មិនគួរឲជឿ! អ្នកស្រាវជ្រាវរកឃើញថា រមៀតមានគុណសម្បត្តិស្មើថ្នាំ ៧ ប្រភេទ ដែលលក់តាមឱសថស្ថាន!
Connect with us

គួរដឹង

មិនគួរឲជឿ! អ្នកស្រាវជ្រាវរកឃើញថា រមៀតមានគុណសម្បត្តិស្មើថ្នាំ ៧ ប្រភេទ ដែលលក់តាមឱសថស្ថាន!

​រមៀត​គឺជា​គ្រឿងទេស​ដែល​គេ​យកទៅ​ស្រាវជ្រាវ​ច្រើនជាងគេ​សព្វថ្ងៃ​។ វា​មាន​លក្ខណៈសម្បត្តិ​ជា​ថ្នាំ និង​មាន​សារធាតុ Curcumin យកទៅ​ធ្វើការ​ពិសោធន៍​ច្រើនជាង ៥៦០០ ដង​ដើម្បី​ផលិត​ជា​ថ្នាំ​។​

​    ​យោងតាម​ការសិក្សា​ជាច្រើន​បង្ហាញថា រមៀត​មាន​ប្រសិទ្ធភាព​ដូច​ថ្នាំ​ចំនួន ៧ មុខ​ដូចខាងក្រោម​នេះ​។​

​    ​១. ជា​ថ្នាំ Lipitor/Atorvastatin (​ថ្នាំ​បញ្ចុះ​កូ​ឡេ​ស្ដេ​រ៉ុល​)
​    ​យោងតាម​ការសិក្សា​ឆ្នាំ ២០០៨ ចេញផ្សាយ​ក្នុង​ទស្សនាវដ្ដី Drugs in R & D រកឃើញថា​សារធាតុ Curcumin មកពី​រមៀត​បង្ហាញថា​វា​ល្អ​ជាង​ថ្នាំ ថ្នាំ Lipitor/Atorvastatin លើ​បញ្ហា​ងាប់​កោសិកា​ទៅទៀត​។ ហើយ​វា​ក៏​ល្អ​សម្រាប់​ព្យាបាល​ជំងឺ​ក្រិន​សរសៃឈាម កាត់បន្ថយ​ការ​រលាក និង​ស្ត្រេ​ស​អុកស៊ីតកម្ម​លើ​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ ២ ផងដែរ​។​

​    ​២. ជា​ថ្នាំ Corticosteroids (​ព្យាបាល​ស្តេ​រ៉ូ​អ៊ី​ត​)
​    ​យោងតាម​ការសិក្សា​ឆ្នាំ ១៩៩៩ ក្នុង​ទស្សនាវដ្ដី Phytotherapy Research សារធាតុ Phytotherapy Research ក្នុង​រមៀត ព្យាបាល​ស្តេ​រ៉ូ​អ៊ី​ត គ្រប់គ្រង​ជំងឺ​ប្រ​ស្រី​ភ្នែក​រ៉ាំ​រៃ និង​រលាក​ភ្នែក​។​

​    ​៣. ជា​ថ្នាំ Prozac/Fluoxetine និង Imipramine (​បង្ការ​ជំងឺ​ធា្ល​ក់​ទឹកចិត្ត​)
​    ​យោងតាម​ការសិក្សា​ឆ្នាំ ២០១១ ក្នុង​ទស្សនាវដ្ដី Acta Poloniae Pharmaceutica រកឃើញថា​សារធាតុ Curcumin ក្នុង​រមៀត​កាត់បន្ថយ​ការ​ធា្ល​ក់​ទឹក​ចិត្តបាន​។​

​    ​៤. ជា​ថ្នាំ Aspirin និង ថ្នាំ​កុំឱ្យ​ឈាមកក​
​    ​យោងតាម​ការសិក្សា​ឆ្នាំ ១៩៨៦ ចេញផ្សាយ​ដោយ​ទស្សនាវដ្ដី Arzneimittelforschung សារធាតុ Curcumin មាន​ប្រសិទ្ធភាព​បង្ការ​ប្លា​កែ​ត​និង​ឃាត់ឈាម​។​

​    ​៥. ជា​ថ្នាំ​ប្រឆាំងនឹង​ការ​រលាក​
​    ​យោង​តា​មា​ការសិក្សា​ឆ្នាំ ២០០៤ ចេញផ្សាយ​ដោយ​ទស្សនាវដ្ដី Oncogene រកឃើញថា សារធាតុ Curcumin មាន​ប្រសិទ្ធភាព​ដូចជា​ថ្នាំ aspirin, ibuprofen, sulindac, phenylbutazone, naproxen, indomethacin, diclofenac, dexamethasone, celecoxib, និង tamoxifen ក្នុងការ​បង្ការ​កា​ររ​លាក​និង​ប្រឆាំងនឹង​កោសិកា​ដុំ​សាច់​។​

​    ​៦. ជា​ថ្នាំ Oxaliplatin (​ថ្នាំ​ព្យាបាល​មហារីក​)
​    ​យោងតាម​ការសិក្សា​ឆ្នាំ ២០០៧ ចេញផ្សាយ​ដោយ​ទស្សនាវដ្ដី International Journal of Cancer រកឃើញថា​សារធាតុ Curcumin អាច​កម្ចាត់​កោសិកា​មហារីក​បាន​។​

​    ​៧. ជា​ថ្នាំ Metformin (​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​)
​    ​យោងតាម​ការសិក្សា​ឆ្នាំ ២០០៩ ចេញផ្សាយ​ដោយ Biochemitry and Biophysical Research Community សារធាតុ Curcumin មានតម្លៃ​ស្មើនឹង​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​៕

ប្រភព៖ khmeread.com

Trending

Copyright © 2019 ANARCHAK