អ្នកជំនាញហិរញ្ញវត្ថុ៖ ៥ ចំនុចកម្ពុជាចំណេញ បើអាចប្រើប្រាក់រៀលជំនួសប្រាក់ដុល្លារបានទូលំទូលាយ
Connect with us

គួរដឹង

អ្នកជំនាញហិរញ្ញវត្ថុ៖ ៥ ចំនុចកម្ពុជាចំណេញ បើអាចប្រើប្រាក់រៀលជំនួសប្រាក់ដុល្លារបានទូលំទូលាយ

អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រសាសន៍ថា ការសម្រេចរបស់ធនាគារជាតិ ដោយទុកពេល៣ខែ ឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទាំងអស់ នាំយកក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ មកឲ្យធនាគារជាតិ ដើម្បីដឹកនាំចេញទៅក្រៅប្រទេសនេះ គឺជាសកម្មភាពក្នុងការកាត់បន្ថយការប្រើប្រាស់ដុល្លារច្រើនពេកក្នុងសេដ្ឋកិច្ច ក៏ដូចលើកទឹកចិត្តឲ្យមានការប្រើប្រាស់ លុយរៀលឲ្យច្រើនជាងមុន។ បើតាមអ្នកជំនាញ ៥ យ៉ាង ដែលកម្ពុជានឹងចំណេញពីការប្រើប្រាស់ប្រាក់រៀលជំនួសឲ្យប្រាក់ប្រាក់ដុល្លារអាមេរិនេះ។

ឯកឧត្តម ហុង សុ​ហួរ អគ្គនាយក​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា «​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​គាំទ្រ​ពេញទំហឹង ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្សេង​ៗ​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​ការ​លើកទឹកចិត្ត​ឲ្យ​មានការ​ប្រើប្រាស់​លុយ​រៀល​ឲ្យ​បាន​កាន់តែ​ច្រើន​ជាង​មុន​»​។

ឯកឧត្តម​បាន​បន្ត​ថា «​ខ្ញុំ​មើលទៅ​ឃើញ​ថា យើង​បាត់បង់​ឱកាស​ច្រើន​ណាស់ យើង​បាត់បង់​ប្រយោជន៍​ច្រើន​ណាស់​ដោយសារ​តែ​យើង​ប្រើប្រាស់​លុយ​ដុល្លារ​ច្រើន​ពេក បាត់បង់​ប្រយោជន៍​ច្រើន​មែនទែន​តែ​ម្តង សម្រាប់​សេដ្ឋកិច្ច សម្រាប់​ប្រទេស​ជាតិ សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​សេដ្ឋកិច្ច ដោយសារ​តែ​យើង​ប្រើប្រាស់​ដុល្លារ​ច្រើន​ពេក​»​។

បើ​តាម​ឯកឧត្តម ហុង សុ​ហួរ បញ្ជាក់​ថា ការ​ប្រើ​ប្រាក់​រៀល​ជំនួស​ប្រាក់​ដុល្លារ ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ច្រើន​ណាស់​។

ទី​១ យើង​យក មាស ឬ​ក៏​ទំនិញ ឬ​ក៏​សេវា​នានា ទៅ​លក់​នៅ​បរទេស ដើម្បី​ទទួល​បាន​ក្រដាសប្រាក់​ដុល្លារ ដែល​មាន​តម្លៃ​ផលិត​ត្រឹមតែ​ប៉ុន្មាន​សេន​ប៉ុណ្ណោះ​ក្នុង​មួយ​សន្លឹក​។ ដូច្នេះ បើ​យើង​ប្រើប្រាស់​ក្រដាស់ប្រាក់​ដុល្លារ​កាន់តែ​តិច គឺ​កម្ពុជា​ខាត​កាន់តែ​តិច​។

ទី​២​ នៅ​កម្ពុជា មាន​សាច់ប្រាក់​ដុល្លារ ចរាចរ​ច្រើន​លើសលប់ ដែល​សាច់ប្រាក់​នេះ អត់​បាន​ផ្ដល់​ជា​ការ​ប្រាក់ ឬ​ប្រាក់​ចំណេញ ដល់​កម្ពុជា​ទេ​។

ឯកឧត្តម បញ្ជាក់​ថា បើ​យើង​ប្រើប្រាស់​ប្រាក់​រៀល​ទាំងស្រុង​វិញ​នោះ យើង​នឹង​នៅ​សល់​ប្រាក់​ដុល្លារ​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​សន្សំ​យកការប្រាក់ ឬ​វិនិយោគ ឬ​ប្រើប្រាស់​ឲ្យ​មាន​ប្រយោជន៍​ជាង​ប្រើ​ជា​មធ្យោបាយ​ទូទាត់​។

ទី​៣ ការ​ប្រើ​ប្រាក់​រៀល​ជា​ទូទៅ អនុញ្ញាត​ឲ្យ​ធនាគារកណ្ដាល (​ធនាគារជាតិ​នៃ​កម្ពុជា​) អាច​ប្រើប្រាស់ នយោបាយ​រូបិយ​វត្ថុ ដើម្បី​ជះ​ឥទ្ធិពល​លើ​អត្រា​ការ​ប្រាក់​នៅ​លើ​ទីផ្សារ និង​ជំរុញ ឬ​គ្រប់គ្រង​សេដ្ឋកិច្ច ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។ ឯកឧត្តម ហុង ហួរ បាន​លើក​ជា​ឧទាហរណ៍​ថា បើ​រដ្ឋាភិបាល​តែ​ចង់​បន្ទាប​អត្រា​ការ​ប្រាក់​ទីផ្សារ ឬ​បង្កើន​បរិមាណ​សាច់ប្រាក់​នៅ​ក្នុង​សេដ្ឋកិច្ច នៅ​ពេល​ចង់​ជំរុញ​សេដ្ឋកិច្ច​។

ទី​៤ ប្រាក់​រៀល មាន​ស្ថិរភាព​ជាង រូបិយប័ណ្ណ​ភាគច្រើន នៅ​លើ​ពិភពលោក ពីព្រោះ អត្រា​ប្ដូរ​ប្រាក់​ជា​មធ្យម គឺ ៤០៥០៛ ក្នុង​១​ដុល្លារ ហើយ​ប្រែប្រួល​មិន​ដល់ ២% ផង រៀង​រាល់​ឆ្នាំ ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ ចុង​ក្រោយ​។ ដូច្នេះ ប្រាក់​រៀល អាច​ធានា​បាន​នូវ​អំណាច​ទិញ និង​មិន​បង្ក​នូវ​ចំណាយ​ប្ដូរ​ប្រាក់ បើ​យើង​ប្រើប្រាស់​ប្រាក់​រៀល​ជា​ទូទៅ​នោះ​។

ទី​៥ ការ​ដែល​មាន​រូបិយប័ណ្ណ​ជាតិ ដែល​ត្រូវ​បាន​ប្រើប្រាស់ យ៉ាង​ទូលំទូលាយ គឺជា​មោទកភាព​ជាតិ​មួយ សម្រាប់​រដ្ឋាភិបាល និង ប្រជាពលរដ្ឋ​កម្ពុជា​។

ចំពោះ​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​វិញ ឯកឧត្តម ហុង សុ​ហួរ គូសបញ្ជាក់​ថា បាន​យក​ប្រាក់​រៀល​ធ្វើ​ជា​គោល​ហើយ បើ​ទោះបីជា​មាន​ភាគី​ឯកជន​ខ្លះ មានការ​ព្រមព្រៀង​ឯកភាព​គ្នា​លើ​ការ​ទូទាត់​ជា​ដុល្លារ​ក៏​ពិតមែន ប៉ុន្តែ​មាន​តិចតួច​ស្តួច​ស្តែង​បំផុត​៕

ប្រភព៖ cambonomist.com  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK