ក្រោយរៀបការជាមួយគ្នាជាង១០ឆ្នំា យក់ ឋិត​រដ្ឋា បង្ហោះសារពាក្យបែបនេះដាក់​ស្វាមី​ខ្លួន
Connect with us

ពីនេះពីនោះ

ក្រោយរៀបការជាមួយគ្នាជាង១០ឆ្នំា យក់ ឋិត​រដ្ឋា បង្ហោះសារពាក្យបែបនេះដាក់​ស្វាមី​ខ្លួន

ភ្នំពេញ​ ៖​​យក់​ ​ឋិត​រដ្ឋា​ ​គឺជា​តារាចម្រៀង​ស្រី​ដ៏​លេចធ្លោ​ម្នាក់​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ​។​ ​តារាចម្រៀង​សំនៀង​ស្អក​រូប​នេះ​ត្រូវ​បាន​មហាជន​គ្រប់​ស្រទាប់​វ័យ​ ​ពោល​ពាក្យ​សរសើរ​មិន​ដាច់​ពី​មាត់​នូវ​សមត្ថភាព​សំឡេង​ ​និង​ ​រូបសម្បត្តិ​ដ៏​ស្រស់​ស្អាត​របស់​នាង​ ​ព្រម​ជាមួយ​នូវ​សុភមង្គល​ក្នុង​គ្រួសារ​ ​។ តារាចម្រៀង​ជ្រក​ក្រោម​ដំបូល​ផលិតកម្ម​ថោ​ន​រូបនេះ បាន​បង្ហោះ​សារ​កាលពី​ម្សិលមិញ​នៅលើ​

គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដូច្នេះ​ថា «​បង​អើយ​ទ្រាំ​បន្តិច​ទៅ​ពួកយើង​ជួប​ការលំបាក​មិនយូរ​ទេ​ណា​ប្តី​យើង​មានតែ​ពាក្យ​ថា​ទ្រាំ​ទ្រាំ​ណា​បង អរគុណ​បង​ដែល​ខំ​ធ្វើ​គ្រប់យ៉ាង​មិន​ខ្លាច​ភាព​នឿយហត់​សម្រាប់​គ្រួសារ​មួយ​នេះ»។ជាមួយនឹង​ប្រយោគ​ដ៏​កម្សត់ អមដោយ​ការលើកទឹកចិត្ត​ស្វាមី​ជាទី​ស្រឡាញ់​នេះ អ្នកនាង មិនបាន​បញ្ជាក់ថា ខ្លួន​កំពុង​ជួប​បញ្ហា​អ្វី​ក្នុង​ជីវិត​នោះទេ គ្រាន់តែ​ដឹងថា ពេលនេះ អ្នកនាង​កំពុង​ពពោះ ហើយក៏​ទើបតែ​ចាប់ផ្ដើម​ការ​រកស៊ី​របស់​ខ្លួន ក្នុង​កាលៈទេសៈ​ពិភពលោក​ជួប​វិបត្តិ​សកល ដោយសារ​កូវីដ​១៩។


ប្រភព៖hotnew.me

Trending

Copyright © 2019 ANARCHAK