កុំអស់សង្ឃឹម! ចូររើស​ពាក្យប៉ុន្មានឃ្លានេះ និយាយប្រាប់ខ្លួនឯងរាល់ព្រឹក
Connect with us

គួរដឹង

កុំអស់សង្ឃឹម! ចូររើស​ពាក្យប៉ុន្មានឃ្លានេះ និយាយប្រាប់ខ្លួនឯងរាល់ព្រឹក

ថ្ងៃចន្ទជាការចាប់ផ្តើមនៃដើមសប្តាហ៍និមួយៗ។ សប្តាហ៍និមួយៗជា​សកម្មភាព​នៃខែនិមួយៗ។ ខែទំាង​១២​នាំមកនូវ​លទ្ធផលប្រចាំឆ្នាំ។ មួយ​ជីវិត​មាន​១០ឆ្នាំប៉ុន្មាន​ដង?

ពាក្យទំាង​នេះ​ជួយយើងពី​ការបាក់ទឹកចិត្ត ខ្ចិលច្រអូស​និងស្មុគស្មាញ​​ រាល់ពេល​ដែលត្រូវ​ប្រឈមនឹង​កាតាព្វកិច្ចនៃសប្តាហ៍ថ្មី!

១. បំណុលជីវិតធ្ងន់ណាស់ មានតែមនុស្ស​ខ្លាំងប៉ុណ្ណោះដែលសងវារួច!

គ្រប់គ្នាមាន​បំណុល មិនថា​ជំពាក់មាត់ ជំពាក់ចិត្ត ​ជំពាក់គុណ ជំពាក់លុយ ​ជំពាក់ផលិតផល ​ជំពាក់សេវាកម្ម និងជំពាក់កម្មពារវេរា។ មិនសងពេលនេះ​តើចាំពេលណា។ បើពេលដង្ហើមយើងនៅមាន ភ្នែក​យើង​នៅមើលឃើញ ប្រជា្ញយើងនៅអានអក្សរយល់ ម៉េចមិនខំ​ឡើងថែមទៀត? ​ប្រញាប់ចុះចាញ់ម៉េះ? ប្រសិនជំពាក់ចិត្ត យកចិត្ត​ទៅនិយាយដោះស្រាយ!​ជំពាក់ការងារ ខំធ្វើវា​ឬរកអ្នកមកជួយ ព្រោះជីវិត​ជាការជួយគ្នា កុំចង់ជោគជ័យម្នាក់ឯង​ព្រោះ​ពេលបរាជ័យម្នាក់ឯងអ្នកនឹងស្លាប់។ បើជំពាក់គុណស្រ័យ ឆាប់រំលឹក ហើយ​ចចារ។ បើជំពាក់ថវិកា សងមិនបានច្រើន​ ប្រឹង​សងម្តងបន្តិច ។ កុំគិតថា អង្គុយសងគេ តើថ្ងៃណាមានបាននឹង​គេ? ជីវិត​តាមពិតទទេស្អាត​។ ស្លាប់និងកើតមក គ្មានអ្វី​យកតាមបានទេ តែ​ស្លាប់ដោយគ្មានឈ្មោះ​ថា ជាអ្នកមានទ្រព្យ៧ពាន់លានដូច ស្ទីវចប ក៏បិទភ្នែកជិតជាង​ទៅជាមួយបំណុល។ កុំឱ្យមាន​បំណុលបន្ថែមនៅជាតិថ្មី​ណាពុទ្ធសាសនិក។

២. ទុកគ្រប់គ្នា​ថាមានស្ថានភាពដូចយើង ឬលំបាកជាងអ្វីដែលយើង​ធ្លាប់ដឹង

មនុស្ស​គ្រប់គ្នាតែងតស៊ូនឹងអ្វីម្យ៉ាង មិនថាភាពល្ងង់ខ្លៅ ក្រីក្រ ជម្ងឺ ឬសម្ពាធគ្រួសារ គំនាបវប្បធម៌ សាសនា សង្គម។ល។ លោកនេះ គ្មាន​សុភមង្គល ណា​ដែល​បានមកដោយឯកឯងដោយមិនបានតតាំងឆ្លងកាត់ទឹកភ្នែក​ទឹកសម្បោរនោះទេ។ បើមិនដែលឃ្លាន ម៉េចដឹងឆ្ងាញ់ ? មិនដែល​ស្រលាញ់ ម៉េចបានសុខ? ពាក្យទំាងនេះ​ដកស្រង់ចេញពីសៀវភៅ ទម្រាំក្លាយជាអ្នកនិពន្ធ ​របស់ លោកស្រី ម៉ីសន​សុធារី កុំភ្លេច​អានឱ្យបានម្តងក្នុងជីវិត។ មនុស្ស​គ្រប់គ្នា​ដែលឆ្លងកាត់នៅពីមុខយើង ពួកគេ​កំពុង​តែ​ប្រឹងប្រែង​ដើម្បីអ្វីមួយ​ដែលកំពុង​សង្កត់ជីវិត​ពួកគេ គ្រាន់តែយើង​មិនបានដឹង ចូរ​គិតថា គ្រប់គ្នា​ចង់បានសុខ គ្មានអ្នកណា​ចង់​មកធ្វើបាបយើង​ដោយចេតនា​គ្រាន់តែ​ពេលខ្លះគេមិនយល់ និងមិនចេះ​បង្វឹក ពត់ចិត្ត​សង្រួមអារម្មណ៍។ បើគេ​ធ្វើខុសច្បាប់ ច្បាប់និងដាក់ទោសគេ បើគេ​បំពាន​ធម៌ គេ​និង​រស់នៅក្រៅព្រះធម៌​មិនយូរមិនឆាប់។ មនុស្ស​ក្រៅធម៌​គឺ​អវចិយ៍។ នរកពិតជាមាននៅលើផែនដី មិនចាំបាច់ស្លាប់ទៅនោះទេ (ឌីឡៃឡាម៉ា ឆ្នាំ​២០០១)។

៣. កើតមកមួយជាតិ​ រក្សា​ក្តីមេត្តាធម៌​រក្សាស្រលាញ់សន្តិភាព និង​បូជា​​ គ្រប់យ៉ាង​ដើម្បីជាតិ

មនុស្ស​យើងមិនរស់បាន១០០ឆ្នាំ​ទេ! កុំបំផ្លាញ​ជាតិដែល​ផ្តល់ជីវិត​មកឱ្យយើង កុំ​ចាំំបាច់ជោគជ័យលើខ្នង​មនុស្ស​ខ្សោយ។ ​ពិភពលោកនេះ មិនត្រូវការបុគ្គលជោគជ័យ​ថែមទៀត​នោះទេ ព្រោះមនុស្ស​ជាច្រើន​កំពុង​ស្លាប់ដោយសារ​ការច្បាំងគ្នា​ផ្នែក​សេដ្ឋកិច្ច ​និងពាណិជ្ជកម្ម​វិទ្យាសាស្ត្រ និងនយោបាយរួចហើយ! ប្រទេសជាច្រើន​កំពុង​ដាច់បាយ! ទឹកកំពុង​លែងមាន តំណក់ចុងក្រោយ​ជិតមកដល់ហើយ  ព្រៃឈើជិត​រំលើងអស់ពីផែនដី អេកូឡូជីកំពុងឈានដល់ប្រកាសអាសន្ន គ្រប់គ្នាត្រូវ​ការ​មនុស្ស​ដែលបរិច្ចាគសេចក្តីខុស​របស់ខ្លួន​ការពារ​បរិស្ថាន​ទុកឱ្យ​មនុស្ស​ជំនាន់ក្រោយ​មានដង្ហើមដក។ យើងមិនត្រូវការមនុស្ស​ជោគជ័យ​ដែលរកបាន មួយពាន់លាន​បរិច្ចាក១០លាន​ហើយ​បង្កើតភាពក្រីក្រដល់មនុស្ស​២ពាន់លាននាក់ទេ។ ភ្ញាក់ខ្លួនឡើង។ ចែកចាយអត្ថបទនេះប្រសិនអ្នកស្រលាញ់វា!

អត្ថបទដោយ សាយ ពេជ្រ

ប្រភព៖ kampucheathmey.com

ពីនេះពីនោះ12 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ15 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ19 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ19 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ23 hours ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK