“កំហុស៤យ៉ាង” ដែលធ្វើអោយអ្នករៀនច្រើនឬអានច្រើនដែរ តែមិនសូវជោគជ័យនឹងគេ
Connect with us

គួរដឹង

“កំហុស៤យ៉ាង” ដែលធ្វើអោយអ្នករៀនច្រើនឬអានច្រើនដែរ តែមិនសូវជោគជ័យនឹងគេ

“កំហុស៤យ៉ាង” ដែលធ្វើអោយអ្នករៀនច្រើនឬអានច្រើនដែរ តែមិនសូវជោគជ័យនឹងគេ៖

១) រៀនដើម្បីរៀន៖

រៀនច្រើនប៉ុន្តែមិនហ៊ានអនុវត្ត ខ្លាចខាត ខ្លាចបរាជ័យ ឬចាំពេលនេះចាំពេលនោះ។ល។

២) ធ្វើដែរតែចាប់ច្រើនមុខពេក៖

ប្រកបរបរឬវិនិយោគច្រើនមុខក្នុងពេលតែមួយ ខ្វះទាំងទុន ខ្វះទាំងពេលវេលា ខ្វះទាំងជំនាញនិងចំណេះដឹងច្បាស់លាស់។

៣) យកគំនិតគេទាំងស្រុងមកអនុវត្ត៖

បញ្ហាធំរបស់មនុស្សជាច្រើនគឺចង់ជោគជ័យដូចអ្នកដទៃដោយមិនដឹងថាខ្លួនមានចំណេះ ជំនាញ និងចំណង់បែបណា។ ហើយក្នុងស្ថានភាពដែលខ្លួនកំពុងធ្វើ តើត្រូវច្បិចយកគំនិតគេមកកែខៃច្នៃបែបណាដើម្បីអនុវត្តបានជោគជ័យ? នេះហៅថាធ្វើតាមគម្ពីរមិនចេះបត់បែន។

៤) ឆាប់បោះបង់ឬចង់មានលឿនពេក៖

កិច្ចការអ្វីក៏ដោយ ត្រូវការការលៈបង់ ភាពអំណត់ និងការគិតវែងឆ្ងាយ។ មិនមែនមានឧបសក្គចេះតែរាថយនោះទេ ពោលគឺត្រូវចេះដោះស្រាយបញ្ហាដោយបញ្ញា កុំលោភលន់។ ប្រៀបដូចសុភាសិតចិនដែលថា៖ “ត្រឹមហូបបាយបួស៣ថ្ងៃកុំចង់ឡើងឋានសួគ៌”។

អត្ថបទ៖ លោកគ្រូ Ngeth Chou

Trending

Copyright © 2019 ANARCHAK