ពួកគេជានរណា
មកដឹងពី! រឿងរ៉ាវជួញដូរមនុស្សដ៏រន្ធត់ នាសម័យបុរាណ
ស្អែកនេះ គឺជាទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ។ ឆ្លៀតក្នុងឱកាសនេះ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ សូមរំលឹករឿងរ៉ាវខ្លះនៃការជួញដូរទាសករដ៏រន្ធត់ នាសម័យបុរាណ ដែលយើងគួរតែយល់ដឹង។
កាលពីសម័យបុរាណ តាមបណ្តាប្រទេសនីមួយៗ មានការបែកចែកវណ្ណៈមិនខុសគ្នាទេ។ ការបែងចែកវណ្ណៈនេះ បាននាំឱ្យមានគំនុំរវាងវណ្ណៈនិងវណ្ណៈ។ ដោយសារតែការបែងចែកវណ្ណៈទើបមានការបម្រើបម្រាស់ បះបោល ធ្វើរដ្ឋប្រហារជាដើម។ កាលពីដើម អ្នកដែលក្លាយជាទាសករត្រូវម្ចាស់លក់ដូចទំនិញ។ ទោះវណ្ណៈទាសករត្រូវបានលុបបំបាត់ចោល ប៉ុន្តែមានរឿងរ៉ាវជាច្រើនទាក់ទងនឹងការជួញដូរទាសករនៅជុំវិញពិភពលោក ដែលជាប្រវត្តិដ៏គួរឱ្យតក់ស្លុតបំផុត។
គេនៅចាំបានថា ការជួញដូរទាសករចាប់ផ្ដើមក្នុងសតវត្សទី១៥ បន្តរហូតដល់សតវត្សទី១៩។ កាលពីអតីតកាលមានការជួញដូរទាសករឆ្លងកាត់អាត្លង់ទិច ហើយអាមេរិច (ខាងជើង កណ្តាល និងខាងត្បូង) គឺជាគោលដៅដ៏ធំបំផុតនៃទាសករពួកអាហ្វ្រិកដែលដឹកជញ្ជូនពីក្រៅប្រទេស។ ភាគច្រើនពួកគេត្រូវធ្វើការនៅក្នុងចម្ការ និងអណ្តូងរ៉ែរបស់ពួកអឺរ៉ុប គ្រប់គ្រងដោយអាណានិគម។
តាមប្រវត្តិសាស្ត្រពិភពលោក នៅសតវត្សទី១៦ ជនជាតិព័រទុយហ្កាល់ គឺជាអ្នកទី១ ដែលចូលធ្វើជំនួញលើទាសករ នៅអាត្លង់ទិច អស់រយៈពេល៤សតវត្ស។ ជាការពិតណាស់ មុនពេលវណ្ណៈទាសករត្រូវលុបបំបាត់ ក្នុងសតវត្សទី១៩ ស្ទើរតែពាក់កណ្តាលនៃពួកទាសករត្រូវបានជួញដូរនៅអាត្លង់ទិក ដោយដឹកជញ្ជូនទៅកាន់អាណានិគម ព័រទុយហ្កាល់ ដូចប្រទេសប្រេស៊ីល។
កាលពីដើមមានមនុស្សជាច្រើនតែងគិតថា ទូកអង់គ្លេសបានទិញទាសករពីអាហ្វ្រិកខាងលិចទៅកាន់សហរដ្ឋអាមេរិចច្រើនជាងគេបំផុត ប៉ុន្តែការពិតវាមានចំនួនតែ៦% ប៉ុណ្ណោះ។ ជាក់ស្តែងភាគច្រើននៃពួកទាសករ (ប្រហែល ៦០%) ត្រូវបានបញ្ជូនទៅអេស្ប៉ាញ ព័រទុយហ្កាល់ និងអាមេរិចខាងត្បូង។ ចំនួនទាសករដែលនៅសេសសល់ ប្រមាណ៣០% នាំទៅកាន់ការាបៀន ដោយពួកអង់គ្លេស បារាំង និងហូឡង់។
ការជួញដូរនេះមិនមែនគ្រាន់តែលក់ដូររវាងមនុស្សនិងមនុស្សទេ គេហៅវាថា ពាណិជ្ជកម្មត្រីកោណ។ ទាសករយកមកពីអាហ្វ្រិកខាងលិចយកទៅប្តូរជាមួយនឹងដំណាំដាំសម្រាប់លក់នៅការាបៀន។ ដំណាំដាំនោះសម្រាប់លក់ ឬប្ដូរយកទំនិញឧស្សាហកម្មនៅអង់គ្លេស។ បន្ទាប់មកទំនិញឧស្សាហកម្មដូរយកពួកទាសករអាហ្វ្រិចខាងលិចវិញ។
ថ្វីដ្បិតតែអាណានិគមអាមេរិកខាងជើងមិនមែនជាគោលដៅធំបំផុតសម្រាប់ពួកទាសករ ប៉ុន្តែពួកអាណានិគម ទទួលបានផលប្រយោជន៍យ៉ាងច្រើនពីការលក់ទំនិញឧស្សាហកម្មរបស់ពួកគេទៅឱ្យឈ្មួញទាសករ។
ប្រវត្តិវិទូបានប៉ាន់ប្រមាណថា ទាសករអាហ្វ្រិច ១២លាននាក់ត្រូវគេលក់ទៅឱ្យឈ្មួញនៅអាត្លង់ទិច នៅចន្លោះសតវត្សទី១៦ និងសតវត្សទី១៩។ មនុស្សប្រមាណ១,៥លាននាក់ បានស្លាប់នៅលើនាវាអំឡុងដឹកជញ្ជូន និង ១០,៥លាននាក់ ត្រូវគេលក់ធ្វើជាទាសករ ភាគច្រើនទៅតំបន់ការាបៀន។ ៦លាននាក់ទៀត លក់ទៅឱ្យឈ្មួញអាស៊ី ខណៈ៨លាននាក់ផ្សេងទៀត យកទៅលក់នៅលើទីផ្សារទាសករនៅទ្វីបអាហ្វ្រិកខ្លួនឯង។ ទាសករប្រហែល ៤លាននាក់បានស្លាប់អំឡុងពេលបង្ខំឱ្យដើរទៅកាន់ឆ្នេរអាហ្វ្រិក។ ដោយសារតែពួកអឺរ៉ុបខ្លាច ពួកគេលួចរត់ភៀសខ្លួន។ ដូច្នេះពួកគេត្រូវនាំទៅកាន់តំបន់ឆ្នេរ ដែលលក់ដោយពួកឈ្មួញទាសករ និងកុលសម្ព័ន្ធ។ ក្នុងចំណោមទាសករ គេសង្កេតឃើញថា ឧក្រិដ្ឋជននិងអ្នកទោសសង្គ្រាម ជាទូទៅត្រូវលក់ទៅឱ្យពួកអឺរ៉ុប ដើម្បីជាការដាក់ទណ្ឌកម្មចំពោះទង្វើរបស់ពួកគេ។
សូមបញ្ជាក់ថា នាវាដឹកទាសករមានចន្លោះពី៣៥០ ទៅ៦០០នាក់។ នាវានោះពិតជាតូចចង្អៀតណាស់សម្រាប់ជនរងគ្រោះដែលត្រូវគេយកទៅលក់។ ពួកគេមិនអាចខិត ឬរំកិលខ្លួនបានឡើយ ព្រោះតែទាសករច្រើនពេក ហើយពួកគេត្រូវដេកនៅលើនាវាឆ្លងកាត់សមុទ្រអាត្លង់ទិចយ៉ាងហោចណាស់២ខែ។ កំលុងពេលពីរខែនោះ មានទាសករជាច្រើនបានស្លាប់ដោយសារតែជំងឺ ដេកនៅត្រាំទឹកនោម ត្រាំលាមកខ្លួនឯង។ ទាសករខ្លះបានសម្លាប់ខ្លួន ដោយរត់គេច ឬលោតចុះទៅក្នុងសមុទ្រ។ ដំណើរហេតុទាំងនេះ គឺជារឿងរ៉ាវនៃការជួញដូរមនុស្ស នាសម័យបុរាណ ដែលយើងគួរតែដឹងទុកជាមេរៀន៕
ប្រភព៖ interconrooster.com
-
ថ្មីៗ2 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង1 year ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត2 years ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង1 year ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត2 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង3 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ1 year ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង2 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង