ត្រូវដឹង! ក្មេងអាយុក្រោម ២ឆ្នាំហាមដាច់ខាតប្រើប្រេងកូឡា-ប្រេងរឹតគ្រប់ប្រភេទ
Connect with us

គួរដឹង

ត្រូវដឹង! ក្មេងអាយុក្រោម ២ឆ្នាំហាមដាច់ខាតប្រើប្រេងកូឡា-ប្រេងរឹតគ្រប់ប្រភេទ

ម៉ាក់ប៉ាមួយចំនួនជាពិសេសចាស់ៗ ចូលចិត្តណាស់ លាប​ប្រេង កូឡា ឲ្យ​ក្មេង​ដោយលាបលើបង្ហើយដើម្បីឲ្យឆាប់រឹងលាប លើ​ស្បែកពេល មានកន្ទួលរមាស់ ឬសត្វល្អិតទិចខាំលាបលើពោះ​ដើម្បីបំបាត់អាការៈហើម​ពោះ​ជា​ដើម។


ការលាប​ប្រេង​កូឡា​ឲ្យ​កូន​ក្មេងអាយុ​ក្រោម ២ឆ្នាំមិនត្រឹមតែគ្មានបានប្រយោជន៍នោះទេថែមទាំងប៉ះពាល់ សុខភាព​ក្មេង​ទៀតនេះបើតាមការ លើក​ឡើង​របស់លោកស្រី វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើការងារនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ សិង្ហបុរី។
វេជ្ជបណ្ឌិតឯកទេសរោគកុមាររូបនេះបានបន្តថា​ក្បួនពេទ្យហាមដាច់ ខាត​ប្រើ​ប្រេង​កូឡា​លាបឲ្យ កូន​ក្មេង​អាយុ​ក្រោម ២ឆ្នាំទោះ ជា​ប្រេង ប្រភេទណាក៏ដោយ​ព្រោះ​គ្មាន​ការ​សិក្សា​ណានិយាយពី អត្ថប្រយោជន៍​នៃ​ប្រេង​កូឡា ចំពោះ​ក្មេង​នោះ​ទេ។

 “អត់​មាន​ការ​សិក្សា​ណា​និយាយ​ពី​អត្ថប្រយោជន៍​នៃ​ប្រេង​កូឡា អី​ម៉េច​ទេ​ប៉ុន្តែមានការសិក្សា ថា​ប្រេង​កូឡា​ផ្តល់​ផល​មិន​ល្អ​ទៅ​ដល់ កុមារក្រោម ២ឆ្នាំ។ ប្រេង​កូឡា​ម៉ាក​ណា​ក៏​ដោយ​ដាច់​ខាត​អត់​ឲ្យ​ក្មេង​ប្រើ​ប្រេង​កូឡា ប្រេង​រឹត​ទេ​ប្រេង​ចិន​សែ ប្រេង​អី​ក៏​ដោយ”។ លោកស្រី វេជ្ជបណ្ឌិត រៀបរាប់ទោះ​ជា​យើង​លាប​ប្រេង​កូឡា ឲ្យ​ក្មេង​នៅ​កន្លែង​ណា​ក៏​ដោយ​មិន​ថា​លើ​ក្បាល​លើ​ស្បែក​លើ​ពោះ ឬ​កន្លែង​ផ្សេង​នោះ​ទេ លោកស្រី វេជ្ជបណ្ឌិត ថា​ក្បួន​ពេទ្យ​ហាម​ដាច់​ខាត​ចំពោះ​ការ​ប្រើ​ប្រេង​កូឡា​លាប លើ​ក្មេង​អាយុ​ក្រោម ២ ឆ្នាំ។
ចំពោះ​ផល​ប៉ះ​ពាល់​នៃ​ការ​លាប​ប្រេង​កូឡា​ឲ្យ​ក្មេង​អាយុ​ក្រោម ២ឆ្នាំវិញ​
ទី១ ពាក់​ព័ន្ធ នឹង​ប្រព័ន្ធ​ដង្ហើម​ធ្វើ​ឲ្យ​ក្មេង​ពុល​
ទី២ ប៉ះ​ពាល់ ដល់​ខួរ​ក្បាល ធ្វើ​ឲ្យ​ក្មេង​អាប់​ប្រាជ្ញា
ទី៣ ធ្វើ​ឲ្យ​ក្មេង​មាន​បញ្ហា​ស្បែក។

ប្រភព៖ Mommy & Baby Care

 

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK