ទង្វើប្លែកៗរបស់តារានិករនីមួយៗនៅពេលដែលគេកំពុងលួចស្រលាញ់នរណាម្នាក់!!
Connect with us

គ្រួសារ & ស្នេហា

ទង្វើប្លែកៗរបស់តារានិករនីមួយៗនៅពេលដែលគេកំពុងលួចស្រលាញ់នរណាម្នាក់!!


ជាទូទៅការទស្សន៍ទាយតាមរយះសញ្ញាតារានិករមិនជាខុសប៉ុន្មាននោះទេ ដូចនេះប្រសិនជាអ្នកចង់ដឹងពីមនុស្សដែលនៅជុំវិញខ្លួនអ្នកកាន់តែច្បាស់ អ្នកអាចព្យាយាមមើលតាមតារានិកររបស់គេ។

ជួនកាលអ្នកដែលឆ្ងល់ទេ ថាមនុស្សដែលនៅក្បែរអ្នកគេកំពុងតែគិតអ្វីមកលើអ្នក តើគេកំពុងតែចូលចិត្តអ្នករឺយ៉ាងណា? នៅពេលខ្លះយើងពិបាកមើលដឹងពីមនុស្សម្នាក់ណាស់ដោយសារកាយវិការរបស់គេប្រហែលជាមិនបញ្ចេញអោយអ្នកឃើញច្បាស់ៗនោះទេ។ ប៉ុន្តែកុំបារម្ភអី! ជាមួយនឹងការទស្សន៍ទាយតារានិករនេះ អ្នកអាចយល់ហើយថាទង្វើដែលគេធ្វើដាក់អ្នកមានគោលបំនងយ៉ាងណា។ ចង់ដឹង ទៅអានខាងក្រោមទាំងអស់គ្នា៖


១. Aries (២១មិនា ដល់១៩មេសា)

បើគេលួចស្រលាញ់អ្នកហើយ អ្នកអាចមើលឃើញកាយវិការគេច្បាស់ដូចថ្ងៃ ដោយសារគេនឹងចង់ដឹងរឿងអ្នកគ្រប់ពេលវេលា។ គេព្យាយាមសួរសំនួរទាក់ទងនឹងអ្វីដែលអ្នកចូលចិត្ត រឺមិនចូលចិត្តដែលសំនួរទាំងនោះគ្មានអ្វីទាក់ទងនឹងគេសោះ។ ប៉ុន្តែដោយសារតែគេធ្វើបែបនេះមកកាន់អ្នកមែន អ្នកកុំទាន់គិតថាគេស្រលាញ់អ្នកពិតប្រាកដ ព្រោះគេប្រហែលជាគ្រាន់តែកំពុងតែស្ថិតនៅក្នុងដំណាក់កាលចូលចិត្ត ហើយគេសិក្សាពីអ្នក។

២. Taurus (២មេសា ដល់ ២១ឧសភា)

នៅពេលដែលគេកំពុងតែនិយាយមួយអ្នក គេកំពុងតែមើលចិត្តអ្នក ប៉ុន្តែចំពោះតារានិករប្រភេទនេះពិបាកមើលចិត្តបន្តិចពីព្រោះពេលខ្លះគេធ្វើមកអ្នកដូចជានៅក្នុងប្រលោមលោកស្នេហាអញ្ចឹង ប៉ុន្តែគេមិនមែនដាក់ចិត្តលើអ្នកនៅឡើយទេ ព្រោះគេមិនងាយជឿនរណាម្នាក់ដោយងាយឡើយ ជាពិសេសនៅក្នុងរឿងស្នេហា។ ប៉ុន្តែ គេមិនមែនជាមនុស្សខូចអីនោះទេ គ្រាន់តែគេមិនងាយដាក់ចិត្តស្រលាញ់នរណាម្នាក់។

៣. Gemini (២២ឧសភា ដល់២១មិថុនា)

នៅពេលដែលគេដាក់ចិត្តស្រលាញ់អ្នក គេពិតជាស្រលាញ់អ្នក ថ្វីបើគេមិនមែនជាមនុស្សដែលពូកែសារសងក្នុងរឿងស្នេហាក៏ដោយ។ ប្រសិនបើគេចូលចិត្តអ្នក អ្នកនឹងអាចមើលដឹងថាគេធ្វើដាក់អ្នកល្អជាងមនុស្សធម្មតាដែលនៅក្បែរខ្លួនគេ។ ហើយមិនបាច់ឆ្ងល់ថាគេអាចលួចស្រលាញ់អ្នកមែនរឺក៏អត់ទេ ព្រោះសកម្មភាពរបស់គេត្បិតតែមិនសូវច្បាស់ខ្លាំង តែវាច្បាស់ណាស់សម្រាប់ប្រភេទតារានិករមួយនេះ។

៤. Cancer (២២មិថុនា ដល់ ២២កក្កដា)

គេនឹងព្យាយាមធ្វើអោយអ្នកសប្បាយចិត្ត។ ពួកគេជាប្រភេទមនុស្សដែលស្រលាញ់ខ្លាំង ដូច្នេះហើយគេក៏បារម្ភរឹតតែខ្លាំង ជាពិសេសមនុស្សដែលគេស្រលាញ់ ព្រោះគេខ្លាចថាមនុស្សដែលគេស្រលាញ់អាចចាកចេញពីគេ និងធ្វើអោយគេខូចចិត្ត។ នៅពេលដែលគេស្រលាញ់អ្នក គេនឹងចង់ចំនាយពេលគ្រប់យ៉ាងនៅជាមួយអ្នក ធ្វើជាមិត្តភក្តិ និងដៃគូរល្អដើម្បីអោយអ្នករីករាយ។

៥. Leo (២៣កក្កដា ដល់២២សីហា)

នៅពេលដែលគេលួចស្រលាញ់អ្នក គេនឹងចង់ការពារអ្នក ព្រោះគេចង់បានអ្នកជាមនុស្សគេ និងមិនចង់អោយនរណាផ្សេងទៀតស្រលាញ់អ្នកឡើយ។ ហើយប្រសិនជាអ្នកមិនទាន់ដឹងថាគេស្រលាញ់អ្នកនោះទេ គេនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីបង្ហាញអោយអ្នកដឹង ដូចជាគេអាចនិយាយប្រាប់អ្នកថាតើគេសប្បាយចិត្តប៉ុណ្ណាពេលដែលបាននៅជាមួយអ្នកជាដើម។


៦. Virgo (២៣សីហា ដល់២២កញ្ញា)

ទោះបីគេលួចស្រលាញ់អ្នកក៏ដោយ គេនឹងធ្វើដូចគេមិនមានចិត្តអ្វីទាំងអស់។ ប៉ុន្តែគេកាន់តែធ្វើដូចមិនខ្វល់ពីអ្នក គេកាន់តែស្រលាញ់អ្នក ព្រោះនេះជាសារជាតិរបស់គេ។ ប៉ុន្តែក្នុងថ្ងៃមួយគេនឹងបង្ហាញប្រាប់ពីអារម្មណ៍របស់គេមកកាន់អ្នក ហើយប្រសិនជាអ្នកក៏កំពុងតែមើលចិត្តមនុស្សដែលមានតារានិករនេះ អ្នកប្រហែលជាត្រូវប្រើពេលយូរបន្តិចហើយ ទើបមើលដឹងពីគេ។

៧. Libra (២៣ កញ្ញា ដល់២២តុលា)

ពួកគេគិតច្រើនណាស់ទម្រាំដាក់ចិត្តស្រលាញ់នរណាគេម្នាក់។ នៅក្នុងរឿងស្នេហា គេមានការបារម្ភពីដៃគូម្ខាងទៀតច្រើនណាស់ ជាពិសេសក្នុងផ្លូវអារម្មណ៍ ដោយសារតែគេខ្លាចថាគេអាចនឹងធ្វើអោយមនុស្សម្នាក់ទៀតពិបាកចិត្ត រឺឈឺចាប់ដោយសារតែគេ។

៨. Scorpio(២៣តុលា ដល់២២វិចិ្ឆកា)

ពួកគេមានភាពស្មោះត្រង់ចំពោះមនុស្សដែលគេស្រលាញ់ណាស់។ គេប្រហែលជាធ្វើដូចមិនខ្វល់ពីអ្នក ប៉ុន្តែធាតុពិតគេដូចមនុស្សឆ្កួតអញ្ចឹងនៅខាងក្នុង ដោយគេចង់ដឹងពីរឿងអ្នក មនុស្សដែលអ្នកនៅជាមួយ រឺខ្លាចថាអ្នកមើលឃើញអ្នកដទៃហើយភ្លេចគេ។

៩. Sagittarius(២៣វិច្ឆិកា ដល់២១ធ្នូ)

នៅពេលដែលគេលួចស្រលាញ់អ្នក គេនឹងចង់ធ្វើអ្វីៗទាំងអស់ជាមួយអ្នក ដូចជាទៅដើរលេង រឺញ៉ាំអាហារ។ គេនឹងព្យាយាមធ្វើអោយអ្នកសើច ដោយសារពេលដែលអ្នកសើច គេក៏សប្បាយចិត្តដូចគ្នា។ អ្នកនឹងក្លាយជាដៃគូរម្នាក់ដែលគេខ្វះមិនបាន ដោយសារគេនឹងផ្សាភ្ជាប់ខ្លួនគេមកអ្នកបន្តិចម្តងៗ។

១០. Capricorn (២២ធ្នូ ដល់២០មករា)

ពួកគេជាមនុស្សដែលចូលចិត្តរៀបគម្រោងច្បាស់លាស់ ដូច្នេះគេនឹងសួរអ្នកពីរឿងដែលអ្នកចង់ធ្វើនៅថ្ងៃអនាគត។ នៅពេលដែលគេស្រលាញ់ គេចង់ចំនាយអនាគតនៅជាមួយគ្នាតែម្តង ដូច្នេះហើយប្រសិនជាគេមើលទៅឃើញថាដូចជាគ្មានលទ្ធផលនោះទេ គេនឹងមិនបន្តនោះទេ ត្បិតតែចិត្តគេបានស្រលាញ់ហើយក៏ដោយ។

១១. Aquarius(២១មករា ដល់១៨កុម្ភៈ)

តារានិករប្រភេទនេះយកចិត្តទុកដាក់នឹងអ្វីដែលគេកំពុងធ្វើខ្លាំងណាស់ ដូចជាការរៀនសូត្រ រឺការធ្វើការងារអ្វីក៏ដោយ។ ប៉ុន្តែប្រសិនជាគេចំនាយពេលដែលគេធ្វើរឿងទាំងនោះមកចំនាយជាមួយអ្នក អ្នកច្បាស់ជាមនុស្សពិសេសម្នាក់ហើយ។ ដូច្នេះ អ្នកអាចប្រើវិធីនេះដើម្បីទៅមើលចិត្តថាតើគេស្រលាញ់អ្នករឺអត់។

១២. Pisces(១មីនា ដល់២០មីនា)

នៅពេលដែលគេស្រលាញ់អ្នក គេអាចដល់ថ្នាក់តែងកំនាព្យស្នេហាអោយអ្នក។ គេជាមនុស្សដែលមានមនោសច្ចេតនាខ្ពស់ ហើយគេក៏យំច្រើនផងដែរ ជាពិសេសនៅពេលដែលគេស្រលាញ់មនុស្សម្នាក់ខ្លាំង។ ជាទូទៅគេនឹងស្តាប់មនុស្សដែលគេស្រលាញ់ណាស់ ទោះបីជាគំនិតនោះស្តាប់ទៅដូចឆ្កួតយ៉ាងម៉េចក៏ដោយ៕

ចុចអានផ្សេងៗ៖ សញ្ញាទាំង៥នេះ បញ្ជាក់ថាសង្សារអ្នកមានអារម្មណ៍មិនប្រក្រតី

ចុចអានផ្សេងៗ៖ នារីៗនឹងរងវេទនាមួយជីវិតប្រសិនជារៀបការជាមួយមនុស្សប្រុសដែលមាន៥ចំនុចនេះ

ដោយ៖ វត្តី
ប្រភព៖ Thought Catalog

មតិយោបល់

Trending

Copyright © 2019 ANARCHAK