​ត្រូវដឹង! ចង់​បាន​ភ្នែក​ភ្លឺ​ល្អ ​កុំរំលងអាហារទាំងនេះ
Connect with us

គួរដឹង

​ត្រូវដឹង! ចង់​បាន​ភ្នែក​ភ្លឺ​ល្អ ​កុំរំលងអាហារទាំងនេះ

ផ្លែ​បឺ​រ​
​ផ្លែ​បឺ​រ គឺជា​ប្រភេទ​អាហារ​ម្យ៉ាង ក្នុងចំណោម​ពពួក​អាហារ​ដែល​សំបូរ​ទៅដោយ​សារ ជាតិ​បំប៉ន​ជាច្រើន ដូច្នេះ វា​គ្មានអ្វី​ចម្លែក​នោះទេ ដែលថា ពួកវា​ពិតជា​មាន​ភាព​អស្ចារ្យ​ចំពោះ​សុខភាព​គ្រាប់ភ្នែក​។ ពួកវា មាន​ផ្ទុក​នូវ សារជាតិ lutein ច្រើនជាង​ប្រភេទ​ផ្លែឈើ​ផ្សេងៗ​ទៀត ។ សារជាតិ lutein គឺមាន​អត្ថប្រយោជន៍​ជាពិសេស ក្នុងការ ការពារ​នូវ ជំងឺ​ឡើងបាយ និង ការមើលឃើញ​ចុះ​អន់​ខ្សោយ ។ ផ្លែ​បឺ​រ ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ សារជាតិ​បំប៉ន​ចាំបាច់​សម្រាប់​ភ្នែក​ដទៃៗ​ទៀត​រួមមាន​ដូចជា ៖ វីតាមីន​A , វីតាមីន​C , វីតាមីន B6 , និង វីតាមីន E​។​

ការ៉ុត​
​ការ៉ុត​ត្រូវបាន​ដឹងបាន​យ៉ាងយូរ​ហើយ​ថា ពួកវា​គឺជា​អាហារ​សម្រាប់​បំប៉ន​គ្រាប់ភ្នែក ដោយសារតែ វា​មាន​ផ្ទុក​នូវ​សារជាតិ វីតាមីន A ដ៏​ច្រើន​។​


​ផ្កា​ខាត់ណា​ខៀវ​
​ផ្កា​ខាត់ណា គឺជា​ប្រភព​ដ៏​ល្អ នៃ​សារជាតិ​វីតាមីន C, កាល់ស្យូម​, lutein, zeaxanthin និង  sulforaphane ។​


​ស៊ុត​
​ស៊ុត​គឺ​ពិតជា​ប្រភព​ដ៏​ប្រសើរ​បំផុត នៃ​ពពួក​សារជាតិ​បំប៉ន​សម្រាប់​សុខភាព​មានដូចជា​៖​វីតាមីន A, zinc, lutein, lecithin,​វីតាមីន B12 , វីតាមីន  D  និង  cysteine ។​

​ស្ពី​ណា​ច​
​ប្រភព​ដ៏​អស្ចារ្យ​ផ្សេងទៀត នៃ​វីតាមីន A នេះ​គឺ ស្ពី​ណា​ច  ហើយ​វា​ក៏មាន​ផ្ទុក​នូវ​សារជាតិ​បំប៉ន​សម្រាប់ គ្រាប់ភ្នែក​ដ៏ទៃទៀត ផងដែរ មានដូចជា lutein និង zeaxathin ។​

​ស្ពៃក្តោប​ច្រើន​មុខ​
​ស្ពៃក្តោប​ប្រភេទ​ផ្សេងៗ​ជាច្រើន ក៏ដូចជា​ស្ពី​ណា​ច​ផងដែរ វា​គឺជា​ប្រភព​ដ៏​ល្អ នៃ​សារជាតិ​វីតាមីន A, lutein និង zeaxathin ។​


​ផ្លែ​ប៉េងប៉ោះ​
​ផ្លែ​ប៉េងប៉ោះ គឺមាន​ផ្ទុក​នូវ​សារជាតិ វីតាមីន C និង lycopene ដ៏​ខ្ពស់ ដែល​វា​ជា​សារជាតិ​បំប៉ន​ពីរ​ប្រភេទ យ៉ាងសំខាន់​សម្រាប់​គ្រាប់ភ្នែក ។​


​គ្រាប់​ផ្កាឈូករ័ត្ន​
​គ្រាប់​ផ្កាឈូករ័ត្ន មាន​ផ្ទុក​សារជាតិ selenium ដែល​វា​ជា​សារជាតិ​បំប៉ន​មួយ​ប្រភេទ ដែល​អាច​ការពារ អ្នក​ពី​ជំងឺភ្នែកឡើងបាយ និង ជម្រុញ​ការពារ​សុខភាព​ទាំងអស់​របស់​គ្រាប់ភ្នែក ។​

​ខ្ទឹមស​
​ខ្ទឹមស មាន​ផ្ទុក​សារជាតិ selenium និង សារជាតិ​បំប៉ន​សម្រាប់​គ្រាប់ភ្នែក​ដ៏ទៃទៀត មានដូចជា វីតាមីន C និង quercetin ។​

​ត្រីសូ​ម៉ុង​
​ត្រីសូ​ម៉ុង គឺ​សំបូរ​ទៅដោយ​អាស៊ីត​ខ្លាញ់ត្រី អូ​មេ​ហ្គា​៣ ដែល​វា​មាន​សារៈប្រយោជន៍ យ៉ាងខ្លាំង ក្នុងការ រក្សា​ការពារ​សុខភាព​ភ្នែក​បាន​ទាំងស្រុង​។ វា​ក៏មាន​ផ្ទុក​ផងដែរ នូវ អាស៊ីតហ្វូលីក​, វីតាមីន D, វីតាមីន B6 , វីតាមីន B12  និង វីតាមីន A៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

ប្រភព៖ thmeythemy.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK