ពាក់​ចិញ្ចៀន​ខុស​ពី​ក្បួន ៤ ចំនុចនេះកុំសួរហេតុអីខ្លួនជួបតែរឿងស៊យ លុយចេញរហូត!
Connect with us

គួរដឹង

ពាក់​ចិញ្ចៀន​ខុស​ពី​ក្បួន ៤ ចំនុចនេះកុំសួរហេតុអីខ្លួនជួបតែរឿងស៊យ លុយចេញរហូត!

យោង​តាម​ក្បួនហុងស៊ុយ ការ​ពាក់​ចិញ្ចៀន​មិន​មែន​ចេះ​តែ​ពាក់​ឲ្យ​តែ​បាន គឺ​ត្រូវ​មាន​របៀប​ពាក់​ត្រឹម​ត្រូវ បើ​ពាក់​ខុស​ពី​ក្បួន អាច​នាំ​គ្រោះ​ចង្រៃ​ដល់​ខ្លួន ទាំង​មិន​ដឹង។ ខាង​ក្រោម​នេះ​គឺ​ជារបៀប​ពាក់​ចិញ្ចៀន​​ទាំង​៤​ដែល​គួរ​ជៀសវាង បើ​មិន​ចង់​ជួប​គ្រោះ​ចង្រៃ​ទេ​នោះ។

១. ពាក់​ចិញ្ចៀន​មាន​រាង​ចម្លែក

គេ​សង្កេត​ឃើញ​ថា យុវវ័យ​បច្ចុប្បន្នតែង​ពាក់​ចិញ្ចៀន​ម៉ូដ​ប្លែក​ដូច​ជា​ក្បាល​ខ្មោច ក្បាល​តោ​ ដែល​ត្រូវ​គេ​ជឿ​ថា​នឹង​មាន​បារមី​ជួយ​ឲ្យ​រក​ស៊ី​មាន​បាន តែ​តាម​ការ​ពិត ការ​ពាក់​បែប​នេះ​គឺ​មាន​គ្រោះ​ថ្នាក់​បំផុត ព្រោះ​រូប​រាង​ចម្លែក​ទាំង​នេះ​មាន​រូប​ភាព​មិន​វិជ្ជមាន នាំ​មក​នូវ​ការ​រាំង​ស្ទះ​ដល់​ការងារ ក៏​ដូច​ជា​សុខ ភាព។ ដូច​នេះ​ហើយ អ្នក​គ្រប់​គ្នាគួរ​ជ្រើស​ចិញ្ចៀន​ម៉ូដ​សាមញ្ញ​មានរាង​មូល​ដែល​តំណាង​ឲ្យ​ការ​ជួបជុំ​គ្រួសារ​គឺ​ល្អ​បំផុត។

២. ចិញ្ចៀន​អាពាហ៍ពិពាហ៍​ត្រូវ​ពាក់​នៅ​ម្រាម​ដៃ​នាង

ម្រាម​ដៃ​នាង ​គឺ​​តំណាង​តែ​មួយ​គត់​សម្រាប់​ជីវិត​គូ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្នុង​ចំណោម​ម្រាម​ទាំង​អស់ ម្រាម​ដៃ​នាង​គឺ​ជា​ម្រាម​ដែល​មាន​កម្លាំង​ខ្សោយ​ជាង​គេ ដូច​នេះ​ហើយ ពេល​ពាក់​ចិញ្ចៀន​ដៃ​នាង​ គឺ​ប្រៀប​ដូច​បន្ថែម​កម្លាំង​ឲ្យ​មនោសញ្ចេតនា​របស់​អ្នក​ដូច​គ្នា។ ហេតុ​នេះ​ហើយ ចិញ្ចៀន​អាពាហ៍ពិពាហ៍ ប្រសិន​បើ​ពាក់​គឺ​ត្រូវ​ពាក់​នៅ​ម្រាម​ដៃ​នាង មិន​អាច​ពាក់​នៅ​ម្រាម​ផ្សេង​ឡើយ។ ប្រសិន​ជា​ម្រាម​ដៃ​នាង​មាន​បញ្ហា គឺ​ត្រូវ​ដោះ​ចេញ​តែ​ម្ដង មិន​គួរ​ពាក់​ម្រាម​ផ្សេង​ឡើយ។

៣. ចិញ្ចៀន​អាពាហ៍ពិពាហ៍​​មិន​គួរ​មាន​រាង​ខុស​គ្នា​ខ្លាំង​ពេក

អត្ថន័យ​នៃ​ចិញ្ចៀន​រៀបការ គឺ​ចង​ភ្ជាប់​ប្ដី​ប្រពន្ធឲ្យ​ស្អិត​រមួត ដូច​នេះ​ហើយ នៅ​ពេល​ទៅ​រើស​ចិញ្ចៀន​អាពាហ៍ពិពាងហ៍ គូ​ស្នេហ៍​ទាំង​ឡាយ​មិន​គួរ​រើស​យក​ម៉ូដ​ដែល​មាន​រាង​ខុស​គ្នា​ខ្លាំង​ពេក​ឡើយ។ ព្រោះ​បើ​មាន​រាង​ខុស​គ្នា​ពេក នឹង​ធ្វើ​ឲ្យ​ប្ដី​ប្រពន្ធ​មាន​ចិត្ត​គំនិត​មិន​ស្រប​គ្នា ងាយ​ឆុង​គ្នា បណ្ដាល​ឲ្យ​មាន​ជម្លោះ​ឥត​ល្ហែរ។

៤. ពាក់​ចិញ្ចៀន​ពណ៌​មិន​ត្រូវ​នឹង​ធាតុ​របស់​ខ្លួន​ឯង

មនុស្ស​ម្នាក់​ៗ​កើត​មក សុទ្ធ​តែ​មាន​ធាតុ​ផ្សេង​គ្នា ត្រូវ​នឹង​ពណ៌​ខុស​គ្នា។ ការ​ពាក់​ចិញ្ចៀន​ក៏​ដូច​គ្នា​ដែរ ខណៈ​ធាតុ​ខ្លះ​ត្រូវ​នឹង​ពណ៌​ស គួរ​ពាក់​ចិញ្ចៀន​ប្លា​ទី​នស បើ​ត្រូវ​ជាមួយ​ពណ៌​មាស គួរ​ពាក់​ចិញ្ចៀន​មាស​គីឡូ។ ជៀសវាង​ការ​ពាក់​ចិញ្ចៀន​ពណ៌​ឆុង​នឹង​ធាតុ​ខ្លួន​ឯង ​នាំ​មក​រឿង​មិន​ល្អ ខូច​ខាត​សុខភាព លុយ​ហូរ​ចេញ​មិន​ឈប់៕

ប្រភព៖ Phunutoday

 ប្រែ​សម្រួល៖ Caramel

ដកស្រង់ដោយ៖ kanha.sabay.com.kh

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK