គួរ​អាន​! មិនចេះ​ក៏​គួរ​រៀន​ញ៊ាំ​ខ្លះ អាហារ​ហឹរ​ល្អ និងមានអត្ថប្រយោជន៍ច្រើនណាស់
Connect with us

គួរដឹង

គួរ​អាន​! មិនចេះ​ក៏​គួរ​រៀន​ញ៊ាំ​ខ្លះ អាហារ​ហឹរ​ល្អ និងមានអត្ថប្រយោជន៍ច្រើនណាស់

​ការទទួល​ទាន​អាហារ​ហឹរ​អាច​បណ្ដាលឱ្យមាន​អារម្មណ៍​ក្ដៅ​និង​ក្រហាយ​លើ​អណ្ដាត ប៉ុន្តែ​អាហារ​ប្រភេទ​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​ជាច្រើន​ចំពោះ​សុខភាព​។ ចង់ដឹង​ឬ​អត់ថា​តើ​អាហារ​ហឹរ​ល្អ​យ៉ាងណាខ្លះ​?

ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ឥទ្ធិពល​វិជ្ជមាន​នៃ​ការ​ទទួលទាន​អាហារ​ហឹរ 

១. វា​ជួយ​ពង្រឹង​សុខភាព​បេះដូង

​នេះ​ក៏​ព្រោះតែ​វត្តមាន​របស់​ម្ទេស​ដែលមាន​ក្នុង​អាហារ​ហឹរ​ជួយ​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ព្រមទាំង​ប្រឆាំង​ការ​រលាក​ទប់ស្កាត់​ហានិភ័យ​នៃ​បញ្ហា​បេះដូង​។​
 ២. វា​ជួយ​ឱ្យ​ស្រក​ទម្ងន់

​ការទទួល​ទាន​អាហារ​ហឹរ​មាន​ប្រយោជន៍​ណាស់​សម្រាប់​អ្នក​ដែល​ចង់​ស្រក​ទម្ងន់​។ ភាព​ហឹរ​ក្ដៅ​បង្កើន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ ព្រមទាំង​សមត្ថភាព​នៃ​ការដុត​បំផ្លាញ​ជាតិ​ខ្លាញ់​គួរឱ្យកត់សម្គាល់​។ អាហារ​ហឹរ​ក៏​ជួយ​បន្ថយ​ចំណង់​អាហារ ឬ​ភាព​ឃ្លាន​ផងដែរ​។​

៣. វា​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ 

​អត្ថប្រយោជន៍​សុខភាព​មួយទៀត​ដែល​អ្នក​អាច​ទទួលបាន​ពី​ការទទួល​ទាន​អាហារ​ហឹរ គឺ​វា​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​។ អាហារ​ហឹរ​ភាគច្រើន​មាន​ផ្ទុក​វីតាមីន A និង​វីតាមីន C ដែល​ជួយ​ពង្រឹង​ជ​ញ្ចាំ​ង​នៃ​បេះដូង ខណៈដែល​កម្ដៅ​ពី​ម្ទេស​បង្កើន​លំហូរ​ឈាម​ដូច្នេះ​សម្ពាធ​ឈាម​អ្នកនឹង​ប្រក្រតី​។ ការទទួល​ទាន​អាហារ​ហឹរ​ជួយ​ឱ្យ​បេះដូង​ដំណើរការ​ត្រឹមត្រូវ​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។

៤. វា​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល

​ដូច​បាន​រៀបរាប់​ខាងលើ​អាហារ​ហឹរ​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​មិនឱ្យ​ឡើង​ខ្ពស់​ខុស​ប្រក្រតី ហើយ​អ្នកនឹង​អាច​ចៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជាមិនខាន​។

៥. វា​ជួយ​ឱ្យ​អារម្មណ៍​ល្អប្រសើរ​

​ប្រសិនបើ​អ្នក​ឧស្សាហ៍​ជួបប្រទះ​បញ្ហា​អារម្មណ៍​ឆាប់​ប្រែប្រួល ចូរ​សាកល្បង​ទទួលទាន​អាហារ​ហឹរ​។ អាហារ​ប្រភេទ​នេះ​ជួយ​បង្កើន​ការបញ្ចេញ​អ័រម៉ូន​អារម្មណ៍ល្អ ដូច្នេះ​អ្នកនឹង​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន​៕

ប្រភព៖ thmeythmey.com

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK