៧ ចំនុចមនុស្សចូលចិត្តច្រណែនអ្នកដទៃតែងតែបង្ហាញចេញ !
Connect with us

គួរដឹង

៧ ចំនុចមនុស្សចូលចិត្តច្រណែនអ្នកដទៃតែងតែបង្ហាញចេញ !

មនុស្សរស់នៅមានអ្នកស្រឡាញ់ មានអ្នកស្អប់ជារឿងធម្មតានោះទេ។ ជួនកាលមនុស្សកំពុងតែរាប់អានស្និទ្ធស្នាលគ្នា ក៏មើលមិនដឹងផងថា គេស្អប់ឬច្រណែននឹងខ្លួន។ ប៉ុន្តែបើអ្នកសង្កេតឃើញសញ្ញាទាំង ៧ ខាងលក្រោមនេះ នោះបញ្ជាក់ថា មនុស្សដែលយើងកំពុងទុកចិត្តរាប់អានកំពុងឈ្នានីសយើងហើយ៖

១. សរសើរចំពោះមុខអ្នកយ៉ាងផ្អែម

មនុស្សច្រណែននឹងសរសើរអ្នកនៅពេលជួបមុខគ្នា ប៉ុន្តែនិយាយដើមអ្នកឬនិយាយកុហកពីនៅពីក្រោយខ្នង។ មនុស្សបែបនេះមានតែងតែមានមុខពីរ ល្អនឹងមុខ តែអាក្រក់នៅពីក្រោយ ហើយអ្នកពិបាកនឹងចាប់កំហុសពួកគេបានណាស់។ បើឃើញទង្វើបែបនេះ វាជាសញ្ញាថា ពួកគេបានច្រណែនជាសម្ងាត់ចំពោះភាពជោគជ័យរបស់អ្នក។

២. មើលងាយភាពជោគជ័យរបស់អ្នក

មនុស្សច្រណែននឹងព្យាយាមបន្ទាបបន្ថោកភាពជោគជ័យរបស់អ្នក ដោយសារតែពួកគេមិនអាចសម្រេចបានដូចអ្នក។ ពួកគេតែងតែព្យាយាមប្រាប់អ្នកដទៃថា អ្នកមិនល្អអ្វីនោះទេ ហើយអ្វីដែលអ្នកធ្វើបានប្រៀបនឹងកំទេចនំប៉ុណ្ណោះ។

៣. អួតពីជោគជ័យរបស់ខ្លួន

មនុស្សច្រណែនពេលជោគជ័យអ្វីមួយភ្លាម ចាប់ផ្ដើមអួតអាងប្រាប់ពិភពលោកពីសមិទ្ធិផលរបស់ខ្លួនភ្លែត។  ពួកគេក៏ផ្ដើមប្រៀបធៀបលទ្ធផលរវាងអ្នកនិងពួកគេ ហើយមើលងាយអ្នកដទៃមិនដាក់មាត់ឡើយ។

៤. មានចិត្តចង់តែប្រកួតប្រជែង

អ្នកចិត្តវិទ្យាលោក Melanie Greenberg ពន្យល់ថា នៅពេលនរណាម្នាក់ច្រណែនពួកគេមានតម្រូវការខ្ពស់ដើម្បីលើកតម្កើងខ្លួនឯង ហើយលទ្ធផលមនុស្សដែលមានការច្រណែនឈ្នានីសជាប្រចាំនឹងមានទំនោរទៅរកការប្រកួតប្រជែងហួសហេតុ។ ជាការពិតការប្រកួតប្រជែងអាចនាំទៅរកភាពជោគជ័យ ប្រសិនបើវាត្រូវបានបង្កឡើងដោយមហិច្ឆតាត្រឹមត្រូវ។ ប៉ុន្តែបុគ្គលច្រណែន ចូលចិត្តធ្វើឲ្យអ្នកដទៃអាម៉ាស់មុខ ឈឺចាប់ ហើយពួកគេកាន់តែសប្បាយចិត្តបើបានឈ្នះមនុស្សទន់ខ្សោយ។

៥. ចូលចិត្តចម្លងតាម

អ្នកចិត្តវិទ្យាអះអាងថា ការច្រណែននាំឲ្យមនុស្សស្អប់និងចូលចិត្តធ្វើអ្វីតាមអ្នកស្ទើរតែគ្រប់យ៉ាងទាំងអស់។ មិនថាជាសកម្មភាពប្រចាំថ្ងៃ ឬរបៀបរស់នៅ និងសូម្បីតែរឿងកំប៉ិកកំប៉ុកក៏ធ្វើតាមអ្នកដែរ។ មូលហេតុមិនពិបាកយល់ទេ ព្រោះមនុស្សឈ្នានីស ខ្លាចងអ្នកធ្វើអ្វីលើសដែលពួកគេមិនដឹង ជាពិសេសពួកគេចង់ជោគជ័យដូចអ្នកដែរ។

៦. ផ្សព្វផ្សាយបង្ខូចកេរ្តិ៍ឈ្មោះ

ការស្រាវជ្រាវបង្ហាញថា អ្នកដែលនិយាយដើមអ្នកដទៃភាគច្រើនចង់បានពូកែជាងគេ និងចង់បានល្អជាងគេ។ មនុស្សដែលច្រណែននឹងភាពជោគជ័យរបស់អ្នក ព្យាយាមធ្វើអ្វីឲ្យខ្ពស់ជាងអ្នកដទៃ ហើយព្យាយាមធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់អ្នកដោយដើរនិយាយពីភាពអវិជ្ជមានឬផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតពីអ្នក។

៧. ​អបអរការបរាជ័យរបស់អ្នក

មនុស្សច្រណែននឹងមានអារម្មណ៍សប្បាយរីករាយជានិច្ច ប្រសិនបើពួកគេដឹងថា អ្នកមិនបានសម្រេចគោលដៅ ទោះហេតុផលអ្វីក៏ដោយ។ ពួកគេនឹងជាន់ពន្លិចអ្នកថែមពេលអ្នកទន់ខ្សោយ។ មិនតែប៉ុណ្ណោះ ពួកគេចាំបំផ្លាញរាល់កិច្ចការរបស់អ្នកតាមដែលអាចធ្វើបាន៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ ​iheartintelligence

ដកស្រង់ដោយ៖ kampucheathmey.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK