សង្ខេបខ្សែជីវិតបុគ្គលល្បីល្បាញទាំង ០៤រូប ដែលធ្វើឱ្យពិភពលោកផ្លាស់ប្តូរជាច្រើន
Connect with us

ពួកគេជានរណា

សង្ខេបខ្សែជីវិតបុគ្គលល្បីល្បាញទាំង ០៤រូប ដែលធ្វើឱ្យពិភពលោកផ្លាស់ប្តូរជាច្រើន

ការសិក្សា ការរៀនសូត្រ ការស្រាវជ្រាវ ស្មើនឹងការបើកចំហរជើងមេឃ ដែលអាចឱ្យយើងឃើញរឿងជាច្រើនពីអតីតកាលផង បច្ចុប្បន្ន និងអាចទាញទុកនៅពេលអនាគតបានខ្លះផងដែរ។ ដោយហេតុនេះ ទើបបានជាទាក់ទាញអារម្មណ៍ និងដួងវិញ្ញាណរបស់ខ្ញុំចេញឆ្ងាយមិនរួចពីពួកគាត់ទាំងនេះ គិតមមៃចង់ដឹងថាកាលពីសម័យមុនមានរឿងអស្ចារ្យអ្វីកើតឡើងខ្លះ? មានព្រឹត្ដិការណ៍អ្វីខ្លះ?

ដូច្នេះថ្ងៃនេះដែរ ខ្ញុំនឹងសង្ខេបនូវជីវិប្រវត្តិ និងខ្សែជីវិតរបស់បុគ្គលដែលខ្ញុំបានស្គាល់ និងចង់ចែករំលែកទៅអ្នកដែលចង់ដឹងដូចខ្ញុំដែរ ដើម្បីអាចទទួលបានចំណេះដឹងថ្មី ឬក៏ស្គាល់បុគ្គលល្បីបានបន្ថែមទៀត៖

១. លេនីន

លោក លេនីន មាន​ឈ្មោះ​ដើម វ្លាឌីមៀរ អ៊ីលីច អ៊ូលីយ៉ាណូវ (ជាVladimir Ilyich Ulyanov) ដែល​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ក្រៅ​ថា V. I. Lenin និង N. Lenin  គាត់កើតនៅថ្ងៃទី២២ ខែមេសា ១៨៧០នៅ​ក្រុងស៊ីមបៀរស្ក ស្ថិត​នៅ​តាម​ដងទន្លេ​វ៉ុលហ្កា​។ គាត់​គឺជា​អ្នកបដិវត្ត​រុស្ស៊ី ជា​អ្នកនយោបាយ កុម្មុយនិស្ត ជា​អ្នកដឹកនាំ​ដ៏​សំខាន់​នៃ​បដិវត្តន៍​។ នៅក្នុងខែ​តុលា ជា​មេដឹកនាំ​សាធារណរដ្ឋ​សង្គមនិយម​សូវៀត​រុស្ស៊ី​ទី​មួយ និង​ពី​ឆ្នាំ ១៩២២ ជា​មេដឹកនាំ​សហភាពសូវៀត​។ គាត់​បាន​ជាប់​ឈ្មោះ​នៅ​ក្នុង​ទស្សនាវដ្ដី​ថែមស៍ (Time Magazine) នៅ​ក្នុងចំណោម​មនុស្ស​ដ៏​មាន​ឥទ្ធិពល​បំផុត ១០០ នាក់ ​នៃ​សតវត្ស​រ៍ទី​២០​។ គាត់​បាន​អភិវឌ្ឍ​ទ្រឹស្ដី​ម៉ាក្សនិយម ទៅជា​លទ្ធិ​លេនីននិយម​។

អ្នកអានក៏អាចស្វែងរកជីវប្រវត្តិរបស់គាត់ជាភាសាខ្មែរបាន តាមរយៈសៀវភៅ លេនីន ជីវិត ការធ្វើបដិវត្តន៍ និងការបង្កើតបក្សកុម្មុយនិស្តក្នុងប្រទេសរុស្សុី ដោយគ្រឹះស្ថាន Sharing Book។

១. ម៉ៅ សេទុង

លោក ម៉ៅ សេទុង កើតនៅថ្ងៃទី២៦ ខែធ្នូ ១៨៩៣ – ៩ ១៩៧៦ ជាអ្នកបដិវត្តចិន និងដែលជាអ្នកដឹកនាំនៅក្នុងរបប សាធារណរដ្ឋប្រជាមានិតចិនពីឆ្នាំ១៩៤៩ ដល់គាត់ស្លាប់ ក្នុងឆ្នាំ១៩៧៦ ។ ប្រសិនបើចង់ដឹងលម្អិតអាចស្វែងរកសៀវភៅនិយាយអំពី ម៉ៅ សេទុង ជាភាសាខ្មែរបានរួមមាន សៀវភៅ “សិល្បៈប្រើមនុស្សរបស់ ម៉ៅ សេងទុង សៀវភៅ ទស្សនវិស័យ ម៉ៅ សេងទុង ដែលបានបោះពុម្ពផ្សាយដោយគ្រឹះស្ថាន Sharing Book។

៣. ហូ ជីមិញ

លោក ហូ ជីមិញ កើតនៅថ្ងៃទី ១៩ ខែឧសភា​ ឆ្នាំ១៨៩០។ គាត់ជា​អ្នកបដិវត្ត៍វៀតណាម ដែលទទួលឥទ្ធិពល ម៉ាក្ស លេនីន ។ គាត់បានឡើងកាន់​តំណែងជានាយករដ្ឋមន្រ្តីពីឆ្នាំ ១៩៤៥ ដល់ ១៩៥៥ និង ជាប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមពីឆ្នាំ ១៩៤៥​ ដល់ ១៩៦៩។ គាត់គឺជាស្ថាបនិកវៀតណាម​ប្រជាធិបតេយ្យ​(វៀតណាមខាងជើង​ ដល់​ឆ្នាំ ១៩៧៦ វៀតណាម​ខាង​ជើង និង​ វៀតណាម​ខាង​ត្បូង គឺ​កម្ពុជាក្រោម បាន​កុម្មួយនិស្ត​យួន​ប្រមូល​ជា​សាធារណរដ្ឋសង្គមនិយមនៃ​វៀតណាម) ជាស្ថាបនិកនៃកងទ័ពប្រជាជនវៀតណាម និងជាស្ថាបនិកនៃពួកយៀកកុងក្នុងសង្រ្កាមវៀតណាមរហូតដល់គាត់ទទួលមរណភាពនៅឆ្នាំ ១៩៦៩។

មិត្តអ្នកអានក៏អាចស្វែងរកជីវប្រវត្តិរបស់គាត់ជាភាសាខ្មែរបាន តាមរយៈសៀវភៅ ហូ ជីមិញ ១០០រឿង ពីប្រទេសវៀតណាម និងសៀវភៅ “ហូ ជីមិញ កសាងបក្ស និងភាពជាអ្នកដឹកនាំ ដោយគ្រឹះស្ថានដាំដើមជីវិត។

៤. អាឌុល អុីត្លែរ

លោក អាឌុល អុីត្លែរ កើតនៅថ្ងៃទី២០​ ខែមេសា ឆ្នាំ១៨៨៩ ដល់​ ទទួលមរណភាពថ្ងៃទី ២៩-៣០​ ខែមេសា​ ១៩៤៥ គាត់គឺជាអ្នកនយោបាយសញ្ជាតិអាល្លឺម៉ង់ ដែលបានកើតនៅប្រទេស អូស្ត្រៀ​មួយ​រូប។ គាត់ក៏ធ្លាប់ជាអ្នកដឹកនាំ បក្សណាហ្ស៊ី និងជាអ្នកដឹកនាំផ្តាច់ការរបស់ណាហ្ស៊ីអាល្លឺម៉ង់ផងដែរ។ នៅក្រោម​ការ​ដឹកនាំ​របស់ អ៊ីត្លែរ និងមនោគម​ប្រកាន់ពូជសាសន៍របស់​គាត់ របបគ្រប់គ្រង​របស់​គាត់បាន​ទទួលខុស​ត្រូវ ក្នុងការ​ប្រល័យពូជសាសន៍ របស់ពួក​ជ្វីហ្វយ៉ាងហោច​ណាស់ ៥.៥ លាននាក់ និងមនុស្សជាច្រើន​លាន​នាក់​ទៀត ដែលគាត់​និង​អ្នកនៅក្រោមបង្គាប់របស់​គាត់​បាន​គិតថា ជាពួកដែលមាន​ជាតិ​សាសន៍អន់​ជាង។ អុីត្លែរ ត្រូវបានរាប់បញ្ចូលក្នុងបញ្ជីមេដឹកនាំដែលសម្លាប់មនុស្សច្រើនជាងគេក្នុងលោកផងដែរ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

មិត្តអ្នកអានក៏អាចស្វែងរកជីវប្រវត្តិរបស់គាត់ជាភាសាខ្មែរបាន តាមរយៈសៀវភៅ អាឌុល អុីត្លែរ ដោយគ្រឹះស្ថានដាំដើមជីវិត និងសៀវភៅ ហុីត្លែរ កំពូលមេដឹកសង្គ្រាមផ្តាច់ការ ឬ Hitle’s War” បោះពុម្ពផ្សាយដោយគ្រឹះស្ថាន Sharing Book ។

អត្ថបទ៖ មនោ វិជ្ជា (អ្នកនិពន្ធ និងស្រាវជ្រាវ)

ប្រភព៖ vicheaauthor.com  

ពីនេះពីនោះ1 hour ago

កម្ពុជា រកឃើញអ្នកជំងឺ កូវីដ១៩ ថ្មីចំនួន ១៥ នាក់ ជាអ្នកដំណើរមកពីអារ៉ាប់

ពីនេះពីនោះ15 hours ago

ចិនប្រកាសរកឃើញវីរុសកូរ៉ូណាក្នុងកេសផ្ទុកបង្គាស្រស់ នាំចូលពីប្រទេសមួយ

ពីនេះពីនោះ18 hours ago

សប្បាយក្លាយជាទុក្ខ​! វីដេអូស្តែងៗនារីម្នាក់រអិលធ្លាក់ទឹកជ្រោះនៅ «ទឹកធ្លាក់ថ្មដាតូច» ត្រូវទឹកហូរគួចយកទៅបាត់ ពេលនេះរកសពឃើញហើយ (មានវីដេអូ)

ពីនេះពីនោះ21 hours ago

រដ្ឋាភិបាល អនុញ្ញាត ឲ្យគ្រឹះស្ថានសិក្សាឯកជន រៀបចំការប្រឡងឌីប្លូម និងបាក់ឌុបរៀងៗខ្លួនបាន រយៈពេល២ថ្ងៃ

ពីនេះពីនោះ22 hours ago

រដ្ឋាភិបាលសម្រេចសងថ្ងៃឈប់ចូលឆ្នាំខ្មែរ រយៈពេល ៥ ថ្ងៃ ដោយមិនបូកបញ្ចូលថ្ងៃសៅរ៍-អាទិត្យ គឺចាប់ពីថ្ងៃទី…

Trending

Copyright © 2019 ANARCHAK