សម្ដេច ស ខេង​៖ ពលរដ្ឋ​អាច​ខ្ចី​យានជំនិះ​គ្នា​បើកបរ​បាន ដោយ​មិន​ខុសច្បាប់​នោះទេ លើកលែងតែ​បង្កកំហុស​
Connect with us

ថ្មីៗ

សម្ដេច ស ខេង​៖ ពលរដ្ឋ​អាច​ខ្ចី​យានជំនិះ​គ្នា​បើកបរ​បាន ដោយ​មិន​ខុសច្បាប់​នោះទេ លើកលែងតែ​បង្កកំហុស​

​ភ្នំពេញ​៖ ពលរដ្ឋ​អាច​ខ្ចី​យានជំនិះ​គ្នា​បើកបរ​ទៅវិញទៅមក​បាន ដោយ​មិន​ខុសច្បាប់​នោះទេ លើកលែងតែ​បង្កកំហុស​ប៉ុណ្ណោះ ទើប​មានការ​អនុវត្ត​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក​។ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថ្លែង​បែបនេះ នៅក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ ស្ដីពី​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នា​ព្រឹក​ថ្ងៃទី​២៧ ឧសភា​នេះ​។​

សម្ដេច ស ខេង ប្រាប់​ពលរដ្ឋ​ថា កុំ​មានការ​ព្រួយបារម្ភ​ខ្លាំងពេក​លើ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នេះ រហូតដល់​មិន​ហ៊ាន​ខ្ចី​យានជំនិះ​គ្នា​បើកបរ​នោះ​។ បើតាម​សម្ដេច ស ខេង ពលរដ្ឋ​អាច​ខ្ចី​យានជំនិះ​គ្នា​ធម្មតា​។​

​ឆ្លើយតប​នឹង​កង្វល់​ពលរដ្ឋ ដែល​បារម្ភ​ពី​ការខ្ចី​យានជំនិះ​គ្នា​ជិះ ដោយ​គ្មាន​ក្រដាស ឬ​ឯកសារ​ជាប់​ខ្លួន​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ដូច្នេះ​ថា​៖«​បើ​ខ្ចី​(​ម៉ូតូ ឬ​ឡាន​)​គេ​មក​ប្រើ គឺ​ប្រើ​ទៅ​គ្មាន​អី​។ (​បើ​ខ្ចី​)​ឡាន​ក៏​បើក​ទៅ ម៉ូតូ​ក៏​បើក​ទៅ​។ ចៀសវាង​តែ​ម្យ៉ាង​ទេ កុំ​ឱ្យតែ​បុក​គេ ហើយ​កុំ​ធ្វើ​ខុសច្បាប់ បានន័យថា​បើក​ឱ្យ​វា​ត្រូវ​ច្បាប់ មាន​ពី​ណា​គេ​ឆែក​ឯណា ហើយ​វា​មិនមែនជា​ការដាក់​កុងត្រូល​ត្រួតពិនិត្យ​រដ្ឋបាល​ទេ ទាល់​កាលណា​គាត់​ខុស​ទើបបាន​ឃាត់​។ តែ​កាលណា​ខុសគេ​ឃាត់​នោះ គេ​សួរ​ហើយ “​ក្រដាស​ស្នាម​នៅឯណា​” អា​ឡាន​ខ្ចី​គេ​អត់​មាន​ក្រដាស​ស្នាម អាហ្នឹង​ខុស​ហើយ​។ តែ​ប៉ុណ្ណឹង​តើ​…»​។​

​កន្លងមក​នគរបាល​ចរាចរណ៍ បានកំណត់​យក​បទល្មើស​អាទិភាព​តែ​១៦​ប៉ុណ្ណោះ ដើម្បី​មក​អនុវត្ត​ក្នុងនោះ​មាន​បទល្មើស​ម៉ូតូ​ចំនួន​៧ និង​បទល្មើស​បើកបរ​រថយន្ត​ចំនួន​៩​។ បទល្មើស​ម៉ូតូ​ចំនួន​៧ ដែល​នឹង​អនុវត្ត​លើ​ទោចក្រយានយន្ត​នោះ​រួមមាន​៖ មិន​ពាក់មួក​សុវត្ថិភាព​, ស្រវឹង​, មិន​គោរព​ភ្លើង និង​ស្លាក​សញ្ញា​, ល្មើស​ការបត់ និង​វ៉ា​ជែង​, ដឹក​លើ​ចំណុះ​, គ្មាន​ស្លាក​លេខ និង ប្រើប្រាស់​ទូរស័ព្ទ​ដោយ​គ្មាន​កាស​។ 

​ដោយឡែក​បទល្មើស​រថ​យន្ត​ទាំង​៩ រួមមាន​៖ ល្បឿន​, ស្រវឹង​, គ្មាន​បណ្ណ​បើកបរ​, មិន​គោរព​ភ្លើង​សញ្ញា​, ល្មើស​ក្នុងការ​បទ និង​វ៉ា​ជែង​, មិន​ពាក់​ខ្សែក្រវ៉ាត់​, ដឹក​លើស​ចំណុះ​, គ្មាន​ស្លាក​លេខ និង និយាយ​ទូរស័ព្ទ​ដោយ​គ្មាន​ឧក​រណ៍​ភ្ជាប់​សំឡេង​។​

​ដូច្នេះ​ពលរដ្ឋ​ដែល​បើកបរ​លើ​ដងផ្លូវ បើទោះជា​ខ្ចី​យានជំនិះ​គេ​ជិះ​ក៏ដោយ ត្រូវ​អនុវត្តតាម​គោលការណ៍​ចរាចរណ៍​ខាងលើនេះ នោះ​មន្ត្រី​ចរាចរណ៍​នឹង​ឃាត់​ទេ​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ស ខេង ។​

​តែ​យ៉ាងណា​ពលរដ្ឋ និង​អ្នកធ្វើដំណើរ​ខ្លះ​ថា ក៏​មានការ​រអ៊ូរទាំ​ចំពោះ​មន្ត្រីនគរបាល ដែល​តែងតែ​ឃាត់​យានយន្ត ហើយ​សួររក​ឯកសារ​ផ្សេងៗ​ជាដើម បើទោះជា​ពួកគេ​បើកបរ​ត្រឹមត្រូវ​តាមច្បាប់​ក៏ដោយ​។ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ លោក នេ​ត សាវឿន ដែល​ទទួលបាន​ព័ត៌មាន​នេះ បាន​បញ្ជា​ឱ្យ​ស្នងការ​រាជធានី​-​ខេត្ត បញ្ឈប់​សកម្មភាព​ដាក់​កុងត្រូល​ត្រួតពិនិត្យ និង​ឃាត់​ពលរដ្ឋ​បែបនេះ​ទៀត ពោលគឺ​ត្រូវ​ឃាត់​តែ​យានយន្ត​ណា ដែល​មិន​គោរព​តាម​បទល្មើស​អាទិភាព​តែ​១៦​ប៉ុណ្ណោះ​។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​រូបនេះ បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ស្នងការ​រាជធានី​-​ខេត្ត និយាយ​គ្នា​ឡើងវិញ​ចុងក្រោយ ទី​១ ឈប់​ដាក់​ប៉ា​រ៉ា​ស់​តាមផ្លូវ ចេះ​ការពារ​ខ្លួនឯង​យ៉ាងម៉េច ហៅ​ឡាន​យ៉ាងម៉េច​ការពារ​ខ្លួនឯង​ទៅ​…​។ ទី​២ បាន​និយាយ​ច្បាស់​ជាមួយគ្នា​ហើយ ថា​ទាល់តែ​(​អ្នកបើកបរ​)​ល្មើស​ចាំ​ហៅ​គេ​(​ពិនិត្យ​) មិនមែន​ហៅ​គេ​ពិនិត្យ​ទេ ទាល់តែ​ល្មើ​សបាន​យើង​ហៅ​គេ​»​។​

​លោក ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ ទទួលបន្ទុក​ផ្នែក​ចរាចរណ៍ ធ្លាប់បាន​អះអាងថា ប្រាក់​ដែល​បាន​ពី​ការផាកពិន័យ​បទល្មើស​ចរាចរណ៍ នឹង​ផ្ដល់​៧០​ភាគរយ ទៅ​នគរបាល​ចរាចរណ៍ ដែល​ចុះ​អនុវត្ត​ផ្ទាល់ ហើយ​២៥​ភាគរយ ប្រគល់​ទៅ​អង្គភាព ចំណែក​៥​ភាគរយ​ទៀត ត្រូវ​បង់​ចូល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ លោក បញ្ជាក់ថា គោលបំណង​នៃ​ផាកពិន័យ និង​ដំឡើង​ប្រាក់​ពិន័យ​ពី​៣​ទៅ​៥​ដង​នេះ មិនមែន​ចង់បាន​ប្រាក់​ឡើយ គឺ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​៕

ប្រភព៖ thmeythmey.com  

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK