ឈប់យល់ច្រឡំទៅ ណូយ វ៉ាន់ណេត មិនបានធ្លាក់ខ្លួនធ្វើការសំណង់ទេ លោកកំពុងរស់នៅវីឡាយ៉ាងស្កឹមស្កៃ !
Connect with us

ពីនេះពីនោះ

ឈប់យល់ច្រឡំទៅ ណូយ វ៉ាន់ណេត មិនបានធ្លាក់ខ្លួនធ្វើការសំណង់ទេ លោកកំពុងរស់នៅវីឡាយ៉ាងស្កឹមស្កៃ !

ភ្នំពេញ៖ ថ្មីៗនេះ លេចនូវរូបភាពមួយរបស់ តារាចម្រៀងជើងចាស់ មានទឹកដមសំនៀងពីរោះ ណូយ វ៉ាន់ណេត ដែលកំពុងរៀបឥដ្ឋសាងសង់ផ្ទះ ដូចជាកំពុងធ្វើការងារសំណង់ តែតាមពិតរូបភាពទាំងនោះ គ្រាន់តែជារូបភាពពីមុនរបស់លោក កំពុងសាងសង់ផ្ទះថ្មីរបស់ខ្លួនប៉ុណ្ណោះ។

បើទោះបី បច្ចុប្បន្ន តារាចម្រៀងរូបនេះ មិនសូវបានលេចមុខក្នុងវិស័យសិល្បៈច្រើនដូចមុនក្ដី តែ ណូយ វ៉ាន់ណេត នៅតែដកជាប់ក្នុងដួងចិត្តប្រិយមិត្តអ្នកគាំទ្រគ្រប់មជ្ឈដ្ឋានដដែល។ ក្នុងនោះដែរ លោកក៏កំពុងកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គលជាមួយក្រុមគ្រួសារ និង កូនៗទៀតផង។ ហើយសព្វថ្ងៃ តារាចម្រៀងរូបនេះ មានផ្ទះដល់ទៅកន្លែង ដែលផ្ទះទី១ ជាប្រភេទវីឡាកូនកាត់នៅខាងត្បូង វត្តជំពូកក្អែក និងវិឡាទី២ នៅខាងមុខវត្តនិរោធ ហើយផ្ទះទី៣ ជាប្រភេទផ្ទះល្វែង ដែលមានទីតាំងនៅវាលស្បូវផងដែរ។

ជាក់ស្ដែង ទោះបីការងារសិល្បៈ មិនសូវមានដូចកាលពីមុនមែន តែលោកមានជីវិតធូរធារខុសពីការគិតរបស់គ្រប់គ្នា ដែលថាលោកធ្លាក់ខ្លួនធ្វើជាកម្មករសំណង់។ មិនត្រឹមតែមានផ្ទះ ៣កន្លែងនោះទេ តែតារាចម្រៀងជើងចាស់រូបនេះ នៅមានដីចម្ការផ្ទាល់ខ្លួនមួយកន្លែង នៅតាមខេត្តទៀតផង៕


ប្រភព៖ khmerload.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK