របៀបកាន់ដៃរបស់អ្នកនិងគូស្នេហ៍ អាចបង្ហាញពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ
Connect with us

គ្រួសារ & ស្នេហា

របៀបកាន់ដៃរបស់អ្នកនិងគូស្នេហ៍ អាចបង្ហាញពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ

វាមិនមែនជារឿងចម្លែកនោះទេ ដែលមនុស្សពីរនាក់ដែលស្រលាញ់គ្នាកាន់ដៃគ្នា ប៉ុន្តែតើអ្នកដឹងថា សូម្បីតែរបៀបដែលអ្នកទាំងពីរកាន់ដៃគ្នាក៏អាចឆ្លុះបញ្ជាំងពីទំនាក់ទំនងស្នេហារបស់អ្នកនិងគេបានដែរ។

ចង់ដឹងថា តើទម្លាប់កាន់ដៃរបស់អ្នកនិងគេមានលក្ខណះបែបណា និងមានន័យដូចម្តេច មកមើលរូបទាំងអស់ខាងក្រោមនេះទាំងអស់គ្នា៖

១. បាតដៃផ្គាប់ចូលគ្នា


នេះបង្ហាញថាអ្នកស្រលាញ់គ្នាកើតឡើងចេញពីបេះដូងដ៏ជ្រៀលជ្រៅ មិនមែនដោយសារតែអារម្មណ៍ដែលចូលចិត្តគ្នាមួយឆាវនោះទេ។ វាក៏បង្ហាញដែរថា អ្នកដែលកាន់ដៃអ្នកដែលដាក់បាតដៃផ្គាប់ចុះក្រោម គឺអ្នកមនុស្សម្នាក់ដែលតែងតែមានគំនិតផ្តួចផ្តើមច្រើន ហើយភាគច្រើនគេក៏ជាអ្នកដែលធ្វើការសម្រេចចិត្តនៅក្នុងបញ្ហាអ្វីមួយដែរ។

២. កាន់ដៃដោយដាក់ម្រាមចូលគ្នា


ការកាន់ដៃបែបនេះបង្ហាញថាទំនាក់ទំនងខ្លាំងជាមួយគ្នា ដោយអ្នកទាំងពីរបានស្រលាញ់គ្នាយ៉ាងខ្លាំងប៉ុន្តែវាមានន័យបែបនេះទាល់តែអ្នកទាំងពីរកាន់ដៃគ្នាយ៉ាងជាប់ខ្លាំង។ ប្រសិនជាអ្នកកាន់ដៃរបៀបនេះ ប៉ុន្តែកាន់មិនសូវខ្លាំង វាបញ្ជាក់ន័យផ្សេង ដោយសារវាបង្ហាញថាភាគីម្ខាងទៀតប្រហែលជាមិនសូវយកចិត្តទុកដាក់លើអ្នក ដូចដែលអ្នកគិតទៅលើគេនោះទេ។

៣. កាន់ដៃគ្នាដោយប្រើកូនដៃ


ការកាន់ដៃរបៀបនេះបង្ហាញថា អ្នកទាំងពីរសុទ្ធតែជាមនុស្សដែលមានភាពឯករាជ្យ។ គូរស្នេហ៍ដែលកាន់ដៃគ្នារបៀបនេះតែងតែជាមនុស្សដែលចេះយល់ និងគោរពពីពេលវេលាផ្ទាល់ខ្លួនរបស់គ្នាទៅវិញទៅមក។ ប៉ុន្តែវាក៏អាចជាសញ្ញាមួយដែលបង្ហាញថា ម្នាក់ក្នុងចំនោមអ្នកប្រហែលជាចង់វិលត្រលប់ទៅធ្វើមិត្តភក្តិនឹងគ្នាវិញហើយ ដោយសារតែគេប្រហែលជាអស់ចិត្តស្រលាញ់ដោយហេតុផលណាមួយ។

៤. ដៃអ្នកទាំងពីរកាន់ដៃរបស់គេ


ការកាន់របៀបនេះបង្ហាញថា អ្នកទាំងពីរមានបញ្ហាអ្វីមួយជាមួយគ្នាហើយ ដោយវាប្រហែលជាកំពុងប្រាប់ថាអ្នកមានអារម្មណ៍ស្រលាញ់គេខ្លាំងពេក ដែលធ្វើអោយអ្នកចង់បង្ហាញថាគេជាកម្មសិទ្ធរបស់អ្នកតែម្នាក់គត់។

៥. គៀកដៃរបស់អ្នកចូលដៃរបស់គេ


ជាទូទៅការកាន់ដៃរបៀបនេះត្រូវបានគូរស្នេហ៍អនុវត្តនៅពេលដែលពួកគេចូលរួមពិធីអ្វីមួយជាមួយគ្នា។ ប៉ុន្តែប្រសិនជាអ្នករបៀបនេះជាធម្មតា វាមានន័យការអ្នកជាមនុស្សដែលត្រូវការការពារអ្វីមួយ រឺក៏អ្នកមានអារម្មណ៍មិនទុកចិត្តអ្វីមួយនៅក្នុងស្នេហារបស់អ្នក។

៦. កាន់ដៃ ហើយតែងតែរុញទៅមុខ


នេះអាចបង្ហាញថាអ្នកទាំងពីរមានចរិតខុសគ្នា ហើយភាគីដែលតែងតែរុញដៃទៅមុខដែលចង់អោយភាគីម្ខាងទៀតធ្វើការសម្រេចចិត្តអោយលឿនជាងអ្វីដែលគេធ្លាប់តែធ្វើ។

៧. មិនកាន់ដៃគ្នាសោះ


ប្រសិនជាអ្នកទាំងពីរមិនកាន់តែគ្នាសោះ វាបង្ហាញថាអ្នក រឺមួយក៏គេមិនទាន់មានអារម្មណ៍ស្រលាញ់គ្នាប៉ុន្មានទេ។ វាក៏បង្ហាញដែលថាអ្នកនៅអៀនគ្នានៅឡើយ។ ប៉ុន្តែសូមកុំប្រញាប់ខ្លាំងពេក ព្រោះក្នុងរឿងសេ្នហា ប្រសិនជាអ្នកឆាប់ចាប់ផ្តើមលឿនពេក វានឹងអាចធ្វើអោយទំនាក់ទំនងនោះបញ្ចប់លឿនដូចគ្នា៕

ចុចអានផ្សេងៗ៖ ចំនុច១៣យ៉ាងដែលមនុស្សប្រុស​ និងមនុស្សស្រីធ្វើខុសគ្នា

ចុចអានផ្សេងៗ៖ ស្រាវីស្គីដែលមានតម្លៃថ្លៃបំផុតទាំង១០នៅលើលោក

ដោយ៖ វត្តី
ប្រភព៖ BrightSide 

មតិយោបល់

Trending

Copyright © 2019 ANARCHAK