សេដ្ឋីវ័យ៩៦ឆ្នាំថា រកស៊ីជោគជ័យខ្លាំងកុំឲ្យភ្លាត់ អ្នកត្រូវប្រកាន់គោលការណ៍រកស៊ីទាំង៣នេះ
Connect with us

គួរដឹង

សេដ្ឋីវ័យ៩៦ឆ្នាំថា រកស៊ីជោគជ័យខ្លាំងកុំឲ្យភ្លាត់ អ្នកត្រូវប្រកាន់គោលការណ៍រកស៊ីទាំង៣នេះ

លោក​ Robert Kuok គឺជាមហាសេដ្ឋីមានបំផុត​របស់ម៉ាទ្បេស៊ីដែលកំពុងតែរស់នៅ​ទីក្រុង​ហុង​កុង​គិតមកដល់ឆ្នាំ២០២០នេះគឺលោកមានវ័យជាង​៩៦ឆ្នាំហើយ។​គាត់បានផ្តាំថា​បើយុវជន​ចង់ឲ្យជីវិតជោគជ័យខ្លាំង​ពួកគាត់ត្រូវប្រកាន់នូវគោលការណ៍រកស៊ី៣ដូចខាងក្រោម៖

១ ​រកស៊ីអ្វីក៏ដោយ​អ្នកត្រូវហ៊ានចុះទឹកជ្រៅ

លោក Robert ​បានពន្យល់ថា​ពេលដែលគាត់រកស៊ីនៅតែម៉ាទ្បេស៊ី​គឺទីផ្សារផលិតផលដែល​គាត់​ពេលនោះរកស៊ីគឺជាទីផ្សារទឹករាក់ទេ។​គាត់ថា​ដើម្បីជោគជ័យ​គាត់ត្រូវតែ​ចុះទឹកជ្រៅ​នោះគឺចូលទីផ្សារពិភពលោកតែម្តង។

២ ​មនុស្សពូកែជាមនុស្សដែលខ្វះអ្វីជប់ហ្នឹង

មែនទែនទៅគាត់ជាសហគ្រិនគំរូមួយដែលបានបង្រៀនក្បួនខ្វះអ្វី​ជប់ហ្នឹងដល់ខ្ញុំ។​សាច់រឿងដែលគាត់កសាងសណ្ឋាគារលំដាប់ផ្កាយ៥​បានរហូតដល់ជាង​១០០សាខា​នៅទូទាំងពិភពលោក​ចេញពីខ្លួនគាត់ដែលគ្មានជំនាញសណ្ឋាគារអ្វីទ្បើយ។​គាត់ខ្វះទីតាំងជប់ទីតាំង​គាត់ខ្វះជំនាញ​គាត់ជប់ជំនាញចេញពីអ្នកជំនាញរបស់អាមេរិក។

៣ ​ធ្វើអ្វីក៏ដោយ ​កុំភ្លេចដើមកំណើតខ្លួន

នេះជាបណ្តាំដែលចាំតពីម្តាយរបស់គាត់។​ ម្តាយរបស់គាត់ជា គំរូសម្រាប់ជីវិតជាសហគ្រិន​របស់លោក Robert។​​ម្តាយគាត់ជាមនុស្សដែលសាមញ្ញ បំផុត​ទោះមិនលុយច្រើន​យ៉ាងណាក៏ដោយ ​សូម្បីតែទ្បានថ្មីក៏គាត់មិនចង់ដូរដែរ​ពោលគឺស៊ូជិះទ្បានធម្មតាគឺបានហើយសម្រាប់គាត់។

គោលការណ៍មិនភ្លេចដើមកំណើតនេះហើយ ​បានធ្វើឲ្យលោក Robert Kuok​យកទៅប្រើក្នុងការរកស៊ីបានយ៉ាងល្អ​ពោលគឺលោកមិនដែលភ្លេចខ្លួនទ្បើយ​គ្រាដែលគាត់នឹងគ្រួសារធ្លាប់ក្រ​ដូចនេះទៅគាត់គ្រប់គ្រងលុយ​ប្រុងប្រយ័ត្នបំផុត។

គួរបញ្ជាក់ថា ​លោក​ Robert ត្រូវបានគេទទួលស្គាល់ថា​គាត់ជាសហគ្រិនដែលពូកែមើលឳកាស​ណាស់។​ គាត់ហ៊ាន​ប្រថុយ​​ពេលដែលមនុស្សច្រើននាក់ទៀត​ខ្លាច មិន​ចាប់ឳកាស​នោះ។​​ ក្រោយ​គាត់បានរកសុី​អស់រាប់ទស្សវត្សមក លោក Robert ​ត្រូវបានគេទទួលស្គាល់ថា​គាត់​ស្តេច​ស្កសរធំបំផុត​របស់ពិភពលោក ​ហើយក៏ជាស្តេចប្រេងឆានៅចិន ​និង​ជាស្តេច​សណ្ឋាគារ​មួយនៅអាសុីផងដែរ។​ 

នៅកម្ពុជា​​សណ្ឋាគារ​​របស់លោក​ត្រូវកំពុងសាងសង់​យ៉ាងសកម្ម​នៅជាប់នឹងកោះពេជ្យ។ លោក Robert បានរំលឹកថា​ជោគជ័យ​នៅក្នុងការរកសុីនាអនាគត​​នឹងកើតទ្បើង​ពេល​អ្នកចេះស្ទង់​ឳកាស​នៅខាងមុខអ្នក​ដោយ​ប្រើវិញ្ញាណទាំង​៥​ឲ្យបានត្រឹមត្រូវ។​ វិញ្ញាណ​ទាំង​៥​នោះ​ត្រូវការ​អ្នកដុសខាត់រាល់ថ្ងៃ​ ឲ្យដូចអ្នកដុសធ្មេញដែរ ទើប​អ្នកអាចពូកែចាប់ឳកាសជោគជ័យបាន៕

អត្ថបទដោយ៖ សំកុសល (អ្នកនិពន្ធសៀវភៅគោលការណ៍រកស៊ីរឹងមាំ)

ប្រភព៖ business-cambodia.com  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK