ចប់ហើយ ! របាយការណ៍​កោសល្យ​វិ​ច្ច័​យ​ធ្វើតេស្ត​រកឃើញថា George Floyd ​​វិជ្ជមាន Covid-19
Connect with us

ពីនេះពីនោះ

ចប់ហើយ ! របាយការណ៍​កោសល្យ​វិ​ច្ច័​យ​ធ្វើតេស្ត​រកឃើញថា George Floyd ​​វិជ្ជមាន Covid-19

នៅក្នុង​របាយការណ៍​ស្តីពី​ការធ្វើ​កោសល្យវិច័យ​ចុងក្រោយ ចំពោះ​ការស្លាប់​របស់ George Floyd គេ​បាន​រកឃើញថា គាត់​ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន​សម្រាប់ Covid-19 ។​

​ទោះយ៉ាងណា យោងទៅតាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន នេះ​មិនមែនជា​កត្តារួម​ចំណែក​ដល់​ការស្លា ប់​របស់គាត់​ទេ​។ ការធ្វើ​កោសល្យវិច័យ​សាកសព​ដែល​ត្រូវបាន​បញ្ចេញ​ដោយ​ការិយាល័យ​ពិនិត្យ​វេជ្ជសាស្ត្រ Hennepin បាន​និយាយថា Floyd «​មិន​ឆ្លើយតប​នៅពេល​ត្រូវបាន​រារាំង​ដោយ​មន្ត្រី​អនុវត្ត​ច្បាប់​។ គាត់​បានទទួល​ការសង្គ្រោះ​បន្ទាន់​នៅ​កន្លែងកើតហេតុ ហើយ​ក្រោយមកទៀត​នៅក្នុង​មន្ទីរ​សង្គ្រោះ (HHC) ប៉ុន្តែ​មិនអាច​សង្គ្រោះ​ជីវិត​បានទេ​។​

​បុរស​រូបនេះ មុនពេល​ស្លាប់​ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន​សម្រាប់ Covid-19 នៅ​ថ្ងៃទី ៣ ខែមេសា ឆ្នាំ​២០២០ ដូចដែល​បាន​រៀបរាប់​លម្អិត​នៅក្នុង​របាយការណ៍​ខាងក្រោម​។

​របាយការណ៍​បន្ថែម​ត្រូវ​បានចេញ​នៅ​ថ្ងៃ​ចន្ទ (​ទី​១ ខែមិថុនា​) ដែល​បាន​រៀបរាប់​អំពី​ការស្លាប់​របស់ Floyd ថា​ជា​ករណី​មនុស្សឃាត​។ យោងតាម​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា Floyd ក៏មាន​ជំងឺ​ក្រិន​សរសៃឈាម និង​ជំងឺ​បេះដូង​ខ្ពស់​, ឆាប់​ស្រវឹង ហើយ​បាន​ប្រើ​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន និង​កញ្ឆា​។​

​លោក Ben Crump មេធាវី​គ្រួសារ​របស់ Floyd បាន​ដឹកនាំ និង​ចេញ​លទ្ធផល​នៃ​ការធ្វើ​កោសល្យវិច័យ​ឯករាជ្យ​នៅ​ថ្ងៃ​ដដែល ដែល​បង្ហាញ​ពី​របៀប​ដែល​ជនរងគ្រោ ការដាក់​សម្ពាធ​លើ​ផ្នែក​ខាងស្តាំ​នៃ​សរសៃឈាម​.​ក របស់ Floyd បាន​រារាំង​លំ​ហូរឈាម​ទៅកាន់​ខួរក្បាល និង​ទម្ងន់​នៅលើ​ខ្នង​របស់គាត់​បាន​រារាំង​សមត្ថភាព​នៃ​ការដកដង្ហើម​៕


ប្រភព៖ news-kh.com

ពីនេះពីនោះ10 hours ago

ចិនប្រកាសរកឃើញវីរុសកូរ៉ូណាក្នុងកេសផ្ទុកបង្គាស្រស់ នាំចូលពីប្រទេសមួយ

ពីនេះពីនោះ13 hours ago

សប្បាយក្លាយជាទុក្ខ​! វីដេអូស្តែងៗនារីម្នាក់រអិលធ្លាក់ទឹកជ្រោះនៅ «ទឹកធ្លាក់ថ្មដាតូច» ត្រូវទឹកហូរគួចយកទៅបាត់ ពេលនេះរកសពឃើញហើយ (មានវីដេអូ)

ពីនេះពីនោះ16 hours ago

រដ្ឋាភិបាល អនុញ្ញាត ឲ្យគ្រឹះស្ថានសិក្សាឯកជន រៀបចំការប្រឡងឌីប្លូម និងបាក់ឌុបរៀងៗខ្លួនបាន រយៈពេល២ថ្ងៃ

ពីនេះពីនោះ16 hours ago

រដ្ឋាភិបាលសម្រេចសងថ្ងៃឈប់ចូលឆ្នាំខ្មែរ រយៈពេល ៥ ថ្ងៃ ដោយមិនបូកបញ្ចូលថ្ងៃសៅរ៍-អាទិត្យ គឺចាប់ពីថ្ងៃទី…

ពីនេះពីនោះ1 day ago

ក្រុមឪពុកម្តាយទារក នាំគ្នាដាក់ពាក្យទៅក្រសួងសុខាភិបាល ប្តឹងម្សៅទឹកដោះគោ Nutrilatt ថាធ្វើឲ្យទារក កើតជំងឺខ្វះគ្រាប់ឈាម និង…

Trending

Copyright © 2019 ANARCHAK