គួរដឹង
ផ្តល់អត្ថប្រយោជន៍ច្រើនណាស់! ទទួលទានទឹកដោះគោរមៀតមុនចូលគេង

ការលាយបញ្ចូលធាតុផ្សំរមៀត និងទឹកដោះគោចូលគ្នា សម្រាប់ទទួលទានជាមួយនឹងរបបអាហារប្រចាំថ្ងៃរបស់អ្នកគឺវាពិតជាល្អណាស់ចំពោះសុខភាពរាងកាយទាំងមូល ព្រោះរមៀតជាឱសថធម្មជាតិក្នុងការការពារពីជំងឺផ្សេងៗ។ ចំណែកឯទឹកដោះគោ គឺជាប្រភពដ៏សម្បូរបែបនៃជាតិកាល់ស្យូម ដែលអាចជួយឆ្អឹងឲ្យមានសុខភាពល្អ និងរឹងមាំ។ ខាងក្រោមនេះយើងនឹងប្រាប់ពីវិធីធ្វើទឹកដោះគោរមៀត និងគុណប្រយោជន៍ដ៏អស្ចារ្យរបស់វាចំពោះរាងកាយ និងសុខភាពរបស់អ្នក៖
គ្រឿងផ្សំ៖ ទឹកដោះគោស្រស់ ១កែវ,ម្សៅរមៀត កន្លះស្លាបព្រាកាហ្វេ,ម្រេចម៉ត់ បន្តិច(ដាក់ ឬ មិនដាក់ក៏បាន),ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ។
វិធីធ្វើ និងប្រើប្រាស់៖ ដាក់ឆ្នាំងចាក់ទឹកដោះគោចូល ដាក់ម្សៅរមៀតចូលកូរឲ្យសព្វទុករម្ងាស់ប្រហែល ៣០វិនាទី។ ហើយដាក់ម្រេចម៉ត់ចូលកូរឲ្យសព្វ ហើយបិទភ្លើង បន្ទាប់មកចាក់ចូលកែវ (បើមិនចង់ដោយកាកចាក់ច្រោះវាសិន) រួចហើយដាក់ទឹកឃ្មុំចូលកូរឲ្យសព្វ ដើម្បីបន្ថែមរសជាតិ រួចអាចទទួលទានបានហើយ។ ទទួលទានពេលក្តៅឧណ្ហៗ ទទួលទាន ១កែវ ជារៀងរាល់ថ្ងៃមុនពេលចូលគេង។
គុណប្រយោជន៍ដ៏អស្ចារ្យចំពោះរាងកាយ និងសុខភាព៖ ជួយឲ្យគេងលក់ស្រួល,ជួយសម្រួលដល់បញ្ហាឈឺក្បាល,ជួយសម្អាតជាតិពុលចេញពីរាងកាយ,ជួយព្យាបាលជំងឺសន្លាក់ និងធ្វើឲ្យឆ្អឹងរឹងមាំ,ជួយបង្កើនប្រព័ន្ធភាពស៊ាំ,ធ្វើឲ្យស្បែករបស់អ្នកភ្លឺថ្លា,ជួយសម្រកទម្ងន់,ព្យាបាលជំងឺផ្តាសាយ និងក្អក៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ
ប្រភព៖ eangsophalleth.com
-
ថ្មីៗ4 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង2 years ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត3 years ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង2 years ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត4 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង4 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ3 years ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង3 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង