​ប្រយ័ត្នប្រយែង! កុំ​ចេះ​តែ​ហ៊ាន អ្នក​ទិញ​ដី​ម្តុំ​ភ្នំគូលែន មិនគិត​ឲ្យ​ច្បាស់ ប្រយ័ត្ន​ចោល​លុយ​ទទេ
Connect with us

ថ្មីៗ

​ប្រយ័ត្នប្រយែង! កុំ​ចេះ​តែ​ហ៊ាន អ្នក​ទិញ​ដី​ម្តុំ​ភ្នំគូលែន មិនគិត​ឲ្យ​ច្បាស់ ប្រយ័ត្ន​ចោល​លុយ​ទទេ

លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី បាន​ចុះត្រួតពិនិត្យស្ថានភាពតំបន់ឧទ្យានជាតិជើងភ្នំគូលែន ជាមួយលោកប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប និងមន្ត្រីឧទ្យាននុរក្ស ដើម្បីកំណត់ទីតាំងដែលត្រូវរៀបចំដាំដើមឈើឡើងវិញ និងគ្រប់គ្រងអោយបានតឹងរុឹងនិងម៉ត់ចត់បំផុត ជាពិសេសក្នុងតំបន់ដែលត្រូវបានរងការទន្ទ្រានវាតទីចាប់យកដី និងលួចសង់សំណង់ខុសច្បាប់។

នុង​ពេល​ចុះ​ត្រួត​ពិនិត្យ​នោះ លោក​​​ឃើញ​មាន​ការ​​ទន្រ្ទាន​ដី​ខុស​ច្បាប់​យ៉ាង​អាណាធិបតេយ្យ។ ដីនិងសំណង់នៅក្នុងតំបន់ឧទ្យានជាតិ និងតំបន់ជើងភ្នំគូលែនមួយចំនួនត្រូវបានកាប់កាប់ដោយខុសច្បាប់ពីសំណាក់សកម្មជនដីធ្លីជាបន្តបន្ទាប់ ក្រោយការបញ្ចប់ការវាស់វែងផ្តល់កម្មសិទ្ធិដីធ្លីរបស់យុវជនស្ម័គ្រចិត្តកាលពីឆ្នាំ២០១២។

ក្នុង​នាម​​ជា​អាជ្ញាធរ​មូលដ្ឋាន​លោក​បាន​បញ្ជាក់​ថា រដ្ឋបាលស្រុកនឹង​មិនទទួលស្គាល់ការទន្ទ្រានចាប់យកដីដោយខុសច្បាប់នេះឡើយ ហើយការកាន់កាប់ដោយខុសច្បាប់ទាំងនេះសុទ្ធតែមិនមានឯកសារគតិយុត្តិ។ ច្បាប់ភូមិបាលក៏មិនទទួលស្គាល់ការអាស្រ័យផល ដោយគ្មានប័ណ្ណក្រោយឆ្នាំ២០០១ដែរ។ រាល់ការទិញ លក់ដូរគ្រប់ប្រភេទត្រូវបានហាមឃាត់នៅក្នុងតំបន់ដីរដ្ឋនេះ ហើយ​ក៏​មិនអនុញ្ញាតអោយមានការផ្ទេរកម្មសិទ្ធិ ឬ​ទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានក្រោមរូបភាពណាមួយជាដាច់ខាត។

លោក​បាន​អំពាវនាវ​ដល់​សាធារណៈជនបង្កើនការប្រុងប្រយ័ត្ន ជៀសវាងនូវការខាតបង់ ចាញ់ការបោកបញ្ឆោតអោយទិញដីរដ្ឋ ទោះក្នុងតម្លៃទាបយ៉ាងណាក៏ដោយ។ រដ្ឋបាលស្រុកនឹងមិនទទួលខុសត្រូវចំពោះការខាតបង់ផលប្រយោជន៍ដោយប្រការណាមួយឡើយ ហើយជនដែលលួចទន្ទ្រានយកដីរដ្ឋទៅលក់ នឹងត្រូវរងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងច្បាប់ជាធរមាន៕

ប្រភព kampuchethmey.com

ពីនេះពីនោះ2 months ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ2 months ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ2 months ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ2 months ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ2 months ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK