សូមជួយ​ ស៊ែរ ផង! ដើមស្វាយ​ដែលម្តាយ​ ព្រះគោ​ ព្រះកែវ​ បានធ្លាក់ស្លាប់​ គឺនៅតែមានមកដល់សព្វថ្ងៃនេះ…
Connect with us

គួរដឹង

សូមជួយ​ ស៊ែរ ផង! ដើមស្វាយ​ដែលម្តាយ​ ព្រះគោ​ ព្រះកែវ​ បានធ្លាក់ស្លាប់​ គឺនៅតែមានមកដល់សព្វថ្ងៃនេះ…

បងប្អូន​ប្រិយមិត្ត​ប្រាកដ​ជាបានទស្សនានូវខ្សែភាពយន្តខ្មែរ​រឿង​ ព្រះគោព្រះកែវ​ រួចមកហើយ​ ដែលសាច់រឿងនេះបាននិយាយទាក់ទងទៅនិងប្រវត្តសាស្រ្តខ្មែរកាលពីសម័យ​លង្វែក​មកម្លេះ​ ហើយមកដល់ពេលនេះ​ ដើមស្វាយ​ដែលម្តាយ​ ព្រះគោ​ ព្រះកែវ​ បានធ្លាក់ស្លាប់​ គឺនៅតែមានមកដល់សព្វថ្ងៃនេះផងដែរ។

ប្រសិនជាបងប្អូនធ្វើដំណើរទៅតាមក្រោមស្ពានជ្រោយចង្វា​រ​តាមផ្លូវជាតិលេខ៥​ ប្រហែលជា៤៥គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ​ បងប្អូន​នឹងឃើញមានវត្តមួយនៅខាងស្តាំដៃ​ វត្ត​នោះមានឈ្មោះថា​ វត្ត​ត្រឡែងកែង​ ដែលជាអតីតរាជធានីខ្មែរ​ នៅក្នុងសម័យលង្វែក។

បន្ទាប់​មកបងប្អូន​បត់ចូលទៅតាមខ្លោងទ្វារវត្ត​នេះ​ ដែលមានផ្ទះប្រជាជនជាច្រើននៅសងខាងផ្លូវ​ ហើយក៏កាត់វាលស្រែ​ និងមានដើម​ឬស្សី​ជាច្រើន​ដុះឡើង​នៅតាមផ្លូវ​ ដែលសុទ្ធតែបន្សល់តាំងពីសម័យលង្វែកមកម្លេះ​ មើលទៅពិតជាទស្សនីយភាពដ៏ស្រស់ស្អាតខ្លាំងណាស់។

ទីតាំងដើមស្វាយមួយនេះគឺស្ថិតនៅក្នុងភូមិ​ ស្រះចក ឃុំ​ បន្ទាយលង្វែក ស្រុក​ កំពង់ត្រឡាច​ ខេត្ត​ កំពង់ឆ្នាំង។ ដើមស្វាយ​មួយនេះមានអាយុកាលរាប់រយឆ្នាំមកហើយ​ អ្នកភូមិជាច្រើនបាននាំគ្នាចាត់ទុកទីនេះជាទី​សក្ការៈ​បូជា​ និងធ្វើការបួសសួងសុំសេចក្តីសុខ​ ហើយទទួលបានសមបំណងផងដែរ​ ពិតជា​សក្ត័​សិទ្ធ​ណាស់​ ទើបធ្វើឲ្យទីកន្លែងនោះ​ មានមនុស្សទៅជាច្រើននៅគ្រប់ទិសទី​ បានមកធ្វើការបួសសួង​ ដើម្បី​សុំសេចក្តីសុខផងដែរ

ចុចទីនេះដើម្បីទស្សនាវិឌីអូរ

ប្រភព pressnews.today

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK