អ្នក​អាច​ធ្វើ​បាន​ទេ? ដើម្បី​រក​លុយចិញ្ចឹមជីវិត កម្មករ​មួយ​ក្រុមស៊ូលី​ស៊ីម៉ង់​ឡើង​​ភ្នំ​ជាង ​១២០០​ កាំ
Connect with us

គួរដឹង

អ្នក​អាច​ធ្វើ​បាន​ទេ? ដើម្បី​រក​លុយចិញ្ចឹមជីវិត កម្មករ​មួយ​ក្រុមស៊ូលី​ស៊ីម៉ង់​ឡើង​​ភ្នំ​ជាង ​១២០០​ កាំ

រាជធានី​ភ្នំពេញ ​៖ តាម​រយៈ​វី​ដេ​អូ​ខ្លី​ជា​ច្រើន​ឃ្លី​ប​ថត​ដោយ​ព្រះសង្ឃ​មួយ​អង្គ​បាន​ធ្វើ​ឲ្យ​មហាជន​សឹង​​ស្រក់​ទឹកភ្នែក​ខ្លោចចិត្ត​អាណិត​យុវជន​មួយ​ក្រុម​ដែល​ត្រូវ​លឺ​ស៊ីម៉ង់​ឡើង​ភ្នំ​យ៉ាង​ខ្ពស់​ដែល​មាន​​​ជិត ១១០០ កាំ​នៅ​ខេត្តព្រះវិហារ​ ដើម្បី​រក​ប្រាក់​ចិញ្ចឹមជីវិត ។

តាម​រយៈ​ការ​សាកសួរ​ខ្លី​ៗ​ដោយ​ព្រះ​តេជគុណ​មួយ​អង្គ​ដែល​មាន​ព្រះ​នាម​លើ​បណ្តាញ​សង្គម​ហ្វេ​ស​​ប៊ុ​ក Som Nang បាន​សាកសួរ​យុវជន​ក្មេង​ៗ​ដែល​មើលទៅ​មាន​វ័យក្មេង​មែនទែន​ថា ពួក​គាត់​ត្រូវ​លី​ស៊ីម៉ង់​ពី​ជើងភ្នំ​ឡើង​ទៅ​លើ​កំពូលភ្នំ​ត្បែង​នៅ​ខេត្តព្រះវិហារ ដោយ​ទទួល​បាន​កម្រៃ​មួយ​បាវ​ស៊ីម៉ង់​បាន ២ ម៉ឺន​រៀល ដោយ​ត្រូវ​ឡើង​ដល់​កំពូលភ្នំ​ដែល​មាន​ដល់​ទៅ ១២៩២ កាំ ។

ថ្លែងប្រាប់​ពី​អារម្មណ៍​ពិត​របស់​ពួក​គាត់​ពេល​ឡើង​ដល់​កំពូលភ្នំ​ត្បែង​បាន​លើក​ឡើង​ថា មុខរបរ​អ្នក​ភ្នំ គឺ​ពួក​គាត់​ជ​ញ្ជួ​ន​ស៊ី​ម៉ុង​ឡើង​ភ្នំ ១​កា​រ៉ុ​ង ២​ម៉ឺន​រៀល ដែល​ក្នុង​មួយ​ថ្ងៃ​គឺ​អាច​លឺ​បាន​តែ ២ កា​រ៉ុ​ង ឬ ២​បាវ តែ​ប៉ុណ្ណោះ ។

កុំ​ថា​ឡើយ​ឡើង​ដល់​កំពូលភ្នំ​ត្បែង​ដោយ​គ្មាន​ស្បាយ​អ្វី​សោះ ក៏​ហត់​ខ្លាំង​ដែរ ចុះ​ទម្រាំ​ពួក​គាត់​ដែល​ត្រូវ​លី​ស៊ីម៉ង់​មួយ​កា​រ៉ុ​ង​ដែល​មាន​ទម្ងន់ ៥០ គីឡូក្រាម តែ​មានការ​លំបាក​យ៉ាងណា​ទៅ ។ សូ​ម្បី​តែ​ព្រះ​តេជគុណ ក៏​លាន់មាត់​ថា «​អូយ​លោក​ព្រះ​អើយ​អាណិត​គាត់​ណាស់ អាត្មាភាព យោង​តែ​ខ្លួនឯង ដកដង្ហើម​ផុត​ៗ ចង់​ដាច់ខ្យល់​ម្តង​ៗ!!!» ។

ក្មេង​ប្រុស​មួយ​រូប​ដែល​ប្រាប់​ថា​ទើប​មាន ២៣ ឆ្នាំ​បាន​ពោល​ប្រាប់​ទាំង​ទឹកមុខ​ហត់​ខ្លាំង​បែក​ញើស​​ជោគ​ខ្លួន​ថា ប្អូន​ត្រូវ​លឺ​ស៊ីម៉ង់​ច្រើន​បំផុត អាច​ឡើង​ចុះ​លឺ​ស៊ីម៉ង់​បាន​ត្រឹមតែ ២ កា​រ៉ុ​ង​តែ​ប៉ុណ្ណោះ ដូច្នេះ​ច្រើន​បំផុត​គឺ​រកបាន ៤ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ៕

ចុចទីនេះដើម្បីទស្សនាវិឌីអូរ

ប្រភព​វីដេអូ​វីដេអូ​ដក​ស្រង់​ចេញពី​​ផេក​ហ្វេសប៊ុក ៖ Som Nang

កែ​សម្រួលដោយ ៖ បុប្ផា

ដកស្រង់ដោយ៖ kohsantepheapdaily.com.kh

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK