ត្រូវប៉ាន់ហើយ!​ អ្នកខេត្តកណ្តាលនិងតាកែវ ពេលនេះព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីលេចរូបរាងហើយ....
Connect with us

ថ្មីៗ

ត្រូវប៉ាន់ហើយ!​ អ្នកខេត្តកណ្តាលនិងតាកែវ ពេលនេះព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីលេចរូបរាងហើយ….

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នេះ លោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានរចនាឡើងលំដាប់ថ្នាក់ 4F នឹងក្លាយជាអាកាសយានដ្ឋានធំជាងគេលំដាប់ទី៩ នៅលើពិភពលោកបន្ទាប់ពីអាកាសយានដ្ឋាន Chicago O’Hare និងនាំមុខអាកាសយានដ្ឋានអន្តរជាតិបេកាំងរបស់ប្រទេសចិន Beijing Capital International ។ វា គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់កម្ពុជា ដែលបានសាងសង់នៅលើផ្ទៃដីទំហំ២ ៦០០ហិកតារ និងមានទុនវិនិយោគប្រមាណជា ១,៥ពាន់លានដុល្លារអាមេរិក។ គម្រោងនេះ គ្រោងនឹងបញ្ចប់ដំណាក់កាលទី១ ក្នុងឆ្នាំ២០២៣ ខាងមុខនេះ៕

ប្រភព៖ kbn.news

 

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK