សាកវិធីធ្វើសមាធិប៉ុន្មាននេះ បើមានអារម្មណ៍តានតឹងពិបាកគ្រប់គ្រង
Connect with us

គួរដឹង

សាកវិធីធ្វើសមាធិប៉ុន្មាននេះ បើមានអារម្មណ៍តានតឹងពិបាកគ្រប់គ្រង

ការធ្វើសមាធិ​ជាទម្លាប់ល្អមួយសម្រាប់ដោះស្រាយភាពតានតឹងផ្លូវអារម្មណ៍ឲ្យបានធូរស្រាល។ ការអនុវត្តធ្វើសមាធិត្រូវបានគេប្រើតាមរបៀបផ្សេងៗគ្នាជាច្រើន ប៉ុន្តែធ្វើឱ្យមនុស្សដែលសមាធិមានចិត្តស្ងប់ដូចគ្នា។ អ្នកជំនាញទូន្មានថា ការសមាធិ ៥ នាទី រាល់ថ្ងៃធ្វើឲ្យផ្លូវចិត្តក៏ដូចជារងាកាយមានសុខភាពល្អ។

ទីនេះជាវិធីសមាធិដែលណែនាំដោយអ្នកជំនាញ៖

វិធីសមាធិទី១៖ ផ្ដោតលើរាងកាយនិងការដកដង្ហើម

ការសមាធិផ្ដោតលើរាងកាយជាមូលដ្ឋានចម្បងដែលត្រូវធ្វើ ដោយតម្រូវឲ្យអ្នកអង្គុយតាំងអារម្មណ៍ឲ្យមូល។ អ្នកធ្វើសមាធិត្រូវតែអង្គុយក្នុងទីតាំងស្ងប់ស្ងាត់ដកដង្ហើមមួយៗឲ្យវែងៗពី ៣ ទៅ ៥ នាទី។ ប្រសិនបើអារម្មណ៍នៅតែមិននឹងនរ មិនអាចស្ងប់បាន ត្រូវរកកន្លែងស្ងាត់ផ្សេង ហើយធ្វើវាម្ដងហើយម្ដងទៀត រហូតដល់ធូរអារម្មណ៍។

វិធីសមាធិទី២៖ បង្ហាញទង្វើល្អចំពោះមនុស្សជុំវិញ

ការធ្វើសមាធិទូទៅមួយទៀត គឺការអនុវត្តទ្រឹស្ដីនៃសេចក្តីស្រឡាញ់។ ចូលទៅក្នុងបន្ទប់និយាយដាក់ខ្លួនឯងនូវប្រយោគទាំងនេះ “ សូមឲ្យខ្ញុំបានជាសះស្បើយ។ សូមឱ្យខ្ញុំសប្បាយចិត្ត។ សូមឱ្យខ្ញុំមានសុខភាពល្អ។ សូមឲ្យខ្ញុំអាចរស់នៅដោយសុខស្រួល” ។ បន្ទាប់ពីនិយាយឃ្លាទាំងនោះច្រើនដងដាក់ខ្លួនឯង អ្នកអាចចាប់ផ្តើមជូនពរអ្នកដទៃនូវឃ្លាដូចគ្នានេះ ដោយចាប់ផ្តើមពីមិត្តភក្តិនិងក្រុមគ្រួសារ ព្រមទាំងមនុស្សគ្រប់គ្នាដែលអ្នកបានជួប។ ការនិយាយប្រយោគទាំងនេះ ជួយឲ្យគិតវិជ្ជមាននិងមានអារម្មណ៍ល្អទាំងខ្លួនអ្នក ទាំងជាមួយមនុស្សដែលអ្នកជូនពរ។

វិធីសមាធិទី៣៖ ​ធ្វើសកម្មភាពប្រចាំថ្ងៃ

ការបញ្ចេញសកម្មភាពក៏ជាផ្នែកមួយនៃការធ្វើសមាធិដែរ។ បើអ្នកស្មុគស្មាញនឹងកិច្ចការអ្វីមួយដែលកំពុងធ្វើ នោះត្រូវរកអ្វីធ្វើផ្សេងជំនួសសិន។ ជួនកាលការបោសជូតផ្ទះ រៀបចំបន្ទប់ លាងបង្គន់ ឬលាងចានជាដើម ក៏អាចបន្ធូរអារម្មណ៍តានតឹងបានដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖​ kampucheathmey.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK