ក្រុមប៉ូលីសនាំគ្នាលុតជង្គង់នៅពីមុខបាតុករ ដើម្បីសម្ដែងកាយវិការសម្រាលភាពតានតឹង
Connect with us

ថ្មីៗ

ក្រុមប៉ូលីសនាំគ្នាលុតជង្គង់នៅពីមុខបាតុករ ដើម្បីសម្ដែងកាយវិការសម្រាលភាពតានតឹង

បរទេស៖ កាលពីពេលថ្មីៗមានការបែកធ្លាយរូបភាព ក៏ដូចជាវីដេអូក្រុមប៉ូលីស ព្រមទាំងបណ្ដា​សមា​ជិក​កងកម្លាំង​សន្តិសុខ​ បាននាំគ្នាលុតជង្គង់នៅពីមុខក្រុមបាតុករ ដែលទង្វើនេះបានស្ដែងឲ្យឃើញេពីគោលបំណងនៃការសម្រាលភាពតានតឹងជុំវិញផ្ទៃប្រទេសសហរដ្ឋអាមេរិក ដោយសារតែការស្លាប់របស់លោក George Floyd ជុំវិញប៉ូលិសស្បែកសម្នាក់ យកជង្គង់សង្កត់ករហូតដល់ស្លាប់ កំឡុងការចាប់ខ្លួនដោយសារតែរឿងចាយលុយក្លែងក្លាយ ២០ដុល្លារ។

បាតុកម្មតវ៉ា បានឈានចូលមកដល់ថ្ងៃទី០៦ជាប់ៗគ្នា គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ (ម៉ោងនៅក្នុងតំបន់) នៅទូទាំងសហរដ្ឋអាមេរិក ដោយបច្ចុប្បន្នមាន ទីក្រុងយ៉ាងហោច៤០ បានដាក់ចេញបំរាមគោចរ ខណៈកងកម្លាំងឆ្មាំជាតិត្រូវបានចល័តនៅតាមទីក្រុងចំនួន១៥ រួមទាំងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ផងដែរ។

គួរបញ្ជាក់ថា ក្នុងចំណោមអតីតមន្រ្តីប៉ូលិស០៤នាក់ ដែលពាក់ព័ន្ធក្នុងការស្លាប់របស់លោក George Floyd គឺម្នាក់ឈ្មោះ Derek Chauvin ដែលជាអ្នកយក ជង្គង់សង្កត់កលោក Floyd រហូតដល់ស្លាប់ បើទោះបីជាមានការអង្វរករថាពិបាកដង្ហើម ពីសំណាក់លោក Floyd យ៉ាងណាក៏ដោយនោះ គឺត្រូវបានចាប់ខ្លួន ហើយចោទប្រកាន់ជាផ្លូវការពីបទឃាតកម្មកម្រិតស្រាល និងពីបទមនុស្សឃាតដោយអចេតនា។ លោក Chauvin នឹងត្រូវឡើងតុលាការនៅថ្ងៃចន្ទនេះ (ម៉ោងនៅវ៉ាស៊ីនតោន)៕

ប្រភព៖ kbn.news

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK