នាក់ ភេទស្រី អាយុ៤៧ឆ្នាំ ឲ្យផ្ញើលុយទៅពួកគេជាបន្តបន្ទាប់ចំនួន៣ដង សរុប ៨៥០០ដុល្លារអាមេរិក។ តែជនរងគ្រោះទើបតែផ្ញើបាន ៣៥០០ដុល្លារអាមេរិក ក៏មានការសង្ស័យ ទើបប្ដឹងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ កំណត់មុខសញ្ញាជនសង្ស័យបាន រហូតឈានដល់ធ្វើការឃាត់ខ្លួនជាក់ស្ដែង បញ្ជូនទៅតុលាការដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់។

ល្បិចកលដែលជនល្មើសទាំងពីរនាក់ខាងលើ បានប្រើសម្រាប់ធ្វើការឆបោកជនរងគ្រោះ គឺមិនខុសពីល្បិចជនល្មើសមុនៗទេ ដោយដំបូងឡើយពួកគេបានប្រើអាក់ខោនហ្វេសប៊ុក ជាឈ្មោះបរទេស «She feek Wilson» ទំនាក់ទំនងមកកាន់ជនរងគ្រោះដោយប្រាប់ថារូបគេរស់នៅសហរដ្ឋអាមេរិក។ បន្ទាប់ពីបានឆាតរកគ្នាទៅវិញទៅមកអស់រយៈពេល ៣ខែ ជនល្មើសក៏បានប្រាប់ទៅជនរងគ្រោះថា គាត់ជិតចូលនិវត្តន៍ហើយ ដោយស្រលាញ់ចូលចិត្ត និងមាននិស្ស័យជាមួយជនរងគ្រោះ គាត់ចង់ផ្ញើប្រាក់មកឲ្យជនរងគ្រោះ ដើម្បីទិញផ្ទះនៅស្រុកខ្មែរ ទុកសម្រាប់ពេលគាត់មកលេងស្រុកខ្មែរមានផ្ទះនៅស្រាប់ ហើយគាត់ប្រាប់ទៀតថា ពេលគាត់ផ្ញើលុយមក នឹងឲ្យគេទំនាក់ទំនងមកជនរងគ្រោះតាមទូរស័ព្ទ ហើយជនរងគ្រោះក៏ប្រាប់លេខទូរស័ព្ទទៅជនល្មើស។

ក្រោយមកប៉ុន្មានថ្ងៃក៏មានលេខទូរស័ព្ទ 096 388 5014 បានហៅមកកាន់ជនរងគ្រោះ ឲ្យផ្ញើលុយទៅគេ ដើម្បីរៀបចំឯកសារដកប្រាក់ដែលគេផ្ញើមកពីសហរដ្ឋអាមេរិក ពេលនោះជនរងគ្រោះបានប្រាប់ទៅវិញថា ជួយដឹកជញ្ជូនលុយទាំងនោះមកដល់ផ្ទះរបស់ខ្លួនមក តែគេប្រាប់ថាវិញថា ទាល់តែផ្ញើលុយទៅរៀបចំឯកសារត្រឹមត្រូវ ទើបដកលុយបាន។

* ដូច្នេះនៅវេលាម៉ោង ១២៖០០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ជនរងគ្រោះបានផ្ញើលុយទៅជនល្មើសតាមទ្រូម៉ាន់នី ចំនួន៥០០ដុល្លារ ដោយគេប្រាប់ថារត់ការតាមស្ថានទូត។
* ពេលផ្ញើលុយរួចហើយ នៅវេលាម៉ោង ១៤៖០០នាទី ថ្ងៃដដែល ជនរងគ្រោះបានផ្ញើលុយទៅជនល្មើសម្ដងទៀតតាមវីង ចំនួន២៥០០ដុល្លារ ដោយគេប្រាប់ថាដើម្បីរត់ការតាមរយៈគយ។
* លុះដល់ម៉ោង ១៦៖០០នាទី ថ្ងៃដដែល ជនល្មើសបានប្រាប់ឲ្យជនរងគ្រោះផ្ញើលុយចំនួន ៥៥០០ដុល្លារ បន្ថែមទៀត ទើបធ្វើឯកសាររួចរាល់ តែដោយជនរងគ្រោះស្ដាប់ច្រលំ ក៏ផ្ញើលុយទៅជនល្មើសតែ ៥០០ដុល្លារ ស្រាប់តែជនល្មើសបានទូរស័ព្ទមកម្ដងទៀត ឲ្យផ្ញើលុយបន្ថែម ៥០០០ដុល្លារ ទើបអាចដកលុយពីសហរដ្ឋអាមេរិកបាន តែដោយជនរងគ្រោះគ្មានប្រាក់ផ្ញើទៅទៀត និងមានការសង្ស័យផងនោះ ក៏បានដាក់ពាក្យបណ្ដឹងនៅកន្លែងសមត្ថកិច្ចតែម្ដង។

ក្រោយពេលបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះហើយនោះ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការនារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០៕

ប្រភព៖ freshnewsasia.com

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK