រដ្ឋថៃ សម្រេចកាត់បន្ថយពន្ធលើដីធ្លី និង អគារចំនួន៩០% ដើម្បីស្តាសេដ្ឋកិច្ចកំពុងធ្លាក់ចុះដោយសារមេរោគកូវីដ-១៩
Connect with us

ថ្មីៗ

រដ្ឋថៃ សម្រេចកាត់បន្ថយពន្ធលើដីធ្លី និង អគារចំនួន៩០% ដើម្បីស្តាសេដ្ឋកិច្ចកំពុងធ្លាក់ចុះដោយសារមេរោគកូវីដ-១៩

គណៈរដ្ឋមន្រ្តីថៃ បានសម្រេចកាត់បន្ថយពន្ធលើដីធ្លី និងអគារ រហូតដល់ទៅ ៩០% សម្រាប់ឆ្នាំ២០២០នេះ បន្ទាប់ពីបានពន្យារពេលយកពន្ធរួចម្តងទៅហើយ គឺប្តូរពី ខែមេសា មកដល់ ខែសីហា ហើយវិធានការថ្មីនេះ គឺដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះដោយសារតែមេរោគកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅក្នុងថ្ងៃនេះ។

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បានគូស​បញ្ជាក់ថា ប្រជាពលរដ្ឋថៃសឹងតែ​ទាំងអស់ អាចប្រឈមនឹង​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ បើសិនជា​រាជរដ្ឋាភិបាលថៃ​យកពន្ធ​ពេញថ្លៃ សម្រាប់ដីធ្លី និងអគារ។ តែយ៉ាងណា រដ្ឋ​បានកំណត់​អត្រាពន្ធថ្មី នឹងចាប់ផ្តើម​ប្រមូល​នៅខែ​សីហា ដោយពុំមាន​ការពន្យារ​ពេល​ទៀតនោះទេ។

អត្រាពន្ធថ្មី គឺកំណត់ទៅ​តាមការប្រើប្រាស់​អចលនវត្ថុ​ទាំងអស់នោះ ដូចជា​ប្រភេទ​លំនៅដ្ឋាន ដីស្រែចំការ តំបន់ពាណិជ្ជកម្ម និងដីគ្មាន​ការអភិវឌ្ឍជាដើម។

សម្រាប់ ដីធ្លី និងអគារ ប្រើប្រាស់​សម្រាប់​លំនៅដ្ឋាន ដែលមាន​តម្លៃក្រោម ១,៥លានដុល្លារ នឹងត្រូវបាន​លើកលែងពន្ធ ហើយចំពោះ​តម្លៃ​ចន្លោះពី ១,៥ លាន​ដុល្លារ ដល់ ២,​៣លាន​ដុល្លារ ត្រូវបង់ពន្ធ​ ០,០៣% បើសិនជា​មានតម្លៃ​លើស ៣,១លាន​ដុល្លារ ត្រូវបង់ពន្ធ ០,១%។

នាយករដ្ឋមន្រ្តីថៃ​បន្តថា ការបន្ទាប​អត្រាថ្លៃពន្ធ​នាពេលនេះ នឹងប៉ះពាល់​ដល់ការប្រមូល​ប្រាក់ចំណូល​ជាតិ ជាពិសេសគឺ​រដ្ឋបាល​មូលដ្ឋាន ក៏ប៉ុន្តែ​រាជរដ្ឋាភិបាលថៃ​នឹងធ្វើការប៉ះប៉ូវ​សង នៅពេល​ក្រោយវិញ។

ទោះយ៉ាងណា កាលពីចុងខែ​មេសា​កន្លងទៅ វិស័យឯកជន បានស្នើដល់​រាជរដ្ឋាភិបាល​ថៃ ឲ្យពន្យារពេល​បង់ពន្ធដីធ្លី និងអគារ រយៈពេល ​១ឆ្នាំឯណោះ ដោយសារតែ​ស្ថានភាព​សេដ្ឋកិច្ចថៃ នៅតែ​ផុយស្រួយ​នៅឡើយ ហើយទាំង​ប្រជាពលរដ្ឋ និងម្ចាស់​អាជីវកម្ម ពុំទាន់មាន​លទ្ធភាព​បង់ពន្ធ ក្នុងអំឡុង​ពេលវិបត្តិ​កូវីដ-១៩ នេះនៅឡើយទេ។

សូមជម្រាបថា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថៃ បានបញ្ជាក់ថា រដ្ឋបាលមូលដ្ឋាន គឺអាចនឹងបាត់បង់​ចំណូល​ជាង ១,២ ពាន់លាន​ដុល្លារអាមេរិក ពីការកាត់​បន្ថយ​អត្រាពន្ធថ្មីនេះ៕

ប្រភព៖ cambonomist.com

ពីនេះពីនោះ11 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ14 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ17 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ18 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ22 hours ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង3 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK