លោក ថាច់ សេដ្ឋា៖«យើង នៅតែចាត់ទុកកម្ពុជាក្រោម ជាទឹកដីខ្មែរជាដរាប»
Connect with us

ថ្មីៗ

លោក ថាច់ សេដ្ឋា៖«យើង នៅតែចាត់ទុកកម្ពុជាក្រោម ជាទឹកដីខ្មែរជាដរាប»

លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម មានប្រសាសន៍ថា បារាំង បានប្រគល់ទឹកដីកម្ពុជា ទៅឲ្យវៀតណាមគ្រប់គ្រង ដោយអត្តនោម័ត ហើយគ្មានការយល់ព្រមពីប្រជាជនខ្មែរឡើយ។

ក្នុងពិធីរម្លឹបខួប៧១ឆ្នាំ នៃការបាត់បង់អធិបតេយ្យភាពកម្ពុជាក្រោម ទៅវៀតណាម ដែលប្រារម្ភឡើងនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ លោក ថាច់ សេដ្ឋា ថ្លែងដូច្នេះថា៖«ប្រជាពលរដ្ឋខ្មែរ ចាត់ទុកថា ការផ្ទេរនេះ គឺពុំបានត្រឹមត្រូវទៅតាមលក្ខណៈច្បាប់ ហើយជាការបំពានទាំងអយុត្តិធម៌ ដែលយើងជាប្រជាពលរដ្ឋខ្មែរ មិនអាចទទួលយកបាន ហើយនៅតែចាត់ទុកថា ទឹកដីកម្ពុជា គឺជាទឹកដីខ្មែរជាដរាប»។

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ សភាបារាំង និងប្រធានាធិបតីបារាំង បានអនុម័តប្រគល់កម្ពុជាក្រោមដែលមាន២១ខេត្ត ទៅឲ្យវៀតណាមគ្រប់គ្រង។ កាលនោះ ប្រទេសកម្ពុជា ស្ថិតក្រោមអាណានិគមបារាំង។ មកដល់ពេលនេះ វា មានរយៈពេល៧១ឆ្នាំហើយ ដែលកម្ពុជាក្រោម ស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម។

ក្នុងពិធីរម្លឹកខួប៧១ឆ្នាំ លោក ថាច់ សេដ្ឋា ក៏បានបកស្រាយដែរ អំពីការនិយាយតៗគ្នាថា ទឹកដី ដែលបាត់បង់រយៈពេល១០០ឆ្នាំ នឹងមិនមានសិទ្ធិទាមទារមកវិញ។ លោក ពន្យល់ថា គ្មានឯកសាច្បាប់អន្តរជាតិណាមួយ ចែងបែបនេះឡើយ។

ប្រធានសមាគមន៍ខ្មែរកម្ពុជាក្រោមរូបនេះ អះអាងថា តាមផ្លូវច្បាប់ កុំថាឡើយត្រឹម៧១ឆ្នាំ ទោះដល់១០០ឆ្នាំ ក៏កម្ពុជា នៅតែទាមទារកម្ពុជាក្រោមមកវិញបានដែរ។ លោក សំអាងហេតុផលថា ទឹកដីកម្ពុជា មិនមែនកម្ពុជា បោះបង់ចោលទេ ហើយក៏មិនមែនជាទឹកដី ដែលកម្ពុជា ប្រគល់ឲ្យវៀតណាម ដោយស្របច្បាប់ តាមរយៈសន្ធិសញ្ញា កតិកាសញ្ញា ឬ កិច្ចព្រមព្រៀងណាមួយដែរ។  

លោក សង្កត់ធ្ងន់ថា៖«រដ្ឋាភិបាលខ្មែរ ទាំងព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ មិនដែលទទួលស្គាល់ ការផ្ទេរនេះ ថាជាការស្របច្បាប់ទេ»។

លោក ប្រៀបធៀបថា បើមានបុគ្គលណាមួយ រំលោភយកដីរបស់អ្នកដទៃ ហើយរយៈ៥ឆ្នាំ ម្ចាស់ដីនោះ មិនតវ៉ាឬបោះបង់ចោល ទើបបាត់បង់សិទ្ធិលើដីធ្លី តែបើនៅតវ៉ា គឺមិនបាត់សិទ្ធិទាមទារឡើយ ហើយអាជ្ញាយុកាលក្នុងកាទាមទារនៅតែមានជាដរាប ដូច្នេះបញ្ហាទឹកដីកម្ពុជាក្រោម ក៏ដូចគ្នាដែរ។

លោក ប្រាប់ប្រជាជនខ្មែរថា៖«កម្ពុជាក្រោម ខ្មែរក្រោម មិនដែលបោះបង់ចោលម្តងណាទេ នៅតែទាមទារ នៅតែនិយាយជាដរាប ហើយយើងចាត់ទុកការត្រួតត្រារបស់យួន គឺជាការត្រួតត្រាបែបអាណានិគម មិនមែនត្រួតត្រាបែបផ្ទេរទឹកដីរបស់ខ្មែរទៅឲ្យយួនទេ»។

ដូចរាល់ឆ្នាំ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០នេះ អង្គការ-សមាគមខ្មែរកម្ពុជាក្រោម បានប្រារព្ធពិធីរម្លឹកខួប៧១ឆ្នាំ ដែលបារាំងប្រគល់ទឹកដីកម្ពុជាក្រោម ទៅឲ្យវៀតណាមគ្រប់គ្រង។ ប៉ុន្តែ ពិធីរម្លឹកខួប៧១ឆ្នាំនេះ ពុំមានព្រះរាជតំណាងរបស់ព្រះមហាក្សត្រ យាងធ្វើជាអធិបតីឡើយ ហើយក៏មិនធ្វើជាលក្ខណៈទ្រង់ទ្រាយធំ ដោយមានមនុស្សចូលរួមច្រើនដូចឆ្នាំមុនៗដែរ ដ្បិតអង្គការ-សមាគមខ្មែរកម្ពុជាក្រោម គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការមិនឲ្យជួបជុំគ្នាច្រើន ព្រោះដើម្បីការពារការរាលដាលជំងឺកូវីដ១៩៕

ប្រភព៖ thmeythmey.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK