អានហើយភ្ញាក់ខ្លួន៖ យើងកំពុងតែរស់នៅក្នុងយុគសម័យដែលអ្វីៗ បានផ្លាស់ប្តូរយ៉ាងលឿនរហ័ស មិនគួរអោយជឿ
Connect with us

បែបផែនជីវិត

អានហើយភ្ញាក់ខ្លួន៖ យើងកំពុងតែរស់នៅក្នុងយុគសម័យដែលអ្វីៗ បានផ្លាស់ប្តូរយ៉ាងលឿនរហ័ស មិនគួរអោយជឿ

យើងកំពុងតែរស់នៅក្នុងយុគសម័យដែលអ្វីៗ
បានផ្លាស់ប្តូរយ៉ាងលឿនរហ័ស មិនគួរអោយជឿ:

– យុគសម័យ កាហ្វេ ០១កែវ មានតម្លៃថ្លៃជាងបាយ
មួយចាន

– យុគសម័យ បន្លែ ផ្លែឈើ បោះត្រា Organic
ប៉ុន្តែនៅតែអាចចម្លងមេរោគ ថ្នាំសម្លាប់សត្វល្អិត
គ្រប់ប្រភេទ

– យុគសម័យអាហារ Fast Food គុណតម្លៃអាហារ
រូបត្ថម្ភទាប ថ្លៃជាងអាហារល្អៗទូទៅដែលផ្តល់ប្រយោជន៍
ច្រើនជាង

– យុគសម័យអាហារបំប៉ន ០១ឆុត មានគុណសម្បត្តិ
ព្យាបាលជំងឺបានគ្រប់ប្រភេទ ប៉ុន្តែនៅតែមានមនុស្សជឿ

– យុគសម័យដែលត្រូវចំណាយប្រាក់ចូលរួមវគ្គ
សិក្សាដើម្បីសម្រកទម្ងន់ដែលកើតឡើងពីយើង
ខ្លួនឯងដែលជាអ្នកធ្វើ

– យុគសម័យដែលសញ្ញា WiFi ជាបច្ច័យក្នុងការរស់នៅ
សំខាន់ស្មើនឹងអ៊ុកស៊ីហ៊្សែនដែលយើងដកដង្ហើម

– យុគសម័យដែលមនុស្សយើងមើលលើអេក្រង់ទូរស័ព្ទដៃ
ច្រើនជាងមើលមុខគ្នាទៅវិញទៅមករាល់ថ្ងៃ

– យុគសម័យដែលអ្នកណាៗ ក៏អាចជេរប្រមាថគ្នានៅ
តាមOnlineបាន ទោះបីមិនធ្លាប់ស្គាល់គ្នាពីមុនមកក៏ដោយ

– យុគសម័យដែលមាសប្រាក់រកបានដោយពិបាក ប៉ុន្តែ
នៅជុំវិញខ្លួនពោរពេញទៅដោយបញ្ជីដែលត្រូវចំណាយ និង
ទិញរហូត

– យុគសម័យដែលត្រូវការប្រើសតិសម្បជញ្ញៈ និងបញ្ញាឱ្យ
ច្រើនខ្លាំងឡើងក្នុងការរស់នៅមួយថ្ងៃៗ ពីព្រោះជីវិត
ត្រូវការ Strong តែប៉ុណ្ណោះ ទើបអាចនៅរស់យ៉ាងមាន
សុវត្ថិភាព ៚

ប្រភពអត្ថបទ៖ ហ្វេសប៊ុក (Sothy Lim)

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK