ជ្រាបជាដំណឹង! ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៩ ខែមិថុនា ភ្លៀង និងបាតុភូតផ្គរ រន្ទះខ្យល់កន្ត្រាក់នឹងនៅតែបន្តកើតមាន!
Connect with us

ថ្មីៗ

ជ្រាបជាដំណឹង! ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៩ ខែមិថុនា ភ្លៀង និងបាតុភូតផ្គរ រន្ទះខ្យល់កន្ត្រាក់នឹងនៅតែបន្តកើតមាន!

ភ្នំពេញ៖ កាលពី១ម៉ោងមុននេះ ផេកផ្លូវការក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ដោយចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ មានភ្លៀងបន្តធ្លាក់ ដើម្បីឲ្យប្រជាពលរដ្ឋជ្រាបជាដំណឹង។

ក្នុងនោះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានក្រើនរំលឹកផងដែរថា មានបាតុភូតផ្គរ រន្ទះ ខ្យល់កន្រ្តាក់ ដែលអាចបន្តកើតមាន ជាពិសេស តំបន់វាលទំនាប តំបន់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន។

ដោយក្នុងសេចក្តីជូនដំណឹង មានចែងដូចតទៅ៖

១) បណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល

-សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C

-សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅបង្គួរ។

ក្នុងនោះក៏មានផ្នែកខ្លះនៃវាលទំនាប ភាគពាយ័ព្យ និងភាគកណ្តាល នឹងអាចមានភ្លៀងធ្លាក់ច្រើន។

២)  បណ្តាខេត្ត នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C

– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម ។

៣)  បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C

– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C  នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK