មេរៀនជីវិត៖ អាថ៌កំបាំងនៃជីវិតរបស់យើង
Connect with us

គួរដឹង

មេរៀនជីវិត៖ អាថ៌កំបាំងនៃជីវិតរបស់យើង

* នៅមុនពេលដែលអ្នកឈានជេីងចូលនិវត្តន៍ សូមអ្នកកុំខ្លាចអ្វីឲ្យសោះ …កុំស្ដាយកម្លាំង… ធ្វើអ្វីៗទាន់នៅពេញកម្លាំង ហើយនៅក្រោយពេលដែលអ្នកចូលនិវត្តន៍ហើយ សូមអ្នកកុំស្ដាយស្រណោះអ្វីទាំងអស់ ព្រោះអ្វីដែលអ្នកត្រូវធ្វើ អ្នកបានធ្វើរួចហើយទេតើ!

* សូមអ្នករីករាយនឹងជីវិតរបស់អ្នក​ ដូចជាដើរកម្សាន្តទេសចរណ៍ ទាន់អ្នកនៅមានឱកាស ហើយអ្នកកុំចាំរហូតដល់ពេលដែលអ្នកដើរលែងរួច​ ទើបអ្នកស្ដាយក្រោយនោះ!

* ប្រសិនបើអ្នកមានពេល សូមអ្នកឧស្សាហ៍ជួបញាតិមិត្តចាស់ៗរបស់អ្នកឲ្យបានញឹកញាប់ផង​ ហើយការជួបជុំនេះ​ គឺវាមិនមែនសំដៅតែទៅលើការសុីផឹកនោះទេ គឺវាមានន័យថា អ្នកបានដឹងយ៉ាងច្បាស់ថា អ្នកលែងមានសល់ពេលច្រេីនទៀតហេីយ​ គឺអ្នកនៅសល់ពេលកាន់តែតិចហើយ តេីអ្នកដឹងដែរឬទេ?

* សូមមេត្តាចងចាំថា ប្រាក់ដែលអ្នកទុកក្នុងធនាគារនោះ​ វាមិនប្រាកដថា​ វាជារបស់អ្នកនោះទេ បេីអ្នកត្រូវចាយ …ចាយទៅ …ចាយ​ ដើម្បីវាធ្វេីឲ្យអ្នកសប្បាយចិត្ត ណា!

* ប្រសិនបេីអ្នកចង់ញុំាអ្វី សូមអ្នកញុំាទៅ សំខាន់ឲ្យតែវាធ្វើឲ្យអ្នកសប្បាយចិត្ត ហើយបើអ្នកញុំាទៅ​ វាធ្វើឲ្យសុខភាពល្អ សូមអ្នកញុំាវាឲ្យញឹកញាប់ចុះ …តែបើអ្នកញុំាទៅ​ វាប៉ះពាល់ដល់សុខភាពរបស់អ្នកដូចជាស្រា សូមអ្នកញុំាតិចៗចុះ ហើយអ្នកកុំតមឲ្យសោះណា ប្រយ័ត្នស្ដាយក្រោយ!

* ប្រសិនបើអ្នកឈឺ អ្នកត្រូវប្រញាប់ទៅពេទ្យដេីម្បីទទួលការព្យាបាល ទោះបីជាអ្នកមាន​ ឬ​ក្រក៏ដោយ ហើយអ្នកត្រូវដោះស្រាយបញ្ហាសំខាន់ៗ​ ដូចជាបណ្ដាំកេរមរតកឲ្យរួចរាល់ ព្រមទាំងកុំព្រួយបារម្ភពេកនៅពេលដែលអ្នកឈឺ ព្រោះជីវិតរបស់យើងគឺ កើត ចាស់ ឈឺ ស្លាប់ គឺវាចៀសមិនផុតទេ!

* ឥឡូវយើងគិតឡើងវិញ បើព្រួយបារម្ភទៅ​ អ្នកជាសះស្បើយ អ្នកព្រួយបារម្ភទៅ!

* បើព្រួយបារម្ភហើយ អ្នករស់បន្តទៀតបាន អ្នកព្រួយបារម្ភទៀតទៅ!

* បើព្រួយបារម្ភហើយ​ វាធ្វើឲ្យអ្នកសប្បាយចិត្ត សូមអញ្ជើញព្រួយបារម្ភទៀតទៅ!

* ណ្ហើយ! កូនៗរបស់យើងចេះស្វែងរកអនាគតរបស់គេដោយខ្លួនគេហើយ!

* ណ្ហើយ! សូមអ្នកយកចិត្តទុកដាក់មើលរាងកាយដ៏ចាស់របស់អ្នកទៅ! ប្រាក់ដែលអ្នករកបាន អ្នកត្រូវតែទុកវាចាយនៅពេលដែលអ្នកចាស់ទៅ!

* សូមអ្នកមើលថែទាំប្ដី​ ឬ​ ប្រពន្ធរបស់អ្នកឲ្យបានល្អទៅ ព្រោះអ្នកមិនដឹងថា តើនរណាម្នាក់ដែលត្រូវស្លាប់មុននោះទេ! អ្នកគួរឆ្លៀតទៅលេងមិត្តចាស់ផងទៅ បើឆ្លៀតបាន ព្រោះអ្នកអស់ពេលហើយ!

* ឥឡូវនេះ​ ទាន់អ្នកនៅដកដង្ហើម សូមអ្នកញញឹម​ និងសើចមួយទៅមើល!

ប្រភព៖ ទុត​ បូ

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK