ចំណេះរៀប​ចំ​ខ្លួន ៤ ​ចំណុចមនុស្ស​ស្រីមើល​ទៅ​ស្អាត និងថ្លៃថ្នូរ​បំផុត!
Connect with us

គួរដឹង

ចំណេះរៀប​ចំ​ខ្លួន ៤ ​ចំណុចមនុស្ស​ស្រីមើល​ទៅ​ស្អាត និងថ្លៃថ្នូរ​បំផុត!

ការ​ចេះ​រៀប​ចំ​ខ្លួន​គឺ​ជា​ចំណុច​សំខាន់​ណាស់​សម្រាប់​មនុស្ស​ស្រី ជា​ពិសេស​បើ​ត្រូវ​ចេញ​ទៅ​ក្រៅ​ចូល​សង្គម​ទៀត គឺ​កាន់​តែ​ត្រូវ​មើល​ទៅ​ស្អាត ថ្លៃ​ថ្នូរ ខ្ពង់ខ្ពស់។ ថ្លៃថ្នូរ​នៅ​ត្រង់​នេះ មិន​មែន​ចង់​ណែនាំ​ឲ្យ​ស្រី​ៗ​ទៅ​ទិញ​កាបូប សម្លៀក​បំពាក់​ថ្លៃ​ៗ​​ ប្រ៊េន​ៗ​មក​ស្លៀក ឬ​ប្រើ​នោះ​ទេ ប៉ុន្តែ​គឺ​ចង់​បាន​ន័យ​ថា​ការ​បង្កើត​តម្លៃ​ឲ្យ​ខ្លួន​ឯង​ថ្លៃ​ថ្នូរ​តែ​ម្ដង។ មក​ស្វែងយល់ ៤​ចំណុច​សំខាន់​ជាមួយ​កញ្ញា​ទាំង​អស់​គ្នា ថា​តើ​ធ្វើ​យ៉ាង​ណា​ខ្លះ​ទើប​ក្លាយ​ជា​មនុស្ស​ស្អាត ថ្លៃថ្នូរ៖

១. រៀប​ចំ​រូប​សម្បត្តិ​ឲ្យ​បាន​ល្អ

ឥរិយាបថ​​​ និង​រូប​សម្បត្តិ​ខាង​ក្រៅ មាន​សារសំខាន់​សឹង​តែ​គ្រប់​ស្ថានការណ៍ មិន​ថា​​ជា​ដំណើរ​ដើរ ឈរ​ អង្គុយ គឺ​ត្រូវ​មាន​ភាព​សង្រួម និង​ព្យាយាម​ហ្វឹកហាត់​ឲ្យ​បាន​សមរម្យ។ តួយ៉ាង កាយវិការ​អង្គុយ​របស់​អ្នក​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ស្អាត ឬ​មិន​ស្អាត​បាន​ដែរ ហើយ​ផ្ទៃ​មុខ ម៉ូដ​សក់ សម្លៀក​បំពាក់​ទៀត​សោត គួរ​តែ​មាន​ការ​រៀប​ចំ​ឲ្យ​​មាន​របៀបរៀបរយ និង​ស៊ី​គ្នា​ល្អ​ជាមួយ​បុគ្គលិកលក្ខណៈ​របស់​អ្នក។

២. រៀប​ចំ​ការ​គិត​ឲ្យ​បាន​ល្អ

អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ស្រី​មាន​មន្ត​ស្នេហ៍​ភ្លាម​ៗ នៅ​ពេល​អ្នក​បាន​បញ្ចេញ​​គំនិត​​ដែល​វៃ​ឆ្លាត គួរ​ឲ្យ​ចង់​ស្ដាប់ មិន​ប៉ះពាល់​ផ្លូវ​ចិត្ត​អ្នក​ដទៃ និង​មាន​ប្រយោជន៍​ដល់​អ្នក​នៅ​ជុំវិញ​ខ្លួន។ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ហ្វឹកហាត់​​គិត​វិជ្ជមាន មាន​ភាព​ចាស់​ទុំ មិន​ឆេវឆាវ និង​មាន​​ទស្សនៈ​​ល្អៗ​ចំពោះ​បញ្ហា ក៏​ដូច​ជា​មនុស្ស​ជុំវិញ​ខ្លួន។

៣. រៀប​ចំ​ចរិត​ឫកពា​​ឲ្យ​បាន​ល្អ

ការ​ចេះ​រៀប​ចំ​​ចរិត​ឫកពា​ឲ្យ​បានល្អ​គឺ​ជា​រឿង​សំខាន់​បំផុត។ ការ​ធ្វើ​ជា​ខ្លួន​ឯង ឬ​បញ្ចេញ​ចរិត​ដើម​របស់​ខ្លួន​នោះ គឺ​ជា​រឿង​ល្អ​ហើយ ប៉ុន្តែ​វា​ត្រូវ​កាត់​បន្ថយ​ខ្លះ នៅ​ពេល​យើង​ចូល​ក្នុង​សង្គម។ សម្រាប់​ការ​ចេះ​រក្សា​មារយាទ​ មិន​ថា​នៅ​ក្នុង​សង្គម​ប្រភេទ​ណា បើ​យើង​ចេះ​រៀប​ចំ​ខ្លួន​ឲ្យ​សមរម្យ ចេះ​គោរព​អ្នក​ជុំវិញ​ខ្លួន និង​ស្គាល់​កាលៈទេសៈ អ្នក​នឹង​មើល​ទៅ​ថ្លៃថ្នូរ​ភ្លាម។

៤. រៀប​ចំ​ពាក្យ​សម្ដី​ឲ្យ​បាន​ល្អ

ការ​ចេះ​និយាយ​​​ប្រកប​ដោយ​ខ្លឹមសារ និង​សិល្បៈ នឹង​អាច​ទាក់​យក​អារម្មណ៍​អ្នក​ស្ដាប់​បាន។ ត្រូវ​និយាយ​ឲ្យ​មាន​ភាព​ពីរោះពិសា មិន​ប្រើ​ភាសា​អសុរោះ ឬ​ភាសា​ណា​ដែល​​មើល​ងាយ​ ចាក់ដោត​អារម្មណ៍​អ្នក​ដទៃ។

គ្រប់​ចំណុច​ដែល​រៀបរាប់​ខាង​លើ​នេះ សុទ្ធ​តែ​ជា​អ្វី​ដែល​យើង​អាច​ធ្វើ​ទៅ​បាន ហើយ​បើ​អ្នក​ធ្វើ​បាន​គ្រប់​ចំណុច​ហើយ អ្នក​នឹង​មើល​​ទៅ​ជា​មនុស្ស​ថ្លៃថ្នូរ និង​ទាក់ទាញ ៕

ប្រភព៖ kanha.sabay.com.kh

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK