ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំពីវីធីការពារ "រន្ទះបាញ់" និងការជួយសង្គ្រោះ
Connect with us

គួរដឹង

ត្រូវដឹង! វេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំពីវីធីការពារ “រន្ទះបាញ់” និងការជួយសង្គ្រោះ

​អាជ្ញាធរ​កាលពី​ពេលថ្មីៗនេះ​បាន​ប្រកាស​ឱ្យ​ដឹង​ថា​ ​នៅ​ខែ​មេសា​ ​កម្ពុជា​នឹង​រង​អាកាសធាតុ​ក្តៅ​ខ្លាំង​ ​ព្រមទាំង​អាច​ប្រឈម​នឹង​បាតុភូត​ផ្គរ​ ​រន្ទះ​ ​និង​ខ្យល់​កន្ត្រាក់​ ​ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ទាំងនោះ​។​

​ជា​ការពិត​ណាស់​ ​រដូវភ្លៀង​ឆ្នាំនេះ​បាន​ចាប់ផ្តើម​ហើយ​ ហើយ​​នៅ​កម្ពុជា​គេ​សង្កេតឃើញ​ថា​ ​ជា​រៀងរាល់​ឆ្នាំ​កសិករ​ដែល​កំពុង​ធ្វើការ​ភ្ជួរ​រា​ស​ដក​ស្ទូង​ច្រូតកាត់​ ​ឬ​ក្មេងៗ​ដើរចេញ​ទៅ​ឃ្វាលគោ​នៅតាមវាលស្រែ​បាន​ស្លាប់​ ​និង​រង​រ​បូស​ដោយសារតែ​បាតុភូត​រន្ទះបាញ់​។​ ​ជុំវិញ​ករណី​រន្ទះបាញ់​នេះ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​ពន្យល់​ថា​ ​រន្ទះ​ជាទូទៅ​តែងតែ​បាញ់​ទៅលើ​វត្ថុ​ដែល​មាន​ក​ម្ពស់​ខ្ពស់​ជាងគេ​ ​និង​វត្ថ​ចម្លង​អគ្គិសនី​នានា​នៅ​ក្នុង​ទឹក​ ​ព្រមទាំង​វត្ថុ​ងាយ​ចម្លង​ផ្សេងៗ​ទៀត​។​

​ដើម្បី​ការពារ​ខ្លួន​ពី​រន្ទះបាញ់​ក្នុង​រដូវភ្លៀង​ ​លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​គន្លឹះ​ការពារ​សំខាន់​ៗ​មួយ​ចំនួន​ដូច​ខាងក្រោម​៖​

​ទី​១​ ​គឺ​ការពារ​ខ្លួនឯង​នៅ​តាម​ទី​វាលស្រែ​ឬ​នៅក្រៅផ្ទះ​

*​កុំ​រត់ទៅ​ជ្រក​ក្រោម​ដើមឈើ​ ​និង​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពីដើម​ឈើ​

*​បើ​អ្នក​នៅកន្លែង​ខ្ពស់​ត្រូវ​ប្រញាប់​ចុះទៅ​នៅ​ក្រោម​ ​ឧទាហរណ៍​បើ​អ្នក​នៅ​លើ​ទួល​ត្រូវ​ចុះទៅ​នៅ​ក្នុង​ទួល​។​

*​ចៀសវាង​ការ​ប្រើ​ឆ​័​ត្រ​ទទូរ​ដើ​រទាំង​កណ្ដាល​ស្រិចៗ​ ​ព្រោះ​ប្រឈម​នឹង​ការ​រន្ទះបាញ់​ដែរ​

*​ត្រូវ​រក្សាខ្លួន​ឱន​ចុះ​ឱ្យ​បាន​ទាប​ជាង​វត្ថុ​នានា​ដែល​នៅ​ជុំវិញ​ខ្លួន​ ​តែ​មិន​ត្រូវ​អង្គុយ​ ​ឬ​ក្រាប​ផ្ទាល់​ដី​ឡើយ​

*​ចៀសវាង​នៅ​ក្នុង​ស្រែ​ ​បឹង​ ​ទន្លេ​ ​ពេល​មេឃ​ខ្មៅ​មី​ដេ​ដាស​លាយឡំ​ផ្គរ​ ​ផ្លេកបន្ទោរ​ ​កល់​រក​ភ្លៀង​

*​បើ​មាន​ភ្លៀង​គួរ​ចូលក្នុង​ផ្ទះ​

​ទី​២​. ​វិធីការ​ពារ​ខាងក្នុង​ ​និង​នៅ​ជុំវិញ​ផ្ទះ​

*​កុំ​លាងដៃ​ ​កុំ​ងូតទឹក​ ​ពេល​មេឃ​មាន​ផ្គរ​ ​មាន​ផ្លេកបន្ទោរ​ ​កល់​រក​ភ្លៀង​

*​កុំ​អង្គុយ​ជិត​បង្អួត​

*​កុំ​ឈ​រលើ​បី​តុង​ស៊ីម៉ងត៍​ ​ព្រោះ​ក្នុង​នោះ​មាន​ដែក​ដែល​បង្កប់​ដើម្បី​ភាព​រឹង​មាំ​នៃ​បី​តុង​

*​កុំ​ផ្អែក​នឹង​ជញ្ជាំង​ស៊ីម៉ងត៍​ ​ព្រោះ​ក្នុង​នោះ​គេ​ខ្សែភ្លើង​ ​ដែក​

*​ចៀសវាង​មើល​ទូរទស្សន៍​ ​និង​ប្រើ​ទូរសព្ទ​មាន​ខ្សែ​ ​ពេល​មេឃ​មាន​ផ្គ ​មាន​ផ្លេកបន្ទោរ​ ​កល់​រក​ភ្លៀង​

*​កុំ​ទៅ​ឈរ​ជិត​របង​ដែក​ ​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​យ៉ាងហោចណាស់​៩​ម៉ែត្រ​ពីរ​បង​ដែក​នោះ​

​អ្វី​ដែល​លោក​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​រៀបរាប់​នៅ​ខាងលើ​នេះ​ ​គឺ​សុទ្ធតែ​ជា​របស់​ចម្លង​ច​ន្ត​រ​អគ្គិសនី​ ​ដែល​មនុស្ស​គ្រប់គ្នា​គប្បី​គួរ​អនុវត្ត​ ​ដើម្បី​ការពារ​ខ្លួន​ពី​ការ​រន្ទះបាញ់​នៅ​ក្នុង​រដូវភ្លៀង​។​

​ក្នុង​វែ​ប​សាយ​ការិយាល័យ​សេវាកម្ម​អន្តរជាតិ​ផ្នែក​ធាតុអាកាស​របស់​សហរដ្ឋអាមេរិក​ (​National​ ​Weather​ ​Service​) ​បាន​សរសេរ​បង្ហាញ​ថា​ ​ជាទូទៅ​ក្នុងចំណោម​មនុស្ស​១​០​០​នាក់​ ​ដែល​ត្រូវ​រន្ទះបាញ់​ ​គឺ​មានតែ​មនុស្ស​១​០​%​ប៉ុណ្ណោះ​ ​ដែល​ស្លាប់​បាត់បង់ជីវិត​។​ ​ក៏ប៉ុន្តែ​៩​០​%​ទៀត​ ​ដែល​បាន​រួច​រស់​ជីវិត​តែង​ទទួលរង​របួស​ ​និង​ធ្លាក់ខ្លួន​ពិការ​ ​បាត់​ការ​ចងចាំ​ ​ដោយ​ប្រការ​ផ្សេងៗ​ ​ដែល​មិន​អាច​ឱ្យ​ជនរងគ្រោះ​វិល​មក​សភាព​ដូចដើម​វិញ​។​

​ទាក់ទង​នឹង​ការសង្គ្រោះ​មនុស្ស​រងគ្រោះ​ពី​ការ​រន្ទះបាញ់​វិញ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​ណែនាំ​ថា​ ​ប្រការ​ដែល​សំខាន់​បំផុត​ ​គឺ​ត្រូវធ្វើ​ចលនា​បេះដូង​ (C​P​R) ​សង្គ្រោះ​អ្នក​សន្លប់​បាត់​ដង្ហើម​ ​ហើយ​បន្ទាប​មក​ត្រូវ​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់​ ​ដើម្បី​ទទួល​បានការ​ព្យាបាល​បាន​ទាន់ពេល​វេលា​។​ ​ការបញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេញ​បាន​ទាន់ពេល​វេលា​ ​ពេទ្យ​នឹង​ព្យាបាល​គ្រឿងក្នុង​របស់​គាត់​ ​ព្រោះថា​ជាទូទៅ​គេ​ខ្លាច​បំផុត​ការ​ប៉ះទង្គិច​ខួរក្បាល​ ​និង​សរីរាង្គ​គ្រឿងក្នុង​របស់​ជនរងគ្រោះ៕

ប្រភព៖ www.interconrooster.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK