សូមប្រុងប្រយ័ត្ន ! មានករណីបន្លំលិខិត បង្ខំប្រជាពល​រដ្ឋឲ្យទិញបំពង់ពន្លត់អគ្គីភ័យ
Connect with us

ពីនេះពីនោះ

សូមប្រុងប្រយ័ត្ន ! មានករណីបន្លំលិខិត បង្ខំប្រជាពល​រដ្ឋឲ្យទិញបំពង់ពន្លត់អគ្គីភ័យ

នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ក្រសួង​មហាផ្ទៃ​ បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ ​ក៏ដូច​ជា​​ម្ចាស់​គោល​ដៅ​ទូទាំង​ប្រទេស​ទាំងអស់ មេត្តា​ជ្រាប​ថា​​ សុំកុំ​ទទួល​យក​នៅ​លិខិត​ស្នាម​រឺឬលិខិត​បញ្ជាក់​ណា​មួយ​ ដែល​មិន​មែន​ចេញ​ជាផ្លូវ​ការ​ដោយ​ អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ឬស្នងការដ្ឋាននគរបាល​រាជធានី​-ខេត្ត​ទើបផ្លូវការ ។
សេចក្ដីអំពាវនាវខាងលើនេះ​ បានសរសេរនៅលើផេក នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ កាលពីរសៀលថ្ងៃទី ២២ ខែឧសភា ក្រោយពីមានប្រជាពលរដ្ឋជាច្រេីនបានសួរមក pege​​ របស់នាយកដ្ឋានសួរអំពីកម្លាំងនគរបាលអគ្គីភ័យរៀងរាល់តែងតែដេីរបង្ខំប្រជាពល​រដ្ឋឲទិញបំពង់ពន្លត់អគ្គីភ័យ ឬទាថ្លៃសេវាត្រួតពិនិត្យបំពង់​អគ្គីភ័យ ឬតម្រូវបិទបណ្ណលើបំពង់អគ្គីភ័យរបស់ពួកគាត់ពី១០$ ទៅ២០$ ក្នុងបំពង់។

នាយកដ្ឋានបានបញ្ជាក់ទៀតថា ចំពោះលិខិតបញ្ជាក់ ឬបណ្ណ ដូចបានបង្ហាញជូនខាងក្រោមនេះ គឺអនុវត្តផ្ទុយ ប្រកាសរបស់ ក្រសួងមហាផ្ទៃលេខ ៦៣៨០ ប្រ.ក ស្តីពីការប្រគល់សិទ្ទិត្រួតពិនិត្យសំណង់និងគោលដៅដែលតម្រូវអោយមានប្លង់ប្រពន្ធ័បង្ការ និងពន្លត់អគ្គីភ័យចុះថ្ងៃ ទី១៧ខែកក្កដាឆ្នាំ២០១៩ និង សេចក្តីណែនាំលេខ០១២ ស.ណ.ន របស់អគ្គស្នងការនគរបាលជាតិ ស្តីពីការចេញលិខិត ឬបណ្ណត្រួតពិនិត្យអំពីគុណភាពប្រសិទ្ធិភាពលើឧបករណ៏ សម្ភារ បរិក្ខា បង្ការពន្លត់អគ្គីភ័យនិងការបញ្ជាក់ទទួល ស្គាល់លើប្រពន្ធ័សុវត្ថិភាពបង្ការពន្លត់អគ្គីភ័យតាមគោលដៅ។

ប្រភព៖ news-kh.com

ពីនេះពីនោះ4 hours ago

ចិនប្រកាសរកឃើញវីរុសកូរ៉ូណាក្នុងកេសផ្ទុកបង្គាស្រស់ នាំចូលពីប្រទេសមួយ

ពីនេះពីនោះ7 hours ago

សប្បាយក្លាយជាទុក្ខ​! វីដេអូស្តែងៗនារីម្នាក់រអិលធ្លាក់ទឹកជ្រោះនៅ «ទឹកធ្លាក់ថ្មដាតូច» ត្រូវទឹកហូរគួចយកទៅបាត់ ពេលនេះរកសពឃើញហើយ (មានវីដេអូ)

ពីនេះពីនោះ10 hours ago

រដ្ឋាភិបាល អនុញ្ញាត ឲ្យគ្រឹះស្ថានសិក្សាឯកជន រៀបចំការប្រឡងឌីប្លូម និងបាក់ឌុបរៀងៗខ្លួនបាន រយៈពេល២ថ្ងៃ

ពីនេះពីនោះ11 hours ago

រដ្ឋាភិបាលសម្រេចសងថ្ងៃឈប់ចូលឆ្នាំខ្មែរ រយៈពេល ៥ ថ្ងៃ ដោយមិនបូកបញ្ចូលថ្ងៃសៅរ៍-អាទិត្យ គឺចាប់ពីថ្ងៃទី…

ពីនេះពីនោះ1 day ago

ក្រុមឪពុកម្តាយទារក នាំគ្នាដាក់ពាក្យទៅក្រសួងសុខាភិបាល ប្តឹងម្សៅទឹកដោះគោ Nutrilatt ថាធ្វើឲ្យទារក កើតជំងឺខ្វះគ្រាប់ឈាម និង…

Trending

Copyright © 2019 ANARCHAK