នៅពេលរលាកភ្លើង ឬរលាកទឹកកក្តៅ ត្រូវប្រញាប់ធ្វើតាមវិធីទាំងនេះ!!!
Connect with us

គួរដឹង

នៅពេលរលាកភ្លើង ឬរលាកទឹកកក្តៅ ត្រូវប្រញាប់ធ្វើតាមវិធីទាំងនេះ!!!

នៅពេលលោកអ្នកជួបប្រទះនូវបញ្ហារលាកភ្លើង ឬរលាកទឹកក្ដៅ ត្រូវប្រញាប់អនុវត្តន៍ដោយខ្លួនឯងតាមវិធីសាស្រ្តមួយចំនួនដូចខាងក្រោមនេះ៖

១. ប្រញាប់យកវត្ថុដើមហេតុចេញពីរាងកាយយើងជាប្រញាប់: ក្នុងករណីត្រូវទឹកក្ដៅរលាក ទាំងសម្លៀកបំពាក់ ចូរប្រញាប់ឆក់ ឬដោះសម្លៀកបំពាក់ចេញពីរាងកាយ ឲ្យបានលឿនជាទីបំផុត ឬបើមិនអាចយកចេញបានទេ ចូរប្រញាប់យកទឹកត្រជាក់មកស្រោចពីលើភ្លាម។ ក្នុងករណីត្រូវភ្លើងរលាក បើសម្លៀកបំពាក់ឆេះភ្លើង ត្រូវប្រញាប់យកទឹកមកជះពន្លត់ភ្លាម។ បើគ្មានទឹកនៅក្បែរទេ ចូរដេកទៅលើដី ហើយប្រមៀលចុះឡើង ដើម្បីពន្លត់ភ្លើងដែលឆេះខោអាវ។

២. ប្រញាប់បញ្ចុះកម្ដៅស្បែកឲ្យបានលឿនជាទីបំផុត: ត្រូវបញ្ចុះកម្ដៅស្បែកត្រង់បិវេណរលាកដោយទឹកត្រជាក់ ឬទឹកកក ព្រោះបើអ្នកមិនបញ្ចុះកម្ដៅភ្លាមៗទេ ស្បែកត្រង់បរិវេណនោះវានឹងរីកពង។ ការបញ្ចុះកំដៅស្បែកនេះ អាចធ្វើបានដោយចាក់ស្រោចទឹកត្រជាក់ដោយផ្ទាល់ ឬយកទឹកកកខ្ចប់ក្នុងក្រណាត់ស្អាតមកស្អំពីលើ។ តែហាមយកអ្វីដែលត្រជាក់មិនស្អាត មកបិទជាដាច់ខាត ព្រោះវាអាចធ្វើឲ្យមុខរបួសរលាកភ្លើងឆ្លងមេរោគ។

៣.សម្អាតស្បែកត្រង់បរិវេណដែលត្រូវភ្លើង ឬទឹកក្ដៅរលាក: លាងសម្អាតដោយសាប៊ូថើៗនឹងទឹកស្អាត។ ចូរចងចាំថាមិនត្រូវដុសស្បែកដែលរលាកពងនោះឡើយ ព្រោះអាចធ្វើឲ្យឆ្លងមេរោគ ហើយប្រែទៅជាដំបៅក្លាយខូចស្បែកកាន់តែធំ។

៤.មុខរបួសបិត ឬរុំឲ្យជិតស្អាត: ក្រោយពេលសម្អាតរួចហើយ ចូរប្រើបង់រុំរបួសឬសំឡីស្អាត ដែលសម្លាប់មេរោគរួចហើយមកជូតស្នាម របួសឲ្យស្អាត។ បន្ទាប់មកបិទមុខរបួសដោយបង់ ដែលគ្មានមេរោគ ដើម្បីការពារស្នាមរបួសឲ្យមានអនាម័យជានិច្ច។

ក្នុងករណីស្នាមរបួសតូចតាច អ្នកគ្រាន់តែលាបថ្នាំផ្សះសម្រាប់ រលាកភ្លើង រលាកទឹកក្ដៅ ឬក៏អាចប្រើសាច់ប្រទាលកន្ទុយក្រពើ ដែលចិតសម្រកក្រៅចេញទុកតែ សាច់ខាងក្នុងភ្លឺថ្លាដូចចាហួយ និងលាងសម្អាតជ័រ ហើយមកបិទពីលើស្នាមរលាកក៏បាន។

៥.គួរទៅជួបគ្រូពេទ្យក្នុងករណី៖

-កើតមានអាការស្ហុក (Shock)

-មានអាការខ្វះជាតិទឹក ក្នុងករណីរលាកភ្លើងធ្ងន់ធ្ងរ វាអាចបណ្ដាលឲ្យរាងកាយយើងខ្វះជាតិទឹកបាន

-ស្នាមរលាកមានមុខធំ ឈឺចាប់ខ្លាំង រលាកហើមប៉ោង ឬ ពងខ្លាំង

-ក្ដៅខ្លួនខ្លាំងលើស ៣៨អង្សារសេ

-រលាកលើផ្នែកសំខាន់ៗដូចជា ក្បាល ក មុខ ខ្នង ជាដើម។

-អ្នករលាក គឺមនុស្សចាស់ ឬក្មេងអាយុតិចជាង ៥ឆ្នាំ

-អ្នករលាក គឺអ្នកជំងឺទឺកនោមផ្អែម បេះដូង និងលើសឈាមជាដើម៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។  វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

ប្រភព៖ eangsophalleth.com

 

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK