មេ Twitter ហ៊ានប្រឈមមុខបញ្ហាធំ​ជាមួយ ដូណាល់ ត្រាំ ក្រោយចេញមុខការពារបណ្តាញសង្គមរបស់ខ្លួន!
Connect with us

ថ្មីៗ

មេ Twitter ហ៊ានប្រឈមមុខបញ្ហាធំ​ជាមួយ ដូណាល់ ត្រាំ ក្រោយចេញមុខការពារបណ្តាញសង្គមរបស់ខ្លួន!

(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ចំពោះមុខភាពតានតឹងរវាងលោក ដូណាល់ ត្រាំ និងបណ្តាញសង្គម Twitter នាយកប្រតិបត្តិក្រុមហ៊ុន Twitter លោក ជែក ដូសី (Jack Dorsey) បានចេញមុខការពារ​ការសម្រេចចិត្តរបស់បណ្តាញសង្គមលោក ដែលបានធ្វើសកម្មភាពត្រួតពិនិត្យ លើការបង្ហោះសាររបស់លោកប្រធានាធិបតីអាមេរិក ជាលើកដំបូងបំផុតពាក់ព័ន្ធការបោះឆ្នោតនៅប៉ុន្មានខែខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០។

លោក Jack បានគូសបញ្ជាក់ថា ការដែលបណ្តាញសង្គម Twitter បានសម្រេចចិត្តដាក់សញ្ញាប្រុងប្រយ័ត្នលើសារមួយចំនួនរបស់លោក ត្រាំ ដោយសារតែហេតុផលថា អត្ថន័យក្នុងសារទាំងនោះអាចធ្វើឲ្យប្រជាជនអាមេរិក​ដែលជាអ្នកអានយល់ខុសថា ពួកគេមិនចាំបាច់ត្រូវធ្វើការចុះឈ្មោះទេ ដើម្បីទទួលបានសន្លឹកឆ្នោត។​​ ក្នុងសារដែលខ្លួនបានបង្ហោះលើ Twitter លោក ត្រាំ បានចោទអភិបាលរដ្ឋកាលីហ្វរញ៉ា ដែលមកពីបក្សប្រជាធិបតេយ្យថា បានផ្ញើសន្លឹកឆ្នោតសម្រាប់បោះតាមអ៉ីម៉ែល ទៅកាន់អ្នកទាំងឡាយដែលរស់នៅក្នុងរដ្ឋកាលីហ្វរញ៉ាដោយមិនខ្វល់ថា ពួកគេមានប្រវត្តិមកពីណា ឬមកស្នាក់នៅក្នុងរដ្ឋនេះដោយរបៀបណាឡើយ ហើយលោកបានព្រមានថា ច្បាស់ជានឹងមានការក្លែងបន្លំសន្លឹកឆ្នោតយ៉ាងសម្បើម នៅក្នុងការបោះឆ្នោតខែវិច្ឆិកា។ លោក ត្រាំ បានធ្វើការចោទប្រកាន់បែបនេះ ដោយពុំមានភស្តុតាងឡើយ។

ការបង្ហោះសារខាងលើរបស់លោក ត្រាំ ក៏ត្រូវបាន Twitter ភ្ជាប់ជាមួយនូវស្លាកសញ្ញាឲ្យប្រុងប្រយ័ត្ន ដែលនៅពេលអ្នកអានចុចលើនោះ នឹងចូលដល់សេចក្តីរាយការណ៍ព័ត៌មាន ដែលបានពន្យល់បកស្រាយថា ការអះអាងរបស់លោក ត្រាំ គឺមិនពិត។ ប្រការនេះបានធ្វើឲ្យលោក ត្រាំ ចោទប្រកាន់ Twitter ថា កំពុងដាក់គំនាបលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ហើយជ្រៀតជ្រែករឿងបោះឆ្នោត។ លោកប្រធានាធិបតីអាមេរិក បានព្រមានចេញចំណាត់ការរឹតបន្តឹង ឬមួយក៏បិទបណ្តាញសង្គមអាមេរិកចោលថែមទៀតផង។ បើតាមសេតវិមាន លោក ត្រាំ នឹងចេញបទបញ្ជាប្រតិបត្តិមួយ ពាក់ព័ន្ធបណ្តាញទំនាក់ទំនងសង្គមក្នុងពេលឆាប់ៗនេះ។

គួរជម្រាបថា លោកនាយកប្រតិបត្តិរបស់ Twitter ក៏បានឆ្លើយតបចំពោះនាយកប្រតិបត្តិបណ្តាញសង្គម Facebook គឺលោក ម៉ាក ហ្សាក់ខឺប៊ឺក (Mark Zuckerberg) ផងដែរ។ លោក Jack Dorsey បានលើកឡើងថា ការត្រួតពិនិត្យលើសារដែលបង្ហោះ​ដោយអ្នកនយោបាយនៅលើ Twitter មិនមែនធ្វើឲ្យប្រព័ន្ធបណ្តាញសង្គម ក្លាយជាអ្នកកាត់សេចក្តីថា រឿងអ្វីពិត ឬអ្វីមិនពិតឡើយ បន្ទាប់ពីលោក Zukerberg បាននិយាយថា Facebook មិនគួរដើរតួនាទីជាអ្នកកាត់ក្តី​នៃការពិតចំពោះអ្វីដែលអ្នកប្រើប្រាស់ បានបង្ហោះលើអ៉ីនធើណែតនោះទេ។ លោក Mark បានបញ្ជាក់ថា Facebook មិនមានគោលការណ៍ត្រួតពិនិត្យសារ​ដែលអ្នកនយោបាយបង្ហោះលើបណ្តាញសង្គមខ្លួនឡើយ គឺទុកឲ្យខាងសារព័ត៌មានជាអ្នកបកស្រាយតាមក្រោយទៅចុះ៕

ប្រភព Freshnews

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK