មេរៀនទាំង ៧ ដែលមនុស្សភាគច្រើន ទំរាំដឹង ហួសពេលអស់ក្នុងជីវិត
Connect with us

គួរដឹង

មេរៀនទាំង ៧ ដែលមនុស្សភាគច្រើន ទំរាំដឹង ហួសពេលអស់ក្នុងជីវិត

នៅក្នុងដំណើរប្រព្រឹត្តទៅនៃវដ្តជីវិតមនុស្សយើងគ្រប់រូប តែងតែប្រាថ្នាជ្រកក្នុងភាពជាសុខនៃគ្នា លើសិរីសួស្តី សុភមង្គល វិបុលសុខ សុកដុមរមនា ថ្កើងថ្កាន រុងរឿង ជោគជ័យគ្រប់ភារកិច្ច ទាំងការរស់នៅក្នុងជីវភាពប្រចាំថ្ងៃ ក៏ដូចជាសម្រាប់អនាគតរៀងៗខ្លួន។

 លោកអ្នកធ្លាប់បានជ្រាបហើយថា មានជំពូកមនុស្សមួយ​ចំនួនកើតមកលើគំនរទ្រព្យសម្បត្តិ អាចរីកចម្រើនទៅមុខ ឬរលាយអស់ ប៉ុន្តែជំពូកមនុស្សមួយចំនួនផ្សេងទៀត ចាប់កំណើតមកក្នុងត្រកូល ឬគ្រួសារដែលមធ្យម ប៉ុន្តែសម្រាប់មួយចំនួនទៀត ចាប់កំណើតមកលើគំនរទុក្ខសោក ពោរពេញទៅដោយបញ្ហា…។ល។ យ៉ាងណាមិញ ក៏លោកអ្នកអាចឃើញមានកូនអ្នកក្រីក្រមួយចំនួន អាចកសាងកេរ្តិ៍ឈ្មោះសម្រាប់អនាគតខ្លួនគេបានយ៉ាងល្អ លើសកូនៗអ្នកមានទ្រព្យពីកំណើតទៀតផង។ អ្នកខ្លះយល់ថា មកពីសំណាង ភព្វព្រេង ឬបុណ្យកុសលដែលបានសាងពីជាតិណាៗមក…ពិតណាស់ វាអាចស្ថិតនៅក្នុងរង្វង់សាច់រឿងទាំងនេះផងដែរ ប៉ុន្តែបើយោងតាមទ្រឹស្តីព្រះពុទ្ធអង្គ និងទ្រឹស្តីវិទ្យាសាស្ត្រមួយចំនួនធំ មិនខុសពីគ្នាទេ គឺថាភាពជោគជ័យរបស់មនុស្សម្នាក់ គឺប្រាកដណាស់បានកើតឡើងពីបាតដៃ កម្លាំងកាយចិត្ត បញ្ញា របស់ខ្លួនគាត់ហ្នឹងហើយ តាមរយៈកត្តារួមផ្សំជាច្រើន…។ ប៉ុន្តែទោះជាយ៉ាងណា យើងសង្កេតឃើញថាមនុស្សភាគច្រើននៅតែជួបបញ្ហា​ក្នុងជីវិតជីវភាព ជីវិតសិក្សា ជីវិតការងារ… ទាំងមិនដឹងថាខ្លួនកំពុងតែធ្វើអ្វីឲ្យប្រាកដ បានធ្វើអ្វីខ្លះកន្លងមក ឬនឹងមានផ្លូវដើរយ៉ាងណាទៅមុខ…ជាដើម។ អញ្ចឹង ដើម្បីកុំឲ្យដូចចំណងជើងដែល Reamker.com បានកំពុងតែលើកឡើងនេះ លោកអ្នកគួរតែអានដោយពិចារណាបន្ថែមលើមេរៀនទាំង៧ខាងក្រោមនេះដូចតទៅ៖

  1. រូបសម្បត្តិ កំពស់ និងភាពស្រស់ស្អាតរបស់លោកអ្នក ធ្វើឲ្យជោគជ័យបានតែ 1% ប៉ុណ្ណោះ ប៉ុន្តែ 99% ជោគជ័យបានទទួលពីការខិតខំប្រឹងប្រែងធ្វើតែម្តង។
  2. ពេលវេលាវានាំឲ្យមានរឿងល្អៗ និងរឿងអាក្រក់ដ៏អស្ចារ្យ ហេតុនេះលោកអ្នកនឹងទទួលបាននូវភាពសោកស្តាយ ឈឺចាប់បំផុត បើសិនធ្វើឲ្យខាតពេលវេលានោះ។
  3. បើដើរ ឬអនុវត្តតាមច្បាប់ទម្លាប់ដែលត្រូវបានគេអនុវត្ត 99% នៃមធ្យមភាគមនុស្សម្នាទាំងឡាយ នោះវាគឺជាកំហុសដ៏ធំបំផុត។
  4. បើលោកអ្នកមិនបានខិតខំប្រឹងប្រែង និងមិនបានគិតគូរពីហានិភ័យនៅដំណាក់ដំបូងនៃកិច្ចការណាមួយនោះទេក្នុងជីវិត នោះនឹងធ្វើឲ្យជីវិតយើងជួបនឹងគ្រោះ និងបញ្ហាមិនគួរឲ្យជឿ។
  5. ការស្តាប់យោបល់របស់ឪពុកម្តាយ បងប្អូន និងមិត្តភ័ក្តិ អាចបង្អាក់ការគិតរបស់លោកអ្នកលើការជ្រើសរើសអាជីពដ៏ត្រឹមត្រូវណាមួយ។
  6. លោកអ្នកមិនត្រូវធ្វើការអ្វីមួយសម្រាប់តែប្រាក់ (លុយ) ទេ ត្រូវធ្វើវាសម្រាប់មហិច្ឆិតា (ការចង់បាន) របស់ខ្លួនទៅវិញ ទើបប្រសើរបំផុត។
  7. ការតវ៉ាទៅនឹងអ្វីៗ នឹងមិនដោះស្រាយបញ្ហាអ្វីកើតទេ តែលោកអ្នកត្រូវចាប់ផ្តើមរកដំណោះស្រាយវាតាំងពីដំបូង ទើបជាទ្រព្យបញ្ញាដ៏ល្អ។

ប្រភព៖ www.reamker.com

គួរដឹង13 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ13 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង13 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ14 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ14 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK